ខេត្ត​ព្រះសីហនុ : សេវាគ្រប់បែបយ៉ាង​ពាក់​ព​ន្ធ័​នឹងមន្ទីរ​ដែនដី​មានការ​យឺតយ៉ាវ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្តៅក្រហាយ​

755
ចែករម្លែក

ដោយ : វណ្ណៈ/​ខេត្ត​ព្រះសីហនុ​ : មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​មានការ​ក្តៅក្រហាយ​នៅពេល ដែល​ពួកគាត់​មករក​សេវា​ផ្សេងៗ ដែល​ទាក់ទង​ទៅនឹង​មន្ទីរជំនាញ​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ ​ខេត្ត​ព្រះសីហនុ​។​

​ពួកគាត់ បាន​និយាយថា នេះ​ជា​ព្រឹ​ត្ត​ការណ៍​មួយ ដែល​មិន​ធ្លាប់​កើតមាន​ទាល់តែសោះ​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​មន្ត្រីក្រោមឱវាទ ទាំង​ចង្កោម ក្រោម​អធិបតីភាព លោក​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៨ កន្លងមកនេះ​។​

​មន្ត្រីរាជការ​នៅតាម​មន្ទីរ​អង្គភាព​ស្ថាប័នរដ្ឋ ចំណុះ​សាលាខេត្ត និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​ ការដោះដូរ​កន្លងមក​នេះ ដោយសារតែ​បែកធ្លាយ​បាតុភាព​មិន​ប្រក្រតី ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ របស់​មន្ត្រី​ជំនាញ​គ្រប់លំដាប់​ថ្នាក់ ចាប់តាំងពី​ថ្នាក់​ការិយាល័យ​ភូ​​មិ​បាល​ក្រុង​-ស្រុកទាំង​៤ នៅក្នុង​ខេត្ត​រហូតមកដល់​ថ្នាក់ដឹកនាំ និង មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​បាននាំគ្នា​ប្រព្រឹត្ត​សកម្មភាព​ប្រាសចាក​ទៅ និង​ច្បាប់​ការងា​ជំនាញ​ក្នុងពេល​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ស្វែង​រកតែ​លាភ​សក្ការ​:​នៅក្នុង​ម៉ោង​ការងារ ។​

​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​មន្ត្រី​ជំនាញ​តាំងពី​ការិយាល័យ​ភូមិបាល​ក្រុង​-​ស្រុក រហូតដល់​មន្ត្រី​នៅក្នុង​មន្ទីរជំនាញ​ខាងលើ​ជាច្រើន​នាក់ បានក្លាយ​ទៅ​អ្នក​កាន់​ឯកសារ​រត់ការ​ក្នុង​ការធ្វើ​ប័ណ្ណ​សំគាល់​អចលនវត្ថុ (​ប្លង់ដី ) ឬ​ផ្ទេរ​ប័ណ្ណ​កម្ម​សិទ្ធ​លក់ដូរ​ដីធ្លី​ក្នុងនោះ​មាន​ទាំង​ប្រពន្ធ​របស់​មន្ត្រី​ជំនាញ និង​ខ្សែរ​ស្រ​ឡាយ មន្ត្រី​នៅក្នុង​ការិយាល័យ និង​មន្ទីរជំនាញ​ខាងលើ​មករក​ស៊ី​ជាប្រចាំ​នៅក្នុង​មន្ទីរជំនាញ បង្កើតជា​បក្សពួក គ្រួសារនិយម ការិយាល័យ​និយម បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​អាក់អន់ចិត្ត​ដល់​មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ដែល​មិនមាន​បក្សពួក ធ្វើ​ឲ្យ​ឯកសារ​ជាប់គាំង​រាប់​ខែ និង​ត្រូវ​ចំណាយ​ប្រាក់​រាប់ពាន់ រាប់​ម៉ឺ​ន​ដុល្លារ​ក្នុងការ​រៀបចំ​សុំច្បាប់​សាងសង់​សំណង់​ឬ​ប្លង់​សំគាល់​អចលនវត្ថុ​(​ប្លង់ដី​) ជាហេតុ​ធ្វើ​ឲ្យ​មាន​បាតុភាព​បែកធ្លាយ​រឿងរ៉ាវ​ពុករលួយ​ដល់​ថ្នាក់ដឹកនាំ​ជំនាញ​ជាន់ខ្ពស់ និង​មានការ​ដោះដូរ​ទាំង​ចង្កោម​បែបនេះ ។​

