ខេត្ត​យូ​ន​ណាន​ចាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​សត្វ​ក្ងោក​បៃតង​

1081
ចែករម្លែក

ពេល​ថ្មីៗ​នេះ​រដ្ឋបាល​រុក្ខកម្ម​ខេត្ត​យូ​ន​ណាន​បាន​ចាប់ដំណើរការ​អនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ អំពី​កន្លែង​រស់នៅ និង​ហ្វូង​សត្វ​ក្ងោក​បៃតង ។​
​ ​
​តាម​ការ​ឧទ្ទេសនាម​ពី​មន្ទីរ​រុក្ខកម្ម​ខេត្ត​យូ​ន​ណាន​បានឱ្យដឹងថា គម្រោង​សិក្សា​ស្រាវជ្រាវ​នេះ នឹងត្រូវ ធ្វើឡើង​រហូតដល់​ចុងខែ​ឧសភា​។ ក្រុម​ជំនាញ​បានធ្វើ​ដំណើរ​ទៅកាន់​ស្រុក ចំនួន​៥៣ ដែលជា​កន្លែង​អាចមាន​សត្វ​ក្ងោក​បៃតង​រស់នៅ​ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លក្ខណៈ វិទ្យាសាស្ត្រ​។​

​លោកស្រី​យ៉ាង សៀវ​ជូន​អ្នក ជំនាញការ​មកពី​វិទ្យាស្ថាន​សិក្សា ស្រាវជ្រាវ​សត្វ​ក្រុង​គុន​មីង នៃ​បណ្ឌិត្យ សភា​វិទ្យាសាស្ត្រ​ចិន​បាន​ឧទ្ទេសនាម​ថា សត្វ​ក្ងោក​បៃតង គឺជា​សត្វព្រៃ​មួយ ប្រភេទ​ដែល​ទទួលបាន​ការអភិរក្ស​ថ្នាក់ ជាតិ​លំដាប់​លេខ​១ របស់​ប្រទេស​ចិន ។
​សត្វ​ប្រភេទ​នេះ​បាន​ត្រូវ​សហព័ន្ធ អភិរក្ស​ធម្មជាតិ​ពិភពលោក​ដាក់បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​នៃ​សត្វ ដែល​ស្ទើរ ផុត​ពូជ​ពីព្រោះ​នៅលើ​ពិភពលោក បច្ចុប្បន្ន​សល់​តែ​ក្ងោក​បៃតង​២-៣​ម៉ឺន ក្បាល ។ ក្ងោក​បៃតង​ភាគច្រើន​រស់នៅ ក្នុង​តំបន់​ព្រៃឈើ​ដែលមាន​កម្ពស់ ទាប​ជាង​២.០០០​ម៉ែត្រ នៅ​តំបន់​អាស៊ី អាគ្នេយ៍ និង​តំបន់​ជុំវិញ ។ ពួកវា​ចូល ចិត្ត​រស់​នៅលើ​វាលស្រែ​ឬ​តំបន់​ព្រៃ ឈើ​នៅក្បែរ​ទន្លេ ។​

​តាម​របាយការណ៍​មួយ ដែល​ប្រកាស​ដោយ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​សត្វ​ក្រុង​គុន​មីង នៃ​បណ្ឌិត្យ សភា​វិទ្យាសាស្ត្រ​ចិន​នៅ​ឆ្នាំ​២០១៦ បានឱ្យដឹងថា នៅក្នុង​ប្រទេស​ចិន​សត្វ​ក្ងោក​បៃតង រស់​នៅតែ​ក្នុងស្រុក​ឬ ក្រុង​ចំនួន​២២ នៃ​មណ្ឌល​ស្វយ័ត​ចំនួន ប្រាំបី​ក្នុង​ខេត្ត​យូ​ន​ណាន​ដែលមាន ចំនួន​តិច​ជ ងា ៥០០ ក្បាល ៕ ដោយ​ចាវ ផី​យ៉ាន (​ស៊ីន​ហួ ចិន​)​