ខេត្ត​យូ​ន​ណាន​កំពុង​ប្រតិបត្តិការ ដើម្បី​ការពារ​ក្រុង​សៀន​នី​ង​

136
ចែករម្លែក

​ព្រឹក​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ក្រុមសុខាភិបាល​ខេត្ត​យូ​ន​ណាន​បានចេញ​ដំណើរ​ទៅកាន់ ក្រុង​សៀន​នី​ង​នៃ​ខេត្ត​ហ៊ូ​ប៉េ តាម​ផែនការ​អំពី​ការផ្តល់​ការគាំទ្រ​ដល់​ខេត្ត​ហ៊ូ​ប៉េ​ដោយ​ខេត្ត​ក្រុង ផ្សេងទៀត ដើម្បី​ជួយ​ក្រុង​សៀន​នី​ង​នៃ​ខេត្ត​ហ៊ូ​ប៉េ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រលាត​សួត​បង្ក ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ។ ក្រុមសុខាភិបាល​ខេត្ត​យូ​ន​ណាន​បាន​ប្រកាន់ខ្ជាប់​នូវ​ទំនុកចិត្ត “​សូមឱ្យ​ប្រជាជន​ខេត្ត​យូ​ន​ណាន​ទុកចិត្ត ! សូមឱ្យ​អ្នកក្រុង​សៀន​នី​ង​ទុកចិត្ត !” ហើយ​ស្បថ នឹង​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​ចម្បាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះ ។​

“​កន្លែង​មួយ​ជួយ​កន្លែង​មួយ​”​ជា​ពាក្យ​មួយ ដែល​ត្រូវគេ​និយាយ​ច្រើន​ក្នុងប្រទេស​ចិន ។ ទោះបីជា​ក្នុង​គម្រោង​ដែល​ភាគ​ខាងកើត​ចិន​ផ្តល់​ការគាំទ្រ​ដល់​ភាគ​ខាងលិច ឬក៏​ក្នុង​ផែនការ ស្តារ និង​អភិវឌ្ឍ​ស្រុក​វិ​ន​ឈួន​ឡើងវិញ​ក្រោយពី​កើតការ​រញ្ជួយ​ដី សុទ្ធតែ​បានបង្ហាញ​ឱ្យ ឃើញ​ពី​គោលការណ៍​ដែល​ប្រមូលផ្តុំ​នូវ​កម្លាំង​ផ្សេងៗ​ដើម្បី​ធ្វើ​រឿង​ធំៗ ។​

​យោងតាម​គោលការណ៍​ដែល​“​ខេត្ត​មួយ​ជួយ​ក្រុង​មួយ​”​ខេត្ត​យូ​ន​ណាន​បាន​ប្រមូល​នូវ​ធនធាន មានប្រៀប ជ្រើសរើស​គ្រូពេទ្យ អ្នកគ្រប់គ្រង និង​អ្នក​បង្ការ​ជំងឺឆ្លង ៣៥៥​នាក់ ដើម្បី​បង្កើតជា ក្រុម សុខាភិបាល និង​ចាត់​បញ្ជូនទៅ​ចូលរួម​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​នៅ​ក្រុង​សៀន​នី​ង ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​របស់​ក្រុង​នេះ ។​

​ក្នុងចំណោម​សមាជិក​នៃ​ក្រុមសុខាភិបាល​ខេត្ត​យូ​ន​ណាន អ្នកខ្លះ​ធ្លាប់​ចូលរួម​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ SARS អ្នកខ្លះ​ធ្លាប់​ចូលរួម​ការសង្គ្រោះ​បន្ទាន់​នៅ​ស្រុក​វិ​ន​ឈួន ។ តាមពិត នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ខេត្ត​យូ​ន​ណាន​បាន​ចាត់​បញ្ជូន​ក្រុមសុខាភិបាល​ទី ១ ដែលមាន​គ្រូពេទ្យ ១៣៨ នាក់​ទៅ​ក្រុង​សៀន​នី​ង ។ នៅ​ថ្ងៃទី ៤ ខែកុម្ភៈ ក្រុមសុខាភិបាល​ខេត្ត យូ​ន​ណាន​ទី ២ ដែលមាន​សមាជិក ១០២ នាក់ បានចេញ​ដំណើរ​ទៅ​មន្ទីរពេទ្យ ហ្វា​ង​ឆាង ហាន​ជាំ​ង ក្រុង​អ៊ូ​ហាន ។ គិត​មកដល់ពេលនេះ ខេត្ត​យូ​ន​ណាន​បាន​ចាត់​បញ្ជូន​ឱ្យ​គ្រូពេទ្យ និង​អ្នក​សង្គ្រោះបន្ទាន់ ៥៩៥ នាក់​ទៅធ្វើ​ការ​នៅ​ខេត្ត​ហ៊ូ​ប៉េ ។​

​ក្រៅពី​ចាត់​បញ្ជូន​ក្រុមសុខាភិបាល ប្រជាជន​ខេត្ត​យូ​ន​ណាន​ក៏បានផ្តល់​ការគាំទ្រ​យ៉ាង​ពេញ ទំហឹង​ដល់​ខេត្ត​ហ៊ូ​ប៉េ​ដែរ ។​

​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង ១៥ រថយន្ត​កា​ម្ញ៉ុ​ង ដែល​ដឹក​បន្លែស្រស់ ៨៨ តោន បានចេញ​ដំណើរ​ពី​ក្រុង​គុន​មីង​ទៅ​ក្រុង​អ៊ូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉េ ។ ព្រឹក​ថ្ងៃទី ១១ ខែកុម្ភៈ រថយន្ត ដឹកទំនិញ​ជាច្រើន​គ្រឿង ដែល​ដឹក​សណ្តែកបារាំង ក្រូច និង​ប៉េងប៉ោះ​បានចេញ​ដំណើរ​ពី​ក្រុង លី​ជាំ​ង​ទៅកាន់​ក្រុង​អ៊ូ​ហាន ។ តាម​ស្ថិតិ ក្រុង​លី​ជាំ​ង​បានផ្តល់​ដល់​ក្រុង​អ៊ូ​ហាន​នូវ​ជំនួយ ឧបត្ថម្ភ​ជា​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ដែលមាន​ទម្ងន់​សរុប ៣២៥ តោន ។​

​ខំប្រឹង​ឡើង ខេត្ត​ហ៊ូ​ប៉េ ! ខំប្រឹង​ឡើង ក្រុង​សៀន​នី​ង !​ខេត្ត​យូ​ន​ណាន​នឹង​តស៊ូ​ជាមួយ​អ្នកជា​និច្ច ! (​កាសែត​យូ​ន​ណាន ដេលី​)

ក្រុមសុខាភិបាល​ខេត្ត​យូ​ន​ណាន​ទៅដល់​ក្រុង​សៀន​នី​ង​ហើយ​ចាប់ផ្តើម​ធ្វើការភ្លាមៗ ។​