ខេត្ត​ចំនួន​បួន​នៅ​កម្ពុជា នឹង​ប្រសើរឡើង​នូវ​កំណើន​សាកវប្បកម្ម​ពាណិជ្ជកម្ម​

353

(​ភ្នំពេញ​) : មន្ត្រី​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ខេត្ត​​ចំនួន​០៤ រួមមាន​៖ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្តកំពង់ធំ នឹង​ទទួលបាន​កំណើន​នៅក្នុង​វិស័យ​សាកវប្បកម្ម​ពា​ណិ​​ជ្ជ​កម្ម ពោលគឺ​ប្រជាកសិករ​នឹង​ទទួលបាន​ជំ​នួន​ក្នុង​វិធីសាស្ត្រ​ដាំ​ដុះ និង មាន​ទីផ្សារ​សម្រាប់​ផលិតផល​។​

OLYMPUS DIGITAL CAMERA

​លោកស្រី អេ​ឡិច​ស៊ី​ស អេ​លី​ខូ (Alexis Ellicott) ប្រធាន​គម្រោង “​កម្ពុជា​ហា​វេស II” បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​២៦​កញ្ញា​នៅក្រោយ​​ពិធី​សម្ពោធ​គម្រោង កម្ពុជា​ហា​វេស II “Feed the Future Cambodia Harvest II” ថា​តាមរយៈ​មូលនិធិ​របស់​រដ្ឋា​ភិ​​បាល​សហរដ្ឋអាមេរិក ប្រគល់​ឲ្យ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំ​កម្ពុជា ហៅ​កាត់ (USAID) គឺ​គម្រោង “​កម្ពុជា​ហា​វេស II” នឹង​ជំរុញ​ឲ្យ ប្រសើរឡើង​នូវ​ទំនាក់ទំនង​រវាង​អ្នកទិញ និង​អ្នកផ្គត់ផ្គង់​ផលិតផល​សាកវប្បកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ ការធ្វើ​បែបនេះ​នឹង​ជួយ​ដល់​កសិករ​សាកវប្បក​ម្ម​បង្កើន​វិធីសាស្ត្រ​ដាំ​ដុះ និង​មាន​ទីផ្សារ​សម្រាប់​ផលិតផល​ខ្លួន​។​
​ ​
​លោកស្រី​បាន​បន្តថា គម្រោង​ខាងលើនេះ ក៏​នឹង​ផ្សារភ្ជាប់​កសិករ​នៃ​ខេត្ត​ចំនួន​បួន​ខាងលើ និង​អ្នកផ្គត់ផ្គង់​ទៅនឹង​អ្នកទិញ​ព្រមទាំង​​ទីផ្សារ​ដែល​ពួកគេ​នឹង​ល់​ផលិតផល​របស់​ពួកគេ​។​លោកស្រី​បន្ថែមថា ជាមួយនឹង​គម្រោង​នេះ​កម្ពុជា​បង្ហាញ​នូវ​កាលានុវត្តភាព​ដ៏​ប្រសើរ​​ក្នុងការ​អនុវត្ត​នូវ​គំនិត​ប្រកបដោយ​ភាព ច្នៃប្រឌិត​ចំពោះ​របៀប​នៃ​ការធ្វើ​ទី​ផ្សរ​គ្រាប់ពូជ​ដំណាំ​សាកវប្បកម្ម​។​
​ ​
​លោក ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​សុទិដ្ឋិនិយម​ថា គម្រោង​ខាងលើ​នឹង​ជំរុញ​កំណើន​ក្នុង​វិស័យ​​សាកវប្បកម្ម​ពាណិជ្ជកម្ម​។ មូលហេតុ​ដែល​ផ្តោត​សំខាន់​លើ​វិស័យនេះ ដោយសារ​ថា​កម្ពុជា​ដាំ​ដុះ​បន្លែ​ត្រឹម​តែមួយ​ភាគបី​ប៉ុណ្ណោះ​នៃ​តម្រូវការ របស់​ប្រជាជន​នាពេល បច្ចុប្បន្ន​។ លោក​លើកឡើង​បន្តថា អត្រាកំណើន​ជា​មធ្យម​នៃ​វិស័យ​សាកវប្បកម្ម​នៅ​កម្ពុជា​ក្នុង​ចន្លោះ ឆ្នាំ​២០០៤ និង​២០១២ មាន​ប្រមាណ​១០​ភាគរយ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​កំណើន​នេះ​បានបង្ហាញ​នូវ​ហេតុផល​មួយ ចំនួន​។ ក្នុងនោះ​រួមមាន​កង្វះខាត​ការអនុវត្តន៍​និង​បច្ចេកវិទ្យា​ព្រមទាំង​ទីផ្សារ​នៅមានកម្រិត​៕​ដោយ : ពៅ និមល​/sn

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជាបានប្រកាសដាក់ដំណើរការគម្រោងថ្មីមួយដែលមានទំហំទឹកប្រាក់ជាង១៧លានដុល្លារអាមេរិក ដើម្បីជួយដល់កសិករជំរុញកំណើនវិធីសាស្ត្រដាំដុះ ទីផ្សារផលិតផល ការគ្រប់គ្រងទីផ្សារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ(រូប សុផល)