ខេត្ត​យូ​ន​ណាន​បង្កើត “​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ជាប្រចាំ​”

633
ចែករម្លែក

នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដែលជា​ថ្ងៃទី​២​បន្ទាប់ពី​បើក​ពិព័រន៍​នាំចូល​ចិន​អន្តរជាតិ​គណៈ ប្រតិភូ​ខេត្ត​យូ​ន​ណាន​បានរៀបចំ​កម្មវិធី “​មជ្ឈមណ្ឌល ពិព័រណ៍ និង​ជួញដូរ​ផលិតផល​អាស៊ី ត្បូង និង​អាស៊ីអាគ្នេយ៍​” និង “​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ជាប្រចាំ ”​នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​ជាតិ​ក្រុង​សៀង​ហៃ ។ ខេត្ត​យូ​ណាន​បាន​ទាក់ទាញ​ក្រសែភ្នែក​នៃ​ពិភពលោក​ទាំង មូល​ពិសេស គឺ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​ដែល​បាន​សម្ដែង នូវ​ការចាប់ អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការ​ចាប់ដៃ​ជាមួយ​ខេត្ត​យូ​ន​ណាន​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការបើក ទូលាយ និង​ជំរុញ​កិច្ច​សហ​ប​តិ​ប​ត្តិ​ការ​ឈ្នះ​-​ឈ្នះ ។​

​តាម​ការ​ឧទ្ទេសនាម​ពី​លោក​ចាវ យូយ​ជូន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​យូ​ន​ណាន​បាន​ឲ្យ​ដឹង ថា ខេត្ត​យូ​ន​ណាន​នឹង​បង្កើត​ពន្លា​ពិព័រណ៍​ជំនាញ​នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ ទាន​ឈឺ ក្រុង​គុន​មីន​ដើម្បី​រៀបចំ “​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ជាប្រចាំ​” បង្កើត​មជ្ឈមណ្ឌល​ពិព័រណ៍ និង​ជួញដូរ​ផលិតផល​ដែល​ផ្ដោត​សំខាន់​ទៅលើ​ផលិតផល​អាស៊ី ខាងត្បូង និង​អាស៊ី​ងា​គ្នេ​យ៍​សំខាន់​គឺ បង្កើត​ពន្លា​ពិព័រណ៍​រូបភាព​ប្រទេស និង​ពន្លា​ពិព័រណ៍​ផលិតផល​ពិសេស ។

​តាម​ការណែនាំ​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ពិព័រណ៍ និង​ពាណិជ្ជ​កម្មនេះ​បានដាក់​ចេញ​នូវ​គោល នយោបាយ​អនុគ្រោះ​ចំនួន​៨ ដើម្បី​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម​ដែលមាន​លក្ខណៈ​នីតិកម្ម អន្តរ​ជាតូបនីយកម្ម និង​សាមញ្ញ​កម្ម ។ សហគ្រាស​ដែល​សម្រប​តាម​លក្ខខណ្ឌ​កំណត់​អាច ទទួលបាន​នូវ​ការអនុគ្រោះ​ឲ្យ​ចូលធ្វើ​អាជីវកម្ម​ដោយ​មិនបាច់​បង់ប្រាក់​ឈ្នួល និង​អាច​ទទួលបាន សេវាកម្ម “​ច្រក​តែមួយ​” ។ ក្រៅពីនេះ​នៅមាន​វិធាន​ការធានា​មួយចំនួនធំ ដូចជា​ធ្វើ​អាជីវកម្ម​ពហុ​វិធី​អភិវឌ្ឍន៍​តាម​រូបមន្ត​ច្រើន​ផ្សព្វផ្សាយ​តាម​មធ្យោបាយ​ផ្សេងៗ​ផ្ដល កិច្ចធានា​តាម​នយោបាយ​គ្រប់​ប្រភេទ និង​ផ្ដល់​ការគាំទ្រ​តាម​សេវាកម្ម​ពហុ​វិស័យ​។​ល​។​