ខេត្ត​យូ​ន​ណាន​ចាត់វិធានការ​ច្រើន​ដើម្បី​ជួយ​ទេសចរ​នៅ​ខេត្ត​យូ​ន​ណាន​

100
ចែករម្លែក

នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ មន្ទីរ​វប្បធម៌ និង​ទេសចរណ៍​ខេត្ត​យូ​ន​ណាន​បានប្រកាស នូវ​“​លិខិត​ជូនដំណឹង​ឱ្យ​ទេសចរ​មកពី​ខេត្ត​ហ៊ូ​ប៉េ​”​ថា ខេត្ត​យូ​ន​ណាន​នឹង​ប្រកាស​ព័ត៌មាន អំពី​លេខ​ទូរស័ព្ទ​សួរ​ព័ត៌មាន​សម្រាប់​ទេសចរ​នៅ​ស្រុក​(​ក្រុង​/​ខណ្ឌ​)​ចំនួន ១២៩ នៃ​ខេត្ត​យូ​ន ណាន និង​សណ្ឋាគារ​សម្រាប់​ទេសចរ​ស្នាក់​ទៅ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់ ទេសចរ​នៅ​ខេត្ត​យូ​ន​ណាន​ដែល​មកពី​ខេត្ត​ក្រុង​ផ្សេងៗ ។​

​នៅ​ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ ព័ត៌មាន​អំពី​សណ្ឋាគារ​ស្នាក់នៅ និង​លេខ​ទូរស័ព្ទ​នៃ​ស្ថាប័ន វប្បធម៌​និង​ទេសចរណ៍​ខេត្ត​យូ​ន​ណាន​សម្រាប់​ផ្តល់​សេវាកម្ម​ដល់​ទេសចរ​ដែល​មកពី​តំបន់​កើត​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បាន​ត្រូវ​ប្រកាស​ជា​សាធារណៈ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ដោះស្រាយ បញ្ហា​ប្រឈម​របស់​ទេសចរ​នៅ​ខេត្ត​យូ​ន​ណាន ។ ក្រៅពីនេះ ទេសចរ​ក៏​អាច​ឆែក​មើល​ព័ត៌មាន និង​ទិន្នន័យ​អំពី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី តាមរយៈ​កម្មវិធី App “​ដើរលេង​ខេត្ត​យូ​ន​ណាន​” និង​“​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​” ព្រមទាំង​បទបញ្ជា​ដាក់​កំហិត ផ្នែក​គមនាគមន៍ ព័ត៌មាន​ស្វែងរក​មនុស្ស ឈ្មោះ​មន្ទីរពេទ្យ សណ្ឋាគារ​ស្នាក់នៅ​និង​លេខ ទូរស័ព្ទ​សួរ​ព័ត៌មាន​សម្រាប់​ទេសចរ​ជាដើម ៕ ដោយ លី ហ៊ឺ​ង​ឈាំ​ង​