ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាងជើង​សល់​ទឹក​៦០០​លាន​ម៉ែត្រគូប​

484
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខេត្ត​ចំនួន​ពីរ​នៅតាម​ព្រំដែន​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​ដែល​គេ​ថា​នឹង​ជួប​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ដើមរដូវ​ប្រាំង​ឆ្នាំ​២០២០​ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​បង្កបង្កើនផល​នោះ ត្រូវបាន​មន្ត្រី​ក្រសួង​ជំនាញ​បញ្ជាក់ថា​មាននៅ​សល់​ទឹក​រហូតដល់​ប្រមាណ​ជា​៦០០​លាន​ម៉ែត្រគូប ក្នុង​អាង​ធំៗ​ចំនួន​បី​មិនទាន់បាន​បញ្ចេញ​ប្រើ​នៅឡើយ​ទេ​។​

​ទោះជា​យ៉ាងណា​ក្រុមការងារ​នៅតាម​តំបន់​ទាំង​នោះបាន​ប្រាប់​ដល់​ប្រជាកសិករ​មិន​ឱ្យមាន​ការធ្វើ​ស្រូវប្រាំង​លើក​ទី​២​តាម​សារាចរ​ណែនាំ​របស់ រាជរដ្ឋាភិបាល​ឱ្យ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ និង ដាំ​ដំណាំ​រួមផ្សំ​។​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា​ខេត្ត​ចំនួន​បី​នៅ​ភាគ​ខាងជើង​របស់​ប្រទេស​កម្ពុជា​ដែល​គេ​ថា​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ភាពរាំងស្ងួត​ក្នុងអំឡុង​ពី​ខែធ្នូ​ដល់​ខែមករា​។​

​ពេលនេះ​មាននៅ​សល់​ទឹក​ក្នុង​ប្រព័ន្ធធារាសាស្ត្រ​(​អាង​)​មិន​ន​ទាន់​បាន​បញ្ចេញ​ប្រើ​រហូតដល់​ជាង​៦០០​លាន​ម៉ែត្រគូប​ដោយ​មិន​គិតដល់​អាង​តូចៗ​មានទឹក​ក្រោម​២០​លាន​ម៉ែត្រគូប​និង​ទឹក​នៅតាម​ប្រភព​ធម្មជាតិ​នានា​ទៀតផង​។​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា អាង​ត្រពាំងថ្ម​នៅក្នុង ខេ ត្ត​បន្ទាយមានជ័យ​ពេលនេះ​មានទឹក​នៅ​ពេញ​ប្រមាណ​ជា​១៨០​លាន​ម៉ែត្រគូប​មិនទាន់​បញ្ចេញ​ប្រើ​ន​ឡើយ​ទេ​។

​ឯ​អាងទឹក​ស្រែង​២​មាន​បរិមាណ​ទឹក​ជាង​២៦០​លាន​ម៉ែត្រគូប​និង​អាងទឹក​ទំនប់​ថ្មី​ដែល​ស្តុក​ទឹក​ទុក​បាន​ប្រមាណ​ជា​១៤០​លាន​ម៉ែត្រគូប​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក៏​មិនទាន់មាន​តម្រូវ​ការប្រើ​នៅឡើយ​ដែរ​។​ទឹក​ក្នុង​អាង​ទាំងពីរ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ​ត្រូវបាន​លោក​ចាន់​យុ​ត្ថា​ប្រាប់​ឱ្យដឹងថា​គ្មាន​តម្រូវការ​ប្រើប្រាស់​ច្រើន​នៅក្នុង​ខេត្ត​នេះ​ទេ ។

​ខេត្ត​ឧ​ត្ត​រ​មាន ជ័ យ មាន​ផ្ទៃដី​ស្រូវប្រាំង​តែ​ជាង​១.០០០​ហិកតា ទឹក​នៅក្នុង​អាង​ស្រែង​២​និង​អាង ទំនប់​ថ្មី​សរុប​ជាង​៤០០​លាន​ម៉ែត្រគូប​ត្រូវ​បញ្ជូនមក​ប្រើ​នៅ ក្នុ ង ខេត្តសៀមរាប និ ង​បន្ទាយមានជ័យ ។​ដោយ​មួយផ្នែក​ទម្លាក់​តាម​ប្រឡាយ​មេ​ទៅប្រើ​ក្នុង​ការងារ​បង្កបង្កើន​ផល​ក្នុងស្រុក​ស្រីស្នំ​និង​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​និង​មួយ​ភាគ​ធំ​នៃ​ទឹក​មកពី​អាង​ទាំងពីរ​គឺ​ប្រើប្រាស់​សម្រាប់​ការងារ​បង្កបង្កើនផល​នៅ​ខេត្តបន្ទាយមានជ័យ​តាមរយៈ​ប្រព័ន្ធ​ស្រោចស្រប​អាង​ត្រពាំងថ្ម​។​

