ខេត្ត​យូ​ន​ណាន​បណ្តុះបណ្តាល​និស្សិត​បរទេស​រៀន​ពេទ្យ​ចិន​សែ​ជាង​២.០០០​នាក់​

1287
ចែករម្លែក

តាម​ប្រភពព័ត៌មាន​ពី​គណៈ ក​ម្មា​ធិ​ការ​សុខាភិបាល និង​សម្រាលកូន​តាម​ផែនការ​របស់ ខេត្ត​យូ​ន​ណាន បានឱ្យដឹងថា គិត​មកដល់ពេលនេះ វិទ្យាស្ថាន​ពេទ្យ​ចិន​សែ​ខេត្ត​យូ​ន​ណាន បាន​បណ្តុះបណ្តាល​និស្សិត​បរទេស ជាង​២.០០០​នាក់ ដែល​រៀន​មុខវិជ្ជា អំពី​ពេទ្យ​ចិន​សែ ហើយ​បាន​បង្កើត មជ្ឈមណ្ឌល​ពេទ្យ​ចិន​សែ​នៅ​ប្រទេស ឡាវ និង​កាណាដា​ជាដើម ។​

​នៅ​ឆ្នាំ​២០១៥ ខេត្ត​យូ​ន​ណាន បាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ពេទ្យ​ចិន​សែ​ប្រទេស ឡាវ​នៃ​វិទ្យាស្ថាន ពេទ្យ​ចិន​សែ​ខេត្ត​យូ​ន​ណាន ហើយ​បាន​បង្កើត​មជ្ឈមណ្ឌល​ពេទ្យ​ចិន​សែ ប្រទេស កាណាដា​នៃ​វិទ្យាស្ថាន​ពេទ្យ​ចិន​សែ​ខេត្ត យូ​ន​ណាន​។ នៅ​ខែកញ្ញា ឆ្នាំ ២០១៦ កិច្ចប្រជុំ​ពេទ្យ​បុរាណ​ប្រទេស​ទន្លេ​ឡាន ឆាង​-​មេគង្គ​លើក​ទី​១ បាន​ត្រូវ​រៀបចំ​ដោយ​ជោគជ័យ ហើយ​បាន បង្កើត​វិទ្យា​-ស្ថាន​ពេទ្យ​បុរាណ​ទន្លេ​ឡាន​ឆាង​-​មេគង្គ​នៅក្នុង​វិទ្យាស្ថាន​ពេទ្យ​ចិន​សែ ខេត្ត​យូ​ន​ណាន​ដើម្បី​ពង្រឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ ពេទ្យ​បុរាណ​រវាង​ប្រទេស​ចិន ជាមួយ​ប្រទេស​តាម​បណ្តោយ​ទន្លេ ឡាន​ឆាង​-​មេគង្គ ក៏ដូចជា​ប្រទេស​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង​ផ្សេងៗ​ផងដែរ​។​

​គិត​មកដល់ពេលនេះ វិទ្យា​​ស្ថាន​ពេទ្យ​ចិន​សែ​ខេត្ត​យូ​ន​ណាន​បាន បង្កើត​ទំនាក់ទំនង​ផ្លាស់ប្តូរ​គ្នា និង​កិច្ច​- សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ជាមួយ ប្រទេស​និង​តំបន់​ចំនួន​ជាង​៣០​លើ ពិភពលោក រួមមាន​ប្រទេស​អូស្ត្រាលី បារាំង អាល្លឺម៉ង់ កាណាដា ស្វ៊ី​ស កូរ៉េ​-​ខាងត្បូង​ថៃ វៀតណាម​និង​ឥណ្ឌូណេស៊ី ជាដើម​ហើយ​បាន​បណ្តុះបណ្តាល​និស្សិត​បរទេស​ជាង ២.០០០​នាក់ ដែល​រៀន​មុខ វិជ្ជា​អំពី​ពេទ្យ​ចិន​សែ ៕ ដោយ​ឈឹ​ន​ជី​ង​