ខេត្ត​យូ​ន​ណាន​សម្រេច​ការអភិវឌ្ឍ​ន៍​ដោយ​ផ្លោះ​រំលង​នៅ​យុគ​សម័យថ្មី

263
ចែករម្លែក

​ព្រឹក​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ពិសេស​អំពី​ការអបអរសាទរ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង ក្រុង​ប៉េកាំង ។ លោក ឆឹ​ន ហាវ លេខា ធិការ​គណបក្ស​នៃ​គណៈកម្មាធិការ​បក្ស​កុ​ម្មុយ និ​ស្ត ចិន​ខេត្ត​យូ​ន​ណាន បានធ្វើ​បទ ឧទ្ទេសនាម​អំពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ខេត្ត​យូ​ន​ណាន​ដោយមាន​មោទនភាព​ថា នៅ​ឆ្នាំ ២០១៨​បរិមាណ​សេដ្ឋកិច្ច សរុប​នៃ​ខេត្ត​យូ​ន​ណាន​បាន​កើន​ឡើងដល់​ជិត ១,៨ ទ្រី​លាន​យ័ន​(២៥៦.៣០០​លាន ដុល្លារ​អាមេរិក​) កើនឡើង ២០៥ ដង ធៀប​នឹង​ឆ្នាំ ១៩៥២ ចំណែក​ចំណូល​ថវិកា សាធារណៈ​មាន​ចំនួន​សរុប​ជាង ៣៧០.០០០ លាន​យ័ន កើនឡើង ១៩៨៨ ដង ធៀប​នឹង​ឆ្នាំ ១៩៥២ ។

​លោក ឆឹ​ន ហាវ បាន​គូសបញ្ជាក់ថា ស​ន្ទ​ស្សន៍​កំណើន​សំខាន់​នៃ​ការអភិវឌ្ឍ​តំបន់​ជន ជាតិ​ភាគតិច​ខេត្ត​យូ​ន​ណាន​មាន​កម្រិត​ខ្ពស់ជាង​កម្រិត​ជា​មធ្យម​នៃ​ខេត្ត​យូ​ន​ណាន​ទាំងមូល ។ សព្វថ្ងៃ ខេត្ត​យូ​ន​ណាន​កំពុង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​តំបន់ ជនជាតិភាគតិច ។ តាម​ស្ថិតិ ប្រជាជន​ក្រីក្រ​នៅ​តំបន់​ជនជាតិភាគតិច​ខេត្ត​យូ​ន​ណាន បាន​ត្រូវ​កាត់បន្ថយ​ពី ៤,២៦ លាន​នាក់​នៅ​ឆ្នាំ ២០១២ ដល់​ទៅ ៨៦,៥ ម៉ឺន​នាក់​នៅ​ឆ្នាំ ២០១៨ ។ ក្រៅពីនេះ ក្នុងអំឡុងពេល​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ ខេត្ត​យូ​ន​ណាន បាន​កាត់បន្ថយ​ជនក្រីក្រ ៧,០៧ លាន​នាក់ និង​ស្រុក​ក្រីក្រ​ចំនួន ៤៨ ។ អត្រា​នៃ​ការ កើតមាន​ភាពក្រីក្រ​ខេត្ត​យូ​ន​ណាន​បាន​ធ្លាក់ចុះ​ពី ២១,៧% នៅ​ចុងឆ្នាំ ២០១២ ដល់ ៥,៣៩% នាពេល​បច្ចុប្បន្ន ។ ខេត្ត​យូ​ន​ណាន​នឹង​សម្រេច​ការងារ​កាត់បន្ថយ​ភាពក្រីក្រ ទាំងស្រុង​នៅ​ឆ្នាំ ២០២០ ។​

​ក្នុងអំឡុងពេល​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ​២០១៨ អត្រា​គ្របដណ្តប់​នៃ​ព្រៃឈើ​នៅ​ខេត្ត យូ​ន​ណាន បាន​ត្រូវ​លើកកម្ពស់​ពី ៥០,០៣% ដល់ ៦០,៣% ។ ចំនួន​ថ្ងៃ​ដែលមាន​ខ្យល់ អាកាស​គុណភាព​ល្អ​មាន​អត្រា​ជាង ៩៨% ចំណែក​គុណភាព​ទឹក​នៃ​បឹង​សំខាន់​ទាំង ៩ លើ​ខ្ពង់​រាបបាន​ត្រូវ​កែលម្អ​ច្រើន ។ ក្រៅពីនេះ ប្រព័ន្ធ​អេកូឡូស៊ី​ពិសេស​ជាង ៩០% និង​រុក្ខជាតិ​និង​សត្វព្រៃ​សំខាន់​ជាង ៨៥% បានទទួល​ការអភិរក្ស​ល្អ​ដោយមាន ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក ឆឹ​ន ហាវ បាន​បន្តទៀតថា ខេត្ត​យូ​ន​ណាន​បាន និង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិ ការ​ជាតិ និង​អន្តរជាតិ​កាន់​តែមាន​គុណភាព​ខ្ពស់ គ្របដណ្តប់​លើ​វិស័យ​កាន់តែច្រើន និង​មាន​ខ្លឹមសារ​កាន់តែ​សម្បូរ ពិសេស​គឺ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស ជិតខាង ។ សព្វថ្ងៃ ខេត្ត​យូ​ន​ណាន​បាន​បង្កើត​យន្តការ​ស្តីពី​កិច្ចសហប្រតិបត្តិការ មូលដ្ឋាន​ទ្វេភាគី និង​ពហុភាគី​ចំនួន ១១ ជាមួយ​ប្រទេស​ចំនួន ៩ ហើយ​បាន​បង្កើត​តំបន់មុខងារ​សហប្រតិបត្តិ​ការ​ចំនួន ១៨ (​បែង​ចែកជា ៧ ប្រភេទ​) និង​វេទិកា​បើក ទូលាយ សំខាន់​ជាច្រើន ដូចជា​ពិព័រណ៍​ចិន​-​អាស៊ី​ខាងត្បូង​ជាដើម ។ កិច្ចការ​ប្រាក់​យ័ន​ចិន​ឆ្លង ដែន​បាន​គ្របដណ្តប់​លើ​ប្រទេស និង​តំបន់​ចំនួន​ជាង ៩០ លើ​ពិភពលោក ។ ក្រោយ ពី​ឆ្នាំ ២០១៥ រៀងមក ខេត្ត​យូ​ន​ណាន​បាន​ទាក់ទាញ​ទុនវិនិយោគ​សរុប ៣,៨ ទ្រី​លាន​យ័ន ៕

#