ខេត្ត​យូ​ន​ណាន​បង្កើត​និម្មាបនកម្ម​ថ្មី​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​

176

​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា ពិព័រណ៍ ទេសចរណ៍​អន្តរ​ជាតិចិន ឆ្នាំ​២០១៧ ដែលមាន​រយៈពេល ៣ ថ្ងៃនោះ បាន បិទ​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ក្រុង គុន​មីង នៃ​ខេត្ត​យូ​ន​ណាន ។ ក្នុងឱកាស ពិព័រណ៍​នេះ ខេត្ត​យូ​ន​ណាន​បាន​ចុះ កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​អភិវឌ្ឍន៍ ជាង​១០​គម្រោង ដែលមាន​ប្រាក់​ទុន សរុប ៤.៦០០ លាន​យ័ន ប្រាក់​ចិន ។ និយាយ​ជារួម និម្មាបនកម្ម​ថ្មី​សម្រាប់ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​បានធ្វើ ឱ្យ​ខេត្ត​យូ​ន​ណាន​ទទួលបាន​លទ្ធផល ជា​ផ្លែផ្កា​ក្នុង​ពិព័រណ៍​នេះ ។​
​ ​
​ប៉ុន្មាន​ឆ្នាំនេះ ខេត្ត​យូ​ន​ណាន បានកំណត់​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែល បាន​លើក​សំណូមពរ​ថ្មី​ដោយ​ផ្តោតលើ វិស័យ​ចំនួន​៤ គឺ​“​ធ្វើ​អន្តរ​ជាតូបនីយកម្ម​លើកកម្ពស់​កម្រិត ថ្នាក់​បង្ហាញ​លក្ខណៈ ពិសេស និង​អភិវឌ្ឍន៍​តាមរយៈ​បច្ចេក ទេស​ឌីជីថល់​”​។​ខេត្ត​យូ​ន​ណាន​នឹង​ខិតខំ ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដើម្បី​ក្លាយទៅជា​ខេត្ត​ដែលមាន​កម្លាំង ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​ឆ្នាំ ២០២០ ហើយ​ធ្វើឱ្យ​ខេត្ត​យូ​ន​ណាន ក្លាយទៅជា​ទីដៅ​ទេសចរណ៍​លំដាប់ លេខ​១ និង​មានឈ្មោះ ល្បីល្បាញ​លើ​ពិភពលោក ព្រមទាំង​ក្លាយទៅជា​ទីដៅ ទេសចរណ៍​ដ៏​សំខាន់ និង​ជា​អ្នកជំរុញ ការអភិវឌ្ឍ​នៃ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ។​

​សព្វថ្ងៃ​ខេត្ត​យូ​ន​ណាន​កំពុង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ តាម​ទីផ្សារ​អន្តរជាតិ ដោយបាន បង្កើត ជើងហោះហើរ​អន្តរជាតិ​ចំនួន ១៤ ដូច ជា​គុន​មីង​-Sydney​និង​គុន​មីង​-​ឈី​ង​តាវ -San Francisco ជាដើម ។ ម្យ៉ាងទៀត ប្រទេស​ចំនួន​៨ រួមមាន ប្រទេស​អូទ្រីស និង​បែលហ្ស៊ិក​ជាដើម​រួមគ្នា​បង្កើត មជ្ឈមណ្ឌល​ផ្តល់​ទិដ្ឋាការ នៅ​ក្រុង​គុន​មីង ចំណែក​ប្រទេស​បារាំង អាល្លឺម៉ង់ ស្វ៊ី​ស អង់គ្លេស និង​អ៊ីតាលី បាន​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​ទិដ្ឋាការ​របស់ខ្លួន​នៅ​ក្រុង​គុន​មីង​។​