​បន្ទាប់​មានការ​ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​ខាងលើ និង​មន្ត្រីក្រោមឱវាទ​ទាំង​ចង្កោម​រួចមក គឺជា​ការរំពឹងទុករ​បស់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បាន​វះកាត់​សាច់ ដែល​ស្អុយរលួយ ជំនួស​មកវិញ​ដោយ​សាច់ ដែល​ល្អរ ធ្លាក់​ចុះមក​ពីលើ​មេឃ ដែល​អាច​ផ្តល់​ទុំនុកចិត្ត​ដល់​ថ្នាក់ដឹកនាំ​ថា និង​បំរើសេវា​សាធារណ​:​ជូន​ប្រជាពលរដ្ឋ​បានល្អរ ។​ ​តែ​ផ្ទុយទៅវិញ​បន្ទាប់ពី​ការផ្លាស់ប្តូរ​ខាងលើ​មាន​រយ​:​ពេល​មិនទាន់បាន​មួយ​ចំអិន​កំ​ពិស​ផង ជាមួយ និង​សាច់​ល្អរ ដែល​ធ្លាក់​មកពី​ឋាន​ព្រះឥន្ទ មក​នោះបាន​ក្លាយជា​សាច់​ស្អុយរលួយ​លើស​ដើម ផ្ទុយ​ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ ដែល​បា​​ន​ផ្តល់​ទំនុកចិត្ត​រហូតដល់​មានការ​ផ្លាស់ប្តូរ​ដើម្បី​លុបបំបាត់​ភាព​អសកម្ម​ក្នុងការ​បំរើសេវា​ជូន​ដល់​ប្រជាពលរដ្ឋ ។​

​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការងារ​អសកម្ម​នៅតែ​បន្ត​មាន​គ្រប់​ការិយាល័យ​ជំនាញ ពី​ថ្នាក់​ភូមិបាល​ក្រុង​.​ស្រុក និង​នៅតាម​ការិយាល័យ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​បាន​កើនឡើង​ទ្វេរ​ដង​បើ​ប្រៀបធៀប​ទៅ និង​អតីត​​ប្រធាន​មន្ទីរ​មុនពេល​ធ្វើការ​ដោះដូរ បើ​ខាង​ផ្នែក​សុំច្បាប់​លើ​គំរោង​សាងសង់ ដែល​ត្រូវ​គូសវាស​ប្លង់គោល នៅ​ការិយាល័យ​គ្រប់គ្រង​សំណង់​នៃ​មន្ទីរ​ខាងលើ​វិញ ប្រជាពលរដ្ឋ​ដាក់ពាក្យ​សុំច្បាប់​ត្រូវ​បង់ថ្លៃ​សេវា​ជាមុន​រាប់ពាន់​ដុល្លា មាន​ទាំង​លុយ​លើ​តុ និង​លុយ​ក្រោម​តុ​ផង រួច​យក​ឯកសារ ដែល​ស្នើរ​សុំ​ទៅ​ផ្អឹប​ទុកចោល​រាប់​ខែ រាប់​ឆ្នាំ ពេលខ្លះ​ម្ចាស់​ស្នើរ​សុំ​ចាប់ផ្តើម​សាងសង់​រហូតដល់​សំណង់​លំនៅដ្ឋាន​ហើយ​រួចរាល់​ច្បាប់ ដែល​ស្នើរ​សុំ​ពី​ការិយាល័យ​ជំនាញ​ខាងលើ​មិនទាន់បាន​ផង​ក៏មាន​ដែរ ។​

​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​ថ្នាក់​តូចតាច​នៅក្នុង​មន្ទីរជំនាញ​ខាងលើ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់ថា លោក​ប្រធាន ដែល​មក​ទទួល​មុខតំណែង​ថ្មី​ចូល (​ប៊ុ​យ​រ៉ូ )​ធ្វើការ​ក្នុង​មន្ទីរ​អង្គភាព​របស់ខ្លួន​មាន​វត្តមាន​នៅវេលា​ម៉ោង​០៩​ព្រឹក ​ហើយ​ក្នុង​មួយ​សប្តាហ៍​មក​បំពេញការងា​រ​បានតែ​០៣​ឬ​០៤​ថ្ងៃ​តែប៉ុណ្ណោះ ជាហេតុ​ធ្វើ​ឲ្យ​ការងារ​បំរើសេវា​ជូន​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​កកស្ទះ​គរ​ដូច​ភ្នំ​បង្ករ​ការ​ថ្នាំងថ្នាក់​ចិត្ត​ជាមួយ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ដែល​ចាំបាច់​ត្រូវការ​សេវា​ពី​មន្ទីរជំនាញ​ខាងលើ ។​

