ខេត្ត​យូ​ណាន និង​ប្រទេស​កម្ពុជា​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​

955
ចែករម្លែក

​ឆ្នាំនេះ​ជា​ខួប​លើក​ទី ៦០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​និង​កម្ពុជា ។ ខេត្ត​យូ​ណាន​ជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន ដែល​ស្ថិតនៅ​ជិត​នឹង​ប្រទេស​កម្ពុជា ។ ប៉ុន្មាន​ឆ្នាំនេះ ខេត្ត​យូ​ណាន​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស កម្ពុជា ។​

​នៅ​ឆ្នាំ ២០១២ តំបន់​គំរូ​មិត្តភាព​បច្ចេកទេស​កសិកម្ម​ខេត្ត​យូ​ណាន​ប្រទេស​ចិន​-​ខេត្ត​បន្ទាយ​មាន ជ័យ ប្រទេស​កម្ពុជា​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ។ គម្រោង​នេះ ទទួលបន្ទុក​សាង សង់​ដោយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​យូ​ណាន ហើយ​បាន​ត្រូវ​បញ្ចប់​ការ សាងសង់ និង​ប្រគល់​ទៅ​ឲ្យ​ភាគី​កម្ពុជា​នៅ​ខែមេសា ឆ្នាំ ២០១៦ ។​

​នៅ​ចុងខែ​ឧសភា​ឆ្នាំនេះ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​យូ​ណាន​បាន​ពិគ្រោះ ពី​ភា​ក្សា​ជាមួយ​ភាគី​កម្ពុជា​អំពី​ការអភិវឌ្ឍ​ជា​និរន្តរ៍​នូវ​តំបន់​គំរូ​មិត្តភាព​បច្ចេកទេស​កសិកម្ម​ចិន​-​កម្ពុជា​នេះ ។ នេះ​ជា​លើក​ទី​៨ ដែល​លោក យ៉ាង វៃ​គួ​អ្នកបកប្រែ​នៃ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ​យូ​ណាន បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​កម្ពុជា ។

​លោក​បាន​រំលឹក​ឡើងវិញ​ថា ក្រោម​កិច្ចខិតខំ​របស់​ភាគី​ចិន​ស្រែ​ដាំ​ស្រូវ​នៅ​តំបន់​គំរូ​នេះ​អាច​ប្រមូល បាន​ផល ១០.៥០០ គីឡូក្រាម​ក្នុង​មួយ​ហិកតា ។ តំបន់​គំរូ​នេះ​បាន​ជំរុញ​ការអភិវឌ្ឍន៍​នៃ​ខេត្ត​ក្រុង ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា និង​បាន​ជួយ​បង្កើន​ចំណូល​របស់​ប្រជាកសិករ និង​ធ្វើ​ឲ្យ​តំបន់​ជនបទ កម្ពុជា​ទទួលបាន​នូវ​ការរីកចម្រើន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។​

​លោក យ៉ាង ពួ អនុប្រធាន​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​យូ​ណាន បាន​ប្រាប់ អ្នកកាសែត​ថា ឆ្នាំនេះ​យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការអភិវឌ្ឍ​តំបន់​គំរូ​ជា​និរន្តរ៍ ជាមួយ​មន្ទីរ​កសិកម្ម រុក្ខ ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដែលមាន​ថិរវេលា ៤​ឆ្នាំ ។ យើង​នឹង​រៀបចំ​សកម្មភាព​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​កសិកម្ម និង​ពូជ​ថ្មី ហើយនឹង​រៀបចំ​វគ្គ បណ្ដុះបណ្ដាល​ចំពោះ​កសិករ​ខ្មែរ ដើម្បី​លើកកម្ពស់​កម្រិត​បច្ចេក​ទេស​កសិកម្ម​នៃ​ប្រទេស​កម្ពុជា ។​

​ក្រុមហ៊ុន​កសិផល​លើ​ខ្ពង់រាប​ធុង​ហៃ ខេត្ត​យូ​ណាន បានធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ៥​ឆ្នាំ​ហើយ ។ លោក​យ៉ាង វៃ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ធុង​ហៃ បាន​ណែនាំ​ថា នៅ​ឆ្នាំ ២០១៣ ខ្ញុំ​បានមក​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា ដោយសារ​កម្ពុជា​បានទទួល​ការរីក ចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​បានធ្វើ​ឲ្យ​តម្រូវការ​ចំពោះ​បន្លែបង្ការ​កើនឡើង​ខ្ពស់ ។ សព្វថ្ងៃ ក្រុមហ៊ុន​យើងខ្ញុំ​កំពុង​ធ្វើ​អាជីវកម្ម​នាំចេញ​បន្លែបង្ការ​ជាង ៣០​មុខ​ទៅ​ប្រទេស​កម្ពុជា ៕