ខេត្ត​យូ​ន​ណាន ៖​គម្រោង​រថភ្លើង​ល្បឿន​លឿន​នាំមក​នូវ​ក្តីសង្ឃឹម​ថ្មី​

188
ចែករម្លែក

នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩​កំណាត់​នៅ​ខេត្ត​យូ​ន​ណាន​នៃ​ខ្សែ​រថភ្លើង​ឈុ​ង​ឈី​ង​-​គុន​មីង​ដែល ជា​ផ្នែក​សំខាន់​មួយ​នៃ​បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ចិន​បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​។ ក្រោយពី​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នូវ​ខ្សែ​រថភ្លើង​នេះ​រយៈ ពេល​នៃ​ការធ្វើដំណើរ​ពី​ក្រុង គុន​មីង​ទៅ​ក្រុង​ឈុ​ង​ឈី​ង​និង​ឈឹង​ទូ នឹងត្រូវ​កាត់បន្ថយ​ពី​៥-៦​ម៉ោង​ដល់​ទៅ​ប្រមាណ ២ ម៉ោង ។ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០១៩​ទន្ទឹមនឹង​ការ ដាក់ឱ្យ​ប្រើប្រាស់​នូវ​ខ្សែ​រថភ្លើង​ល្បឿន​លឿន ឈឹង​ទូ​-​គួ​យ​យ៉ាង​ក្រុង​ចោ​ធុង​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ខេត្ត​យូ​ន​ណាន​បាន​កែប្រែ​ស្ថានភាព​ដែល​គ្មាន​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រវត្តិសាស្ត្រ​។​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ឈឹង​ទូ​-​គួ​យ​យ៉ាង​ចាប់ផ្តើម​ពី​ក្រុង​ឈឹង​ទូ​នៃ​ខេត្ត​ស៊ី​ឈួន​ឆ្លងកាត់​ស្រុក​ជឹ​ន​ស្យូ​ង​និង​ស្រុក​វៃ​ស៊ីន​នៃ​ក្រុង​ចោ​ធុង​ខេត្ត​យូ​ន​ណាន​រហូតដល់​ក្រុង​គួ​យ​យ៉ាង​នៃ​ខេត្ត​គួ​យ​ចូ​វ​។ ខ្សែ​រថភ្លើង​នេះ​មាន​ប្រវែង​សរុប​៦៤៨ គីឡូម៉ែត្រ ។​រថភ្លើង​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​២៥០ គីឡូម៉ែត្រ​/​ម៉ោង​តាមផ្លូវ​រថភ្លើង​នេះ ។​

សព្វថ្ងៃ​ខេត្ត​យូ​ន​ណាន​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់ភ្នំ​នៅ​ភាគ​ខាងលិច​ប្រទេស​ចិន​នោះបាន​ត្រូវ​ត​ភ្ជាប់​ទៅនឹង​ខេត្ត​ក្រុង​ផ្សេងៗ​នៃ​ប្រទេស​ចិន​តាម​បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​។​ស្រុក​ជឹ​ន​ស្យូ​ង​ដែល​បាន​បង្កើត​ខ្សែ​រថភ្លើង​ល្បឿន​លឿន​នោះ មាន​ប្រជាជន​ជាង​មួយ​លាន​នាក់ ហើយ​ជា​ស្រុក​ដែលមាន​ប្រជាជន​ច្រើនជាងគេ​ក្នុង​ខេត្ត​យូ​ន​ណាន​។ ស្រុក​វៃ​ស៊ីន​ស្ថិតនៅតាម​ទី ប្រសព្វ​គ្នា​នៃ​ខេត្ត​យូ​ន​ណាន​គួ​យ​ចូ​វ និង​ស៊ី​ឈួន ។ ស្រុក​ទាំងពីរ​នេះ​សុទ្ធតែជា​ស្រុក​ក្រីក្រ​ដែល មាន​លក្ខខណ្ឌ​មិន​អំណោយផល​ដល់​ការធ្វើដំណើរ​។​ខ្សែ​រថភ្លើង​ល្បឿន​លឿន​នឹង​ផ្តល់​ការងាយស្រួល​ដល់​អ្នកស្រុក​ក្នុងការ​ធ្វើដំណើរ​ទៅមក​ព្រមទាំង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​និង​ផ្តល់​កាលានុវត្តភាព​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

ឆ្លង​តាមរយៈ​ការសាងសង់​អស់​ពេល​ជាច្រើន​ឆ្នាំ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​បាន​ជំរុញឱ្យ មាន​ការផ្លាស់ប្តូ​រ​គួរឱ្យកត់សម្គាល់​នៅ​ខេត្ត​យូ​ន​ណាន​។ ខេត្ត​យូ​ន​ណាន​បាន​សាងសង់​ផ្លូវ​រថភ្លើង​កាន់តែ ច្រើន​និង​គ្របដណ្តប់​លើ​ផ្ទៃដី​កាន់តែ​ធំ​ទូលាយ​ដែល​បាន​ត​ភ្ជាប់​ខេត្ត​ក្រុង​សំខាន់​ចំនួន​១៩ នៃ​ប្រទេស​ចិន​។ អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ល្បឿន​លឿន​ពី​ខេត្ត​យូ​ន​ណាន​ទៅ​ខេត្ត​ក្រុង ទាំងនោះ​ហើយ​ប្តូរ​រថភ្លើង​ទៅ​ក្រុង​ផ្សេងៗ​ទៀត​នៃ​ប្រទេស​ចិន​។ សព្វថ្ងៃ​អ្នកដំណើរ​អាច​ជិះ រថភ្លើង​ល្បឿន​លឿន​ដើម្បី​ធ្វើដំណើរ​ទៅមក​រវាង​ក្រុង​ផ្សេងៗ​នៅ​ភូមិភាគ​កណ្តាល​ខេត្ត​យូ​ន​ណាន​ដោយ​ចំណាយពេល​តែមួយ​ម៉ោង​ហើយ​ទៅដល់​ទីក្រុង​ជាទី​រួម​ខេត្ត​នៃ​ខេត្ត​ជុំវិញ​ដោយ​ចំណាយពេល​ពី​២ ដល់ ៥ ម៉ោង ។​

ទន្ទឹមនឹង​ការសាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ឈុ​ង​ឈី​ង​-​គុន​មីង​និង​គម្រោង​រថភ្លើង​ល្បឿន​លឿន​ផ្សេងៗ​ទៀត​លក្ខខណ្ឌ​គមនាគមន៍​នៃ​ខេត្ត​យូ​ន​ណាន​នឹង​អាច​ត្រូវ​កែលម្អ​ជា​បន្តបន្ទាប់​។​ក្តីសង្ឃឹម​អំពី​ការសាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​នៅ​ស្រុកកំណើត​របស់ខ្លួន​បានក្លាយ​ទៅជា​បញ្ហា​ក្តៅគគុក​ដែល​ទទួល​ការចាប់អារម្មណ៍​ពី​ប្រជាជន​ចិន​គ្រប់ៗ​គ្នា​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ ៕

នៅ​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០១៩​រថភ្លើង​ល្បឿន​លឿន​មួយគ្រឿង​ធ្វើដំណើរ​ឆ្លងកាត់ ស្ពាន​ធំ​ទន្លេ​ស៊ី​ស៊ា​តាម​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ឈឹង​ទូ​-​គួ​យ​យ៉ាង​។​