ខេត្ត​ចំនួន​៣​នឹង​គ្មាន​អគ្គិសនី​ប្រើប្រាស់ ពេញ​មួយថ្ងៃ​នៅ​ថ្ងៃទី​២ ​ខែមេសា​នេះ​

595
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប​ ៖ ខេត្ត​ចំនួន​៣​រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប នឹង​គ្មាន​អគ្គិសនី​ប្រើប្រាស់​ពេញ​១​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​២ ខែមេសា ច្នាំ២០១៩​​នេះ​។​ នេះ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩​នេះ។​

មន្ត្រី​អគ្គិសនី​ខេត្តសៀមរាប បា​និយាយថា ខេត្ត​ចំនួន​៣​គឺមាន​ខេត្ត បន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ដែល​បាន​ប្រើប្រាស់​អគ្គិសនី និង​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ពី​ប្រទេស​ថៃ នឹងត្រូវ​ផ្អាក​ការផ្គត់ផ្គង់​ពេញ​មួយថ្ងៃ គឺ​ចាប់ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច នា​ថ្ងៃទី​២ ខែមេសា​ខាងមុខនេះ​គឺ​ដោយសារ​ភាគី​ថៃ នឹងធ្វើ​ការផ្លាស់ប្ដូរ​ប​រិ​ក្ខា​រ​អគ្គិសនី​មួយចំនួន​នៅ​អនុ​ស្ថានីយ​អគ្គិសនី Wattananakorn និង Aranyaphatthet ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​មក​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​កម្ពុជា​។​

មន្ត្រី​អគ្គិសនី បាន​បន្តថា តំបន់​ដែល​ត្រូវ​ប៉ះពាល់​នោះ រួមមាន អនុ​ស្ថានីយ​អគ្គិសនី​សៀមរាប​ទី​១ ត្រូវ​ដាច់​ការផ្គត់ផ្គង់​ទាំងស្រុង, អនុ​ស្ថានីយ​អគ្គិសនី​សៀមរាប​ទី​២ ផ្គត់​ផ្គង់​អគ្គិសនី​ចេញពី​ប្រព័ន្ធ​ខាងកើត១០​គីឡូវ៉ាត់ និងអនុ​ស្ថានីយ​អគ្គិសនី​ប៉ោយប៉ែត, បន្ទាយមានជ័យ និង​បាត់ដំបង ត្រូវ​ផ្ដាច់ការ​ផ្គត់ផ្គង់​ទាំងស្រុង ហើយ​អំឡុងពេល​ផ្អាក​ការផ្គត់ផ្គង់​នេះ អគ្គិសនី​កម្ពុជា​បានស្នើ​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន​ផ្ទៃក្នុង​ទាំងអស់​របស់​អគ្គិសនី​សៀមរាប​, បាត់ដំបង និង​បន្ទាយមានជ័យ​៕B/