ខេត្ត​យូ​ន​ណាន​នឹង​ជំរុញ​ការ អភិវឌ្ឍ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​តាមរយៈ​ការ​បើ​ចំហ​ដែលមាន​កម្រិត​កាន់តែ​ខ្ពស់​

179
ចែករម្លែក

​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​ពិធី​សម្ពោធ​ស្លាក​នៃ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​បាន​ត្រូវ​រៀបចំឡើង​ដោយ​ព្រម​ពេល​ជាមួយគ្នា​នៅ​ក្រុង​គុន​មីង​ហុង​ហឺ និង​តឺ​ហុង ។​

​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​ផ្តោត​សំខាន់​ទៅលើ​វិស័យ​សំខាន់​ចំនួន​៦ រួមមាន ព​ន្លឿ​ន​ការ​ប្រែ​មុខងារ​រដ្ឋាភិបាល​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កំណែ ទម្រង់​លើ​វិស័យ​វិនិយោគ​ជំរុញ​ការផ្លាស់​ទម្រង់​និង​ការអភិវឌ្ឍន៍​នៃ​វិស័យ​ពាណិជ្ជកម្ម​ជំរុញ​ការបើកចំហ​និង​ការច្នៃប្រឌិត​លើ​វិស័យ​ហិរញ្ញវត្ថុ​បង្កើត​រូបមន្ត​ថ្មី​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តាម​តំបន់​ព្រំដែន​និង​បង្កើនល្បឿន​នៃ​ការកសាង​មជ្ឈមណ្ឌល​នាំ​ផ្លូវ​អភិវឌ្ឍន៍​នៃ​តំបន់​អាស៊ី​ខាងត្បូង​និង​អាស៊ីអាគ្នេយ៍​ក្នុងប្រទេស​ចិន​ហើយ​បានកំណត់​ភារកិច្ច​សាកល្បង​១០៤ ប្រការ ក្នុងនោះ មាន​ភារកិច្ច​២៥ ប្រការ​ជាការ​ច្នៃប្រឌិត​ថ្មី​របស់​ខេត្ត យូ​ន​ណាន​។​

​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​ជា​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ដែល​ស្ថិតនៅតាម​តំបន់​ព្រំដែន​និង​មាន​លក្ខណៈពិសេស​ឆ្លងដែន​។ នេះ​គឺជា​ចំណុច ពិសេស​ដែល​គួរ​ជាទី​ចាប់អារម្មណ៍​ខ្លាំងជាងគេ​។​នៅ​ជំហាន​ក្រោយ​ខេត្ត​យូ​ន​ណាន​នឹង បញ្ចេញ​យ៉ាង​ពេញលេញ​នូវ​ឧត្តមភាព​របស់ខ្លួន​ខិតខំ​យ៉ាងសកម្ម​ដើម្បី​ស្វែងរក​និង​សាកល្បង​គោលនយោបាយ​ពិសេស​តាម​តំបន់​ព្រំដែន​ព​ន្លឿ​ន​ការកសាង​សមរភូមិ​នៃ​ការបើក​ទូលាយ​និង​មជ្ឈមណ្ឌល​នាំ​ផ្លូវ​អភិវឌ្ឍន៍​ជំរុញ​ឱ្យ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​និង​វេទិកា​ផ្សេងៗ​ទៀត​ទទួលបាន​នូវ​ការរីកចម្រើន​ដោយ​ព្រម​ពេល​ជាមួយគ្នា​។​

​លោ​កចូវ ស៊ី​នី​ង​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម សេរី​នៃ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​ខេត្ត​យូ​ន​ណាន​បាន​លើកឡើងថា​យើង​អាច​បកស្រាយ​ពី​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​តាមរយៈ​វិស័យ​សំខាន់​ចំនួន​៣ គឺ ទី​១-​សេវាកម្ម​ដែលមាន​គុណភាព​ខ្ពស់​។​យើង​នឹង​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ “​បំពេញបែបបទ​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​អនុវត្ត​យន្តការ​“​ច្រក​អន្តរជាតិ​មួយ​មាន​ច្រកចេញចូល​ច្រើន​”​និង​ផ្តល់​សេវាកម្ម​ដែលមាន​គុណភាព​កាន់តែ​ខ្ពស់​។ ទី​២-​បង្កើត ទីផ្សារ​មួយ​ដែល​កាន់តែ​បើកទូលាយ​និង​កាន់​តែមាន​សេរីភាព​ធ្វើឱ្យ​ធាតុ​ផ្សំ​ផ្សេងៗ​មាន​លក្ខណៈ​ចល័ត​ប្រកបដោយ​ការងាយស្រួល​។ ទី​៣-​ផ្តល់​ចន្លោះ​កាន់តែ​ធំ​ទូលាយ​ដល់ សហគ្រាស​ឧទាហរណ៍​ផ្តល់​ការងាយស្រួល​ដល់​ជនបរទេស​ដែល​ធ្វើការ​នៅ​ប្រទេស ចិន​ក្នុងការ​បំពេញបែបបទ​ឆ្លងដែន​ចូល​ប្រទេស​ចិន​ហើយ​បង្កើនល្បឿន​នៃ​ការ អភិវឌ្ឍ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​ឆ្លងដែន​ជាដើម​។​