​ខេត្ត​យូ​ន​ណាន​បានទទួល​លទ្ធផល​ជា​ផ្លែផ្កា ក្នុងការ​អភិវឌ្ឍ​វិស័យ ទេសចរណ៍​កម្រិត​ខ្ពស់ និង​ពិសេស ដោយបាន​បង្កើត​មុខរបរ​ទេសចរណ៍​ថ្មី កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ សព្វ ថ្ងៃ​ខេត្ត​យូ​ន​ណាន បានបញ្ចប់​ការ​សាង សង់​រមណីយដ្ឋាន​ទេសចរណ៍​ទីក្រុង ចំនួន​៧​កន្លែង​ចត​ឡាន RV ចំនួន ២៥ និង​មជ្ឈមណ្ឌល​ផ្តល់​សេវាកម្ម​អំពី​ទេសចរណ៍​បរ​ឡាន​ខ្លួនឯង​ចំនួន ៣ ។ ក្រៅពីនេះ ខេត្ត​យូ​ន​ណាន នៅមាន​សណ្ឋាគារ ធុរកិច្ច​កម្រិត​ខ្ពស់​ចំនួន ២៣ បង្កើត​ខ្សែ ផ្លូវ​ទេសចរណ៍​ដោយ​បរ​ឡាន​ខ្លួន​ក្នុង ខេត្ត​ចំនួន ៥​ខ្សែ និង​ឆ្លងខេត្ត ឬ​ក្រៅ ប្រទេស ចំនួន ៣ ខ្សែ បង្កើត​ក្រុមហ៊ុន អាកាសចរណ៍​ចំនួន ១០ និង​មាន​យន្ត ហោះ​ជាង​៣០​គ្រឿង ដែល​ត្រូវ​ប្រើ ប្រាស់​សម្រាប់​ផ្តល់​សេវាកម្ម​លេង កម្សាន្ត ដល់​អ្នកទេសចរ ។ ទន្ទឹមនឹងនេះ ខេត្ត​យូ​ន​ណាន​បាន​ព​ន្លឿ​ន​ដំណើរ​នៃ ការកសាង​តំបន់​គំរូ​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ ទូទៅ​តំបន់​អេកូ​-​ទេសចរណ៍ តំបន់​ទេសចរណ៍​លំហែកាយ​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ តំបន់​ទេសចរណ៍​ថ្នាក់ជាតិ A កម្រិត​ខ្ពស់ រមណីយដ្ឋាន​ទេសចរណ៍ ទីក្រុង ឃុំ​ទេសចរណ៍​ល្បីឈ្មោះ និង ភូមិ​ទេសចរណ៍​ពិសេស ។​
​ ​
​បច្ចុប្បន្ន ខេត្ត​យូ​ន​ណាន​កំពុង ខិតខំ​កសាង​មជ្ឈមណ្ឌល “BIG DATA” វិស័យ​ទេសចរណ៍ វេទិកា​ផ្តល់​សេវាកម្ម ទូទៅ​ដល់​អ្នកទេសចរ និង​វេទិកា គ្រប់គ្រង​អ្នកទេសចរ ដើម្បី​ធ្វើឱ្យ ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ទទួល បាន​សេវាកម្ម​ហូបចុក ស្នាក់នៅ ធ្វើ ដំណើរ លេង​កម្សាន្ត ថែរក្សា​សុខភាព ដោយ​ប្រើប្រាស់​ទូរស័ព្ទ​របស់ខ្លួន តាម រយៈ​បច្ចេកទេស​ទំនើប​ផ្សេងៗ ដូចជា “Cloud Computing” “BIG DATA” និង “Artificial Intelligence” ជាដើម ៕ ដោយ ឈូ តុ​ហួ និង ជូ ហៃ​

​នៅក្នុង​ព្រឹត្តិការណ៍​នៃ ពិព័រណ៍​ទេសចរណ៍​អន្តរ​ជាតិចិន​ឆ្នាំ ២០១៧ ខេត្ត​យូ​ន​ណាន បាន​បង្កើត​នូវ ចំនួន​ស្តង់ និង​ឆាក​ដ៏​ច្រើន​បំផុត សម្រាប់ តាំងពិព័រណ៍​ទំនិញ​ផ្សេងៗ មកពី​ខេត្ត​នានា​នៅក្នុង​ប្រទេស​ចិន ។ នេះ​គឺជា​ពន្លា​នៃ​ទីក្រុង បាវ​សាន ដែលជា​ទីក្រុង មួយ​នៅ​ខេត្ត​យូ​ន​ណាន (​រូបថត Zhang Tong)​