ខេត្ត​យូ​ន​ណាន​បង្កើត​“​វិទ្យាស្ថាន​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ ”

1074
ចែករម្លែក

នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ ២០១៨ វិទ្យាស្ថាន​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​រួមគ្នា​បង្កើត ដោយ​ក្រុមហ៊ុន កាសែត​យូ​ន​ណាន​ដេលី​គ្រុប​និង​សាកលវិទ្យាល័យ​គរុកោសល្យ​ខេត្ត​យូ​ន​ណាន នោះ បាន​ត្រូវ​បង្កើតឡើង ជា​ផ្លូវការ​នៅ ខណ្ឌ​ឈឹង​កុង​នៃ​ខេត្ត​យូ​ន​ណាន ។​

​ក្រោយពី​វិទ្យាស្ថាន​ផ្សព្វផ្សាយ ព័ត៌មាន​អន្តរជាតិ​នេះ ត្រូវបាន​បង្កើត ឡើង​ក្រុមហ៊ុន​កាសែត យូ​ន​ណាន ដេលី គ្រុប និង​សាកលវិទ្យាល័យ​គរុកោសល្យ​ខេត្ត​យូ​ន​ណាន​នឹង​អាច​រួម សហការគ្នា និង​បំពេញបន្ថែម​គ្នា​លើ​វិស័យ​ធនធាន ព័ត៌មាន និង​អប់រំ​ដែល​នឹង​អាចបំពេញ តម្រូវការ​នៃ​ការបណ្តុះបណ្តាល ធនធានមនុស្ស​ផ្នែក​សារព័ត៌មាន​។ កិច្ចសហប្រតិបត្តិការ រវាង​កាសែត​យូ​ន​ណាន ដេលី​និង​សាកលវិទ្យាល័យ​គរុកោសល្យ​ខេត្ត​យូ​ន​ណាន​បាន​ជំរុញ ការអប់រំ​ក្នុង សាលារៀន និង​ការអនុវត្ត​ជាក់ស្តែង ការសិក្សា​ស្រាវជ្រាវ និង​ការច្នៃប្រឌិត បច្ចេកទេស​ឈាន​មុន និង​ប្រព័ន្ធ​មី​ឌា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ការអភិវឌ្ឍ បណ្តាញសារព័ត៌មាន​ឱ្យ ត​ភ្ជាប់​គ្នា​យ៉ាង​ស៊ីជម្រៅ និង​ស៊ីសង្វាក់​គ្នា កម្រិត​ខ្ពស់ ដើម្បី​បណ្តុះ បណ្តាល​ធនធានមនុស្ស​ផ្នែក​សារព័ត៌មាន ដែល​ចេះ​និយាយ​ភាសា​ចិន និង​ភាសា ប្រទេស អាស៊ីអាគ្នេយ៍ ព្រមទាំង​បង្កើត វិទ្យាស្ថាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជាន់ខ្ពស់​មួយ​ដែល​បើកចំហ ចំពោះ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង ៕ ដោយ ឈឹ​ន យី​ស៊ី​