​លោក​ចាន់​យុ​ត្ថា​បញ្ជាក់ថា​ទឹក​អាង​ត្រពាំងថ្ម​ទឹក​អាង​ទំនប់​ថ្មី​និង​ទឹក​អាង​ទំនប់​ស្រែង​២​ដែល​សរុប​មាន​បរិមាណ​ជាង​៦០០​លាន​ម៉ែត្រគូប​នេះ​អាចធ្វើ​ស្រូវប្រាំង​បាន​ម្តង​លើ​ផ្ទៃដី​ជាង​បួន​ម៉ឺន​ហិកតា​នៅក្នុង​ខេត្តបន្ទាយមានជ័យ​និង​ខេត្តសៀមរាប​។​ទឹក​ដែល​នៅសល់​ទុក​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ ដោយមាន ក្រុមការងារ​ចុះ​ណែនាំ​មិនឱ្យ​មានការ​ធ្វើ​ស្រូវប្រាំង​លើក​ទី​២ តាម​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​ស្តីពី​ការរក្សា​ទឹក​ទុក​។​

​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ដោយយោង​តាម​ការ ព្យាករ និង ស្ថា ន ភាពជាក់ស្ដែង​បង្ហាញ​យ៉ាងច្បាស់​ថា ក្នុង​ឆ្នាំ​២០១៩​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត​អែល​នី​ណូ​(ElNino)​។

​ដោយ​បង្កឱ្យមាន​កត្តា​អវិជ្ជមាន​ជាច្រើន​ដូចជាៈ​ធាតុអាកាស​មាន​សភាព​ក្តៅ​ហួតហែង​ខ្លាំង​រដូវវស្សា​មកដល់​មាន​សភាព​យឺតយ៉ាវ​របា​យ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា​របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង​ពិសេស​ជំនន់​មានតែ​មួយ​លើក​បន្ទាប់មក​ក៏បាន​ស្រក​ចុះ​ជា បន្ត បន្ទាប់​ដល់​កម្រិត ទាប​បំ ផុត​មួយ មិន​ធ្លាប់​ជួបប្រទះ ក្នុង​រយៈកាល​កន្លងមក ។​

​សារាចរ​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​បើទោះបីជា​ចាប់ពី​ខែកក្កដា​ឆ្នាំ​២០១៩​បាតុភូត​អែល​នី​ណូ​បាន​ថមថយ​ឥទ្ធិពល​ជា​បណ្តើរៗ​ទន្ទឹមនឹង​អាងទឹក​នាពេល​កន្លងមក​បាន​រក្សា​ទឹក​ទុក​ស្ទើរតែ​១០០​ភាគរយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​យ៉ាងណាក្តី​បញ្ហា​គ្រប់គ្រង​និង​ប្រើប្រាស់​ទឹក​នៅតែ​ត្រូវបាន​ចាត់ទុកជា​អាទិភាព​ដើម្បី​បម្រើ​ឲ្យ​ស្រូវធ្ងន់​ចុងរដូវ​វស្សា​,​ស្រូវ​រដូវប្រាំង​២០១៩២០២០​និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​រហូតដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មី​។​នៅក្នុង​សារាចរ​ណែនាំ​បាន​សរសេរ​ទៀតថា​យោង​លើ​ស្ថានភាព​ដូច​បាន​ជម្រាបជូន​ខាងលើ រាជរដ្ឋាភិបាល សូម​ធ្វើ​ការណែនាំ ដូចខាងក្រោមៈ​

១,​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ ២០១៩-២០២០ គឺអាច​ធ្វើបាន តែ​មួយដង​ប៉ុណ្ណោះ ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី​២​បានទេ បើទោះបីជា ទឹក នៅតាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយចំនួន​ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ​គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង ការដាំ ដំណាំ​រួមផ្សំ​ផ្សេងទៀត ក្រៅពី​ស្រូវ ។​

២,​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ល្អប្រសើរ​ឡើងវិញ​។​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ណែនាំ​ដូចខាងលើ​កើតមានឡើង​នៅពេល​បន្ទាប់ពី​គណៈកម្មការ​ទន្លេមេគង្គ​ចេញ​ការព្រមាន​ថា​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ជួប​គ្រោះរាំងស្ងួត​ខ្លាំង​។​ចាប់ពីពេលនេះ​(១៩​វិច្ឆិកា​)​រហូតដល់​ខែមករា​ឆ្នាំ​២០២០​និង​មាន​ស្រូវ​រាប់ពាន់​ហិកតា​ក្នុង​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​ប្រឈម ការ​ខូច​ដោយ​ខ្វះ​ទឹកជា​បន្តបន្ទាប់​រួចមក​៕S/

អាង​ត្រពាំងថ្ម​មានទឹក​ពេញ​មិនទាន់​បញ្ចេញ​ប្រើ​ទំនប់​បង្ហៀរ​នៃ​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ស្រែង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រដ្ឋលេខាធិការ​ធនធានទឹក​និង​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ពិនិត្យ​ផែនទី​ទឹក មាននៅ​ក្នុង​ខេត្ត​