ខេត្ត​យូ​ន​ណាន​ចាត់វិធានការ​បន្ទាន់​ដើម្បី​បង្ការ​និង​គ្រប់គ្រង​ការ​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្ក ដោយ​វីរុស​កូ​រ៉ូ​ណា

90
ចែករម្លែក

ក្រោយពី​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ផ្ទុះឡើង​រៀងមក​ខេត្ត​យូ​ន​ណាន​បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​នៃ​ជំងឺឆ្លង​ប្រភេទ​ថ្មី​នេះ​។​

ចាប់ពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០២០ មក​ខេត្ត​យូ​ន​ណាន​ចាប់ផ្តើម​ស្ទង់កម្តៅ​ឱ្យ​អ្នកដំណើរ​នៅ​ព្រ​លា​យន្តហោះ​ស្ថានីយ​រថភ្លើង ច្រកចូល​និង​កន្លែង​ឈប់សម្រាក​តាមផ្លូវ​ល្បឿន​លឿន​និង​ច្រក​នៃ​ផ្លូវ​សំខាន់​ផ្សេងៗ​ទៀត ។​ខេត្ត​យូ​ន​ណាន​បាន​ចាត់វិធានការ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​ផ្អែកលើ​កម្លាំង​សហគមន៍​ដើម្បី​ធ្វើការ​ពិនិត្យ​ចំពោះ​អ្នក​ដែល​មកពី​ខេត្ត​ក្រៅ​ហើយនឹង​បញ្ជូន​អ្នក​ដែលមាន​លទ្ធភាព​អាច​កើត​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទៅ​កន្លែង​ពិសេស​ដើម្បី​ទទួល​ការពិនិត្យ​សុខភាព​និង​ព្យាបាល​ជំងឺ ។​ខេត្ត​យូ​ន​ណាន​បានរៀបចំ​កន្លែង​ទទួល​អ្នកជំងឺ​ក្តៅខ្លួន​ចំនួន​២០០ កន្លែង ដើម្បី​ទទួល​អ្នកជំងឺ​ក្តៅខ្លួន​ហើយ​អាច​សម្រេច​នូវ​ការពិនិត្យ​វិនិច្ឆ័យ​អំពី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ក្នុង​រយៈពេល​២៤ ម៉ោង ។​

ខេត្ត​យូ​ន​ណាន​បាន​ផ្អាក​ឬ​បន្ថយ​ចំនួន​ជើងហោះហើរ រថភ្លើង​ការដឹកជញ្ជូន​តាមផ្លូវ​ថ្នល់​ឡានក្រុង និង​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​ផ្សេងៗ​ដើម្បី​គ្រប់គ្រង​ការ​រាលដាល​នៃ​ជំងឺឆ្លង​។​មន្ទីរ​ពាណិជ​ក្ជ​ម្ម​ខេត្ត​យូ​ន​ណាន​បាន​ចាប់ដំណើរការ​អនុវត្ត​យន្តការ​ពិនិត្យ​តាមដាន​នូវ​ទំនិញ​ជា​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​តាម​ទីផ្សារ​ដើម្បី​ធានា​ឱ្យ​ប្រជាជន​រស់នៅ​ដោយមាន​ភាពប្រក្រតី​។ ផ្សារ​ទំនើប​ខ្នាត​ធំ​ចំនួន​៥១ និង​ផ្សារ​ទំនើប​ខ្នាតតូជ​ចំនួន​៨៦៧ ក្នុង​ក្រុង​គុន​មីង​កំពុងបើក​ទ្វារ​ជា​ប្រក្រតី​ហើយ​អាច​ផ្គត់ផ្គង់​ទំនិញ​គ្រប់គ្រាន់​និង​បាន​ថែរក្សា​នូវ​ស្ថិរភាព​នៃ​តម្លៃ​គ្រឿង​បរិភោគ​និង​ទំនិញ​ផ្សេងៗ​ទៀត​តាម​ទីផ្សារ​ក្នុង​ខេត្ត​យូ​ន​ណាន​ ៕ (​កាសែត​យូ​ន​ណាន​ដេលី​)

សហគ្រាស​ផលិត​ម៉ាស់​ទាំងអស់​នៅ​ក្រុង​គុន​មីង​បើក​អាជីវកម្ម​ឡើងវិញ​និង​ព​ន្លឿ​ន​ការផលិត​ម៉ាស់ ។