ខេត្ត​យូ​ន​ណាន​ប្រកាស​ខ្សែបន្ទាត់​ក្រហម​អំពី​ការការពារ​អេកូ​-​ធម្មជាតិ​

300

​ពេល​ថ្មីៗ​នេះ សាលា​រដ្ឋបាល ខេត្ត​យូ​ន​ណាន​បានប្រកាស​ជា​ផ្លូវការ នូវ “​ខ្សែបន្ទាត់​ក្រហម​អំពី​ការ ការពារ អេកូ​-​ធម្មជាតិ​”​។ តាម​លិខិតផ្លូវការ នេះ​បានឱ្យដឹងថា “​ខ្សែបន្ទាត់​ក្រហម​អំពី​ការការពារ អេកូ​-​ធម្មជាតិ​” ខេត្ត យូ​ន​ណាន បាន​គ្របដណ្តប់​លើ​ផ្ទៃក្រឡា ១១,៨៤​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ ស្មើនឹង​៣០,៩​ភាគរយ​នៃ​ទំហំ​សរុប​របស់​ខេត្ត យូ​ន​ណាន​។​

“​ខ្សែបន្ទាត់​ក្រហម​អំពី​ការការពារ អេកូ​-​ធម្មជាតិ​” របស់​ខេត្ត​យូ​ន​ណាន រួមមាន “​រនាំង​បី និង​ខ្សែ ក្រវាត់​ពីរ​” ។ “​រនាំង​បី​”​គឺ​រនាំង​អេកូ​-​ធម្មជាតិ​ភាគ​ខាង ត្បូង​ខ្ពង់រាប​ទី​បេ​ត៍ និង​ជ្រលង​ភ្នំ​ខ្ពស់ ភាគ​ពាយ័ព្យ​រនាំង​អេកូ​-​ធម្មជាតិ​ភ្នំ អែ​ឡាវ​-​អ៊ូ​លាំង និង​រនាំង​អេកូ​-​ធម្មជាតិ ព្រៃឈើ​តំបន់​ព្រំដែន ខាងត្បូង​។ “​ខ្សែ ក្រវាត់​ពីរ​” គឺ​ខ្សែក្រវាត់​ទន្លេ​ជីន​សាទ ន្លេ​ឡាន​ឆាង ទន្លេ​ហុង​ហឺ និង​ខ្សែក្រវាត់ សណ្ឋាន​ដី​ខាស​ត៍​នៅ​ភាគ​អាគ្នេយ៍​។​

​ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ “​ខ្សែ បន្ទាត់​ក្រហម​” នេះ មាន​សត្វ និង​រុក្ខជាតិ​ដ៏​កម្រ​ឃើញ​ជាច្រើន ដែល​បានទទួល នូវ​ការអភិរក្ស​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ រួមមាន​សត្វ​ស្វា​រោម​មាស​យូ​ន​ណាន ខ្លារខិន​យូ​ន​ណាន ក្ងោក​បៃតង និង​ដើម ឈើ​កម្រ​មាន​មួយចំនួនធំ ៕ ដោយ​ហ៊ូ សៀវ​យ៉ុង​

​រូបថត​នៃ​ភ្នំ​ព្រិល​ទឹកកក បាយ​ម៉ា ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ នៃ​ខេត្ត​យូ​ណាន (​រូបថត​ដោយ Chen Fei )​