ខេត្ត អា​ឆេ​វាយ​អ្នក​រំលោភច្បាប់​អ៊ីស្លាម​នឹង​រំពាន់​ផ្តៅ​ជា​សាធារណៈ​ទោះបីជា​មានការ​សន្យាថា​មិន​ធ្វើ​ដូចនេះ​ក៏ដោយ​

944
ចែករម្លែក

ខេត្ត អា​ឆេ​(Aceh)​ដែលជា​ខេត្ត​អនុវត្ត​សាសនា​អ៊ីស្លាម​តឹងរឹង​ជាងគេ​នៅ​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កក្កដា​បាន​វាយ​មនុស្ស​១៥​នាក់​នឹង​រំពាត់ផ្តៅ បន្ទាប់ពី​បាន​រក​​ឃើញថា​ពួកគេ​នេះ​បាន​រំលោភបំពាន​ច្បាប់​អ៊ីស្លាម​បើទោះជា​បាន​សន្យាថា​នឹងមិន​ធ្វើការ​ដាក់ទណ្ឌកម្ម​បែបនេះ នៅ​ទីសាធារណៈ​ក៏ដោយ​។​

​មនុស្ស​រាប់រយ​នាក់​រាប់បញ្ចូល​ទាំង​ពួក​អ្នកទេសចរ​មកពី​ប្រទេស​ម៉ាឡេស៊ី​បាន​មើល​ការដាក់ទោស​ដោយ​វាយ​នឹង​រំពាត់ផ្តៅ​នេះ បន្ទាប់ពី​ការសូត្រ​ធម៌​នៅ​ថ្ងៃ​សុក្រ ​នៅ​ខាងក្រៅ​វិហារ​Baiturrahim នៅ​ទីក្រុង​Banda Aceh នៅក្នុង​ខេត្ត​នេះ​។​

​ក្នុងចំណោម​ពួក​អ្នក​ដែល​ត្រូវបាន​ដាក់ទណ្ឌកម្ម​នោះ​គឺជា​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​មួយគូ​ដែល​ត្រូវបាន​ដាក់ទោស​ដោយ​ត្រូវបាន​វាយ​ចំនួន​៨៦​រំពាត់​ក្នុង​ម្នាក់ៗ​ ដោយ​អ្នក​ចាំ​វាយ​ចំនួន​៣​នាក់​។​បុរស​២​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​ពីបទ​រំលោភច្បាប់​អ៊ីស្លាម ដោយ​ពួក​អ្នកស្រុក​នៅ​ទីក្រុង​នេះ ។ បន្ថែម​លើ​ការដាក់ទោស​ដោយ​វាយ​​នឹង​រំពាត់​នេះ ពួកគេ​នេះ​ត្រូវបាន​ឃុំខ្លួន​ចំនួន​៤​ខែ​ផងដែរ​។​

១៣​នាក់​ផ្សេងទៀត ដែល​រួមបញ្ចូល​ទាំង​គូស្នេហ៍​ច្រើន​នាក់ ត្រូវបាន​ដាក់ទោស​ចំពោះ​ការ​មាន​ស្នេហា​នៅតាម​ទីសាធារណៈ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវបាន​​ដាក់ទោស​ពីបទ​លួច​ផឹកស្រា​និង​លក់​ស្រា ដោយ​ត្រូវបាន​វាយ​ពី​១៣​ទៅដល់​២៧​រំពាត់ ក្នុង​ម្នាក់ៗ​។​

​កាលពី​ខែមេសា លោក Irwandi Yusuf អភិបាលខេត្ត​អា​ឆេ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ប្រធានការិយាល័យ​ច្បាប់​និង​សិទ្ធិមនុស្ស​​នៅ​ខេត្ត​នេះ ដោយ​សន្យាថា​ការដាក់ ទោស​ដោយ​វាយ​នឹង​រំពាត់​អាច​ប្រព្រឹត្តទៅ​បានតែ​នៅក្នុង​ពន្ធនាគារ​ឬ​នៅ​ទីកន្លែង​ឃុំឃាំង​ប៉ុណ្ណោះ ។​ដោយ៖វាសនា


​មនុស្ស​១៥​នាក់​នឹង​រំពាត់ផ្តៅ​កាលពី​ថ្ងៃ​សុក្រ ដោយសារ​រំលោភបំពាន​ច្បាប់​ស៊ី​ស្លាម​