​ជាងនេះទៅទៀត​លោក​ប្រធាន​មន្ទីរ​បាន​សំដែង​អក​ប្ប​កិរិយា រើសអើង បក្សពួកនិយម​.​ការិយាល័យ​និយម ។ ល ។ ​ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​គ្រប់លំដាប់​ថ្នាក់​យក​គំរូ​តាម មិនមាន​សាមគ្គីភាព​ជាមួយ​មន្ទីរ​អង្គភាព​ស្ថាប័នរដ្ឋ​នៅក្នុង​ខេត្ត​មិន​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​មនុ​ស្សធ​ម៌​ក្នុងសង្គម ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយភាព​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ ភ្លេច​ការចងចាំ​របស់​ខ្លួន នៅ​ថ្ងៃ​ប្រកាស​ចូលកាន់​មុខដំណែង​ជា​ប្រធាន​មន្ទីរជំនាញ​ខាងលើ​បានធ្វើការ​ប្តេជ្ញាចិត្ត​ក្តែ​ងៗ​នៅ​ចំពោះមុខ​គណ​:​អធិបតី និង​ភ្ញៀវកិត្តិយស ដែល​បានមក​ចូលរួម​ថា និង​ខិតខំ​បំពេញ​កាតព្វកិច្ច​ក្នុងការ​បំរើសេវា​សាធារណ​:​ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ឲ្យ​បានល្អរ​ប្រសើរ និង​ព​ង្រឹ​ក​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ជួរ​ស្ថាប័នរដ្ឋ​ឲ្យ​បានល្អរ​ប្រសើរ តែ​ផ្ទុយទៅវិញ​ការ​បេ្ត​ជ្ញា​ចិត្ត ដែលជា​ក្តី​រំពឹងទុក​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​រលាយ​ទាំងស្រុង​មិនអាច​យកជាការបានរ​ហូត​មកដល់ពេលនេះ​មិន​ខុស​ពាក្យ​មួយ​បាន​ពោលថា​( យក​ឆ្នាំង​ដែក ទៅ​ដូរ​យក​ឆ្នាំងដី )​តែប៉ុណ្ណោះ ។​

​ប្រភព​ខាងលើ​បានបញ្ជាក់​ឲ្យ​ដឹង​ជា​ចុងក្រោយ​ថា ​នៅខាងមុខ​ទ្វា​បន្ទប់​លោក​ប្រធាន​មន្ទីរជំនាញ​មាន​ដាក់​អង្គរក្ស​(​ជំនិត )​ជំនាញ​ទទួល​ឯកសារ​ផ្សេងៗ​ទាក់ទង និង​ការងារ​ជំនាញ​សុរិយោដី​២​ទៅ​៣​នាក់ ដែលជា​សែរ​ស្រ​ឡាយ​របស់លោក​ប្រធាន ដែល​គេ​ដឹងថា មិនទាន់​មានឈ្មោះ​ជាម​ន្ត្រី​នៅក្នុង​មន្ទីរជំនាញ​ខាងលើ​នោះទេ ។​

​មន្ត្រី​ផ្នែក​ច្បាប់​បានបញ្ជាក់​ឲ្យ​ដឹងថា ជាការ​ប្រព្រឹត្ត​ខុស​ទៅនឹង​ច្បាប់​មន្ទីរ ក្រសួង មុខងារសាធារណ​: ដែល​តម្រូវ​ឲ្យ​សា​ម៉ីខ្លួន​ត្រូវបំពេញ​ឯកសារ​គោល​ឆ្លងតាម​មន្ទីរ និង​ក្រសួង​មុខងារសាធារណ​:​មុន និង​មកជា​មន្ត្រី​បំពេញការងារ​តាម​មន្ទីរ​អង្គភាព​ស្ថា​រ​ប័នរ​ដ្ឋ ។​

​ជុំ​វិញ​បញ្ហារ​ខាងលើនេះ​រស្មី​កម្ពុជា​មិនអាច​ទំនាក់ទំនង​ស្វែ​ករក​ការបកស្រាយ​ពី​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​បានទេ នៅពេលនេះ ៕B