ខេមរៈ សិរីមន្ត​គ្រោង​ចេញទៅ​ច្រៀង​អាមេរិក​ប៉ុន្តែ​កំពុង​ចរចា​តម្លៃ​សិន​

370

(​ភ្នំពេញ​)៖ តារាចម្រៀង​ខេមរៈ សិរីមន្ត​គ្រោង​នឹង ចេញទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ ហើយ​បន្ទាប់ពី​មានការ​ពិភាក្សា​ផ្លូវការ​មួយ​រវាង​ក្រុមហ៊ុន​ដែល ធានា​លោក​ទៅ​សម្តែង​នៅ​អាមេរិក និង​ការចរចា នៅក្នុង​ផលិតកម្ម​ហង្ស​មាស ដែលជា​ផលិតកម្ម​ថ្មី​របស់ លោក​ក្នុងការ​ជ្រកកោន នឹង​ទើបតែ​រំលេច​បទ ចម្រៀង​ថ្មី​បាន​ប៉ុន្មាន​បទ ប៉ុណ្ណោះ​។

​ប្រភព​ស្និទ្ធ​នឹង​តារាចម្រៀង​ខេមរៈ​សិរីមន្ត បាន​បង្ហើប​ថា ការចាកចេញ​ទៅ​ច្រៀង​នៅ​អាមេរិក​លើក​នេះ មិនមែនជា​ការចេញ​ច្រៀង​ដើម្បី​បាន​ប្រាក់ចំណូល​គិត​ជា​ប្រាក់ខែ​ដូច​រាល់ដង​នោះឡើយ ។ ពោលតារាចម្រៀង លំដាប់​ប្រទេស​ខេមរៈ​សិរីមន្ត បាន​ចរចា​រួចរាល់​នៃ​តម្លៃ​ខ្លួន មុន​រូបគេ​សម្រេចចិត្ត​ចេញទៅ​កើប​ប្រាក់​លើទឹក​ដី អាមេរិក​។
​ ​
​ការពិភាក្សា​មុនពេល​ចេញ ទៅ​ច្រៀង គឺ​សង្កត់ធ្ងន់​ទៅលើ​តម្លៃ​ខ្លួន ដែល​ខុសពី​តារាចម្រៀង​ផ្សេងៗ​ទៀត គឺ​គិត​ត្រឹម​ការចេញ​ច្រៀង​នៅក្រៅ ប្រទេស​បានត្រឹមតែ​គិត​ប្រាក់ខែ​ចំនួន ប្រហាក់ប្រហែល​ពី​ពីរពាន់​ដុល្លារ អាមេរិក ដល់​បី​ពាន់​ដុល្លារ ប៉ុណ្ណោះ នេះ​ចំពោះ​តារាចម្រៀង​និង​តារា​សម្តែង​ផ្សេងទៀត ដែល​ត្រូវបាន​បង្ហើប​ដោយ ដឹង​ពី​អ្នក​ធ្លាប់​រៀបចំ​អញ្ជើញ​អ្នកសិល្បៈ​ទៅ​ច្រៀង​ក្រៅប្រទេស ។
​ ​
​ឈរលើ​គោលការណ៍​ជា តារាចម្រៀង​ជួរមុខ លំដាប់​ប្រទេស តារាចម្រៀង ខេមរៈ សិរីមន្ត បាន ធ្វើការ​ចរចា​គ្នា​មុននឹង​សម្រេចចិត្ត​ចេញ ទៅ​ច្រៀង​នៅ​អាមេរិក​លើក​នេះ ព្រោះថា តាម​ទីផ្សារ​ចម្រៀង​របស់ សិរីមន្ត នៅក្នុង​ស្រុក​លោក​មាន​ហាងឆេង​ខ្ពស់ តម្លៃ​រាប់ពាន់​ដុល្លារ​ខណៈពេលដែល លោក​ចេញ​ច្រៀង​តាម Concert ម្តងៗ ដូច្នេះ​ចង់​ឬ​មិន​ចង់ អ្នកធានា​នៅក្រៅ ប្រទេស​ត្រូវតែ​ចង់បាន​ព្រោះតែ​តារាចម្រៀង សិរីមន្ត មាន​ប្រជាប្រិយភាព ទាក់ទាញ​ចំណាប់អារម្មណ៍​បងប្អូន​ក្រៅ ប្រទេស​មិនតិច​ទេ ។
​ ​
​អ្វី​ទៅជា​គោលការណ៍​ថ្មី​របស់ តារាចម្រៀង ខេមរៈ សិរីមន្ត ? នោះ គឺជា​ការចេញ​ច្បាប់​ថ្មី​សម្រាប់​រូបគេ​ឬ យ៉ាងណា ? បើតាម​ប្រភព​ដដែល​បាន បន្តថា ការចរចា​គ្នា​នោះ គឺ​តារាចម្រៀង ខេមរៈ សិរីមន្ត ចង់បាន​ភាគរយ ៥០ ភាគរយ​នៃ​ការលក់​សំបុត្រ​សម្រាប់​ការ ប្រគំ​តន្ត្រី​នោះ​។
​ ​
​ប្រភព​បន្តថា ខេមរៈ សិរីមន្ត នឹង​ចេញ​ច្រៀង​នៅ​រដ្ឋ​មួយចំនួន ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ ហើយ​តម្លៃ​សំបុត្រ ដែល​ត្រូវ​លក់​នឹង​កើន​តម្លៃ​ខុស ពី​ធម្មតា ហើយ​ការកំណត់​ចំនួន ពេល​ឡើង​ច្រៀង​ក៏​អាច​ប្រែប្រួល​ដែរ​។​

​ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ប្រាកដ នៅឡើយ​ទេ​ថា តើ​លោក ខេ​រៈ​សិរីមន្ត នឹង​ចំណាយពេល​យូរ​ប៉ុនណា ដើម្បី​ច្រៀង​រាំ​នៅលើ​ទឹកដី​នៃ​សហរដ្ឋ អាមេរិក នឹងត្រូវ​ចេញទៅ​ច្រៀង​រាំ​ជាមួយ​តារាចម្រៀង​រូប​ណា​ដែរ​។ ខណៈ ដែល​លោក ខេមរៈ ភា​រុណ ជា​បងប្រុស បាន​បញ្ជាក់ថា គម្រោង​ចេញទៅ​ច្រៀង​រាំ​ខាងលើ​នៅ​មិនទាន់ ច្បាស់លាស់ ហើយ​មិនអាច​ជម្រាប​អ្វី​បាន​នៅឡើយ​ដែរ ៕ ដោយ​៖ បញ្ញា​សាស្ត្រ​

​តារាចម្រៀង ខេមរៈ សិរីមន្ត​