ខេត្ត​ហ៊ូ​ប៉ី​ស្លាប់​១០៨​នាក់​ទៀត តែ​ចំនួន​អ្នក​ឆ្លង​ធ្លាក់ចុះ​យ៉ាង​គំហុក ​ហើយ​អ្នក​ចេញ​ពី​មន្ទីរពេទ្យ​កើន​

222
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិន​បាន​កើន​ដល់​២.១១២​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កុម្ភៈ​ បន្ទាប់ពី​មនុស្ស​១០៨​នាក់​ទៀត​បាន​ស្លាប់​នៅក្នុង​​ខេត្ត​ហ៊ូ​ប៉ី តែ​ទោះជា​យ៉ាងណា​ខេត្ត​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​តែ​ចំនួន​៣៤៩​សម្រាប់​ថ្ងៃ​ពុធ ដោយ​ចុះ​ពី​ចំនួន​ឆ្លង​១.៦៩៣​នាក់​កាល​ពី​មួយ​ថ្ងៃមុន​ ​និង​ជា​ចំនួន​​ឆ្លង​តិច​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​២៥​មករា​មក​។​

​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​បាន​ឲ្យដឹងថា សរុប​ក្នុង​ខេត្ត​មាន​អ្នក​ឆ្លង​៦២.០៣១​នាក់​និង​ស្លាប់​២.០២៩​នាក់​​ ហើយ​អ្នក​ជំងឺដែល​ត្រូវបាន​ព្យាបាល​ជា​​ចេញ​ពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ពុធ​នៅ​ហ៊ូ​ប៉ី​មាន​ចំនួន​១.២០៩​នាក់ ដែល​លើស​ចំនួន​អ្នក​ឆ្លង​និង​ត្រូវ​នាំ​ចូល​មន្ទីរពេទ្យ​ឆ្ងាយ​។​

​ឥឡូវ​ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​នៅ​ទូ​ទាំងពិភ​ព​លោក​កើន​លើ​៧៥.០០០​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

មួយ​សប្តាហ៍​មក​នេះ ចំនួន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ធ្លាក់ចុះ​ជា​ប់ ដែល​ជា​សញ្ញា​មួយ​បង្ហាញថា​វិធានការ​ទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺឆ្លង​របស់​ចិន​ចាប់ផ្តើម​ផ្តល់​​ផល​វិជ្ជមាន​