ខេត្ត​កែប​ ទទួលភ្ញៀវ​បាន​ជាង​១៧៥.០០០​នាក់ ​រយៈពេល​បួន​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំថ្មី​

200
ចែករម្លែក
  • 30
    Shares

​ដោយៈ​បូកគោ​/​កែប​: រយៈពេល​បួន​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ ដែលជា​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ភ្ញៀវ​បានមក​កម្សាន្ត​និង​ស្នាក់នៅ​ក្នុង​ខេត្ត​កែប​មាន​ប្រមាណ​ជាង​ ១៧៥.០០០​នាក់​។

​លោក​ប៉ុក​ ទាំង ​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ប្រាប់​ឱ្យដឹងថា ​រយៈពេល​បួន​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ ភ្ញៀវ​ជិត​ឆ្ងាយ​ដែលបានមក​កម្សាន្ត និង​ស្នាក់​នៅក្នុង​ខេត្ត​កែប​មាន​ចំនួន​១៧៥.៧៧៥​នាក់​។ក្នុងនោះ​ទេសចរ​ជាតិ​មាន​១៧៣.៧១២ នាក់ ភ្ញៀវ​អន្តរជាតិ​២.០៦៣​នាក់​។


​លោក​អនុប្រធាន​មន្ទីរ​បានបញ្ជាក់​ឱ្យដឹងថា ​ស្ថានការណ៍​ក្នុងអំឡុងពេល​បួន​ថ្ងៃនោះ​មាន​លក្ខណៈ​ល្អប្រសើរ លើកលែងតែ​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​លើក​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​អា រវាង​រថយន្ត និង​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​តែប៉ុណ្ណោះ​៕S/Ha