​នៅពេល​ខាងមុខ​ខេត្ត​យូ​ន​ណាន​នឹង​ខិតខំ​យ៉ាងសកម្ម​ដើម្បី​ជំរុញ​ការអនុវត្ត​រូបមន្ត​“​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​+ សេវាកម្ម​រដ្ឋបាល​”​ធ្វើកំណែទម្រង់​យ៉ាង​ពេញលេញ​នូវ​របប អំពី​ការផ្តល់​សច្ចាប័ន​រដ្ឋបាល​ដើម្បី​ជំរុញ​ឱ្យ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ក្លាយទៅជា​វេទិកា​បើកទូលាយ​ថ្មី​ប៉ូល​កំណើនសេដ្ឋកិច្ច​ថ្មី​សមរភូមិ​ប្រែ​មុខងារ​រដ្ឋាភិបាល​ថ្មី​និង​តំបន់​ស្នូល​នៃ​ការកសាង​“​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​”​ដើម្បី​ធ្វើឱ្យ​ខេត្ត​យូ​ន​ណាន​សម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ដោយមាន​គុណភាព​ខ្ពស់​និង​ការ​ផ្លោះ​រំលង ។

.​ទន្ទឹងរង់ចាំ​សមិទ្ធផល​នៃ​ការបើក​ទូលាយ​និង​កិច្ចសហប្រតិបត្តិការ​

​ក្រោយពី​បង្កើត​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​) ខេត្ត​យូ​ន​ណាន នឹង​ខិតខំ​ជំរុញ​ការបើកចំហ​បន្ថែមទៀត​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង ។ ភាគី​នានា​កំពុង​ទន្ទឹងរង់ចាំ​សមិទ្ធផល​នៃ​ការ បើកទូលាយ​និង​កិច្ចសហប្រតិបត្តិការ​។ មន្ត្រីការទូត​និង​ពាណិជ្ជករ​នៃ​ប្រទេស អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​នៃ​ការចែករំលែក​គ្នា​អំពី​សមិទ្ធផល​នៃ​ការបើក​ទូលាយ​និង​កិច្ចសហប្រតិបត្តិការ​។​

​លោក​តាន អាង​ជឺ​អគ្គ​កុងស៊ុល​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​ក្រុង​គុន​មីង​បាន​មាន ប្រសាសន៍ថា​ប្រទេស​មី​យ៉ាន់​ម៉ា​ជា​ប្រទេស​កសិកម្ម​មួយ​។​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​នឹង​ជំ​រុញឱ្យ​បង្កើត​រូបមន្ត​ថ្មី​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​តាម​តំបន់​ព្រំដែន​ហើយនឹង​ផ្តល់​ការងាយស្រួល​ដល់​បណ្តា​ប្រទេសជិតខាង​ក្នុងការ​ពិនិត្យ​ភូតគាម​អនាម័យ​នៃ​ផលិតផល​ដែល​នាំ​ចេញមក​ប្រទេស​ចិន​។​នេះ​នឹង​អាច​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុងការ​នាំចេញ​កសិផល​មក​ប្រទេស​ចិន​។​

​លោកស្រី​នី​ធី​វ៉ា​ទី ម៉ា​នី​ឃុន​អគ្គ​កុងស៊ុល​ប្រទេស​ថៃ​ប្រចាំ​នៅ​ក្រុង​គុន​មីង បាន​មាន ប្រសាសន៍ថា ប្រទេស​ថៃ​និង​ខេត្ត​យូ​ន​ណាន​មាន​ទំនាក់ទំនង​កាន់តែ​ស្អិតល្មួត​លើ វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ។ ខេត្ត​យូ​ន​ណាន​បានក្លាយ​ទៅជា​តំបន់​សំខាន់​ដែល ទទួល​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​វិនិយោគិន​នៃ​ប្រទេស​ថៃ​។ ខ្ញុំ​សង្ឃឹមថា​ភាគី ចិន​នឹង​ជំរុញ​ការផ្សព្វផ្សាយ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​នៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើឱ្យ​ប្រជាជន​ថៃ​កាន់តែច្រើន​ចែករំលែក​គ្នា​អំពី​សមិទ្ធផល​នៃ​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​៕ (​កាសែត​យូ​ន​ណាន​ដេលី​)