ខេ​ម ចាន់ និង ឡុង ណង​សៅ កក់​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

661
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ Tv5 Boxing Knock-Out Serie by K-Sement វគ្គ​ជម្រុះ​ជុំ​ទី​៣ អ្នក​ប្រដាល់ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា និង ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ កក់​កៅអី សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដូចគ្នា​។​

​ឡុង ណង​សៅ បាន​យកឈ្នះ អ្នក​ប្រដាល់ ចាន់ សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ ។ ការប្រកួត ដែល​មានតែ ៣ ទឹក​នោះ ណង​សៅ បាន​វា​យស​ម្រុ លើ​គូប្រកួត​របស់ខ្លួន ដោយ​គ្មាន​ញញើត ។ ណង​សៅ ទោះបី​ពេលខ្លះ គេ​វ៉ៃ​ចេញ​ច្រើន ដោយ​មិនសូវ​បាន ទទួលលទ្ធផល ក៏ពិតមែន តែ​ស្ថិតិ​នៃ​ការ​វ៉ៃ​ចេញ ច្រើន​របស់គេ​នេះ ចំ​គោ​ដៅ បាន​ច្រើន ជាង​ការ​វ៉ៃ​ចេញ​របស់ ចាន់ សាន់ ។

​ជាមួយនឹង​ជ័យជំនះ​នេះ ធ្វើ​ឲ្យ ឡុង ណង​សៅ មាន​កៅអី សម្រាប់​ការប្រកួត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួចទៅហើយ ក្នុងខណៈដែល ចាន់ សាន់ ត្រូវ​ហាលអាវ​នោះ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់ ខេ​ម ចាន់ បាន​យកឈ្នះ​អ្នក​ប្រដាល់ គីន ខ្លឹម មកពី​ក្លិប​ខេត្តកំពង់ស្ពឺ ដោយ​ពិន្ទុ ។ គីន ខ្លឹម បានធ្វើ​ឲ្យ​គេ​វង្វេងវង្វាន់ ដោយសារតែ​ការប្រកួត ២ លើកដំបូង​របស់គេ អ្នក​ប្រដាល់​រូបនេះ ត្រូវគេ​ឧទ្ទេសនាម​ថា មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ លុះ​មកជួប​ជាមួយ អ្នក​ប្រដាល់ មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ អ្នក​ប្រដាល់ គីន ខ្លឹម បែរជា​មកពី​ក្លិប​ខេត្តកំពង់ស្ពឺ ទៅវិញ ។​

​អាចជា​ការធ្វេសប្រហែស របស់​មន្ត្រី​ផ្គូរ​ផ្គង ទើប​កើតរឿង​បែបនេះ ។ ទោះជា​យ៉ាងណា​ក៏ គីន ខ្លឹម ខ្ទាត​ចេញពី​ការប្រកួត​ហើយ ។ ចំពោះ ខេ​ម ចាន់ ត្រៀម​ខ្ឡួ​ន​ឡើង​ប្រកួត​បន្ត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​ការប្រកួត​ជា​មិត្តភាព រវាង​អ្នក​ប្រដាល់​កម្ពុជា និង​ថៃ​នោះ អ្នក​ប្រដាល់​កម្ពុជា គង់ សំបូរ ក្លិប​អាណាចក្រ​ប្រយុទ្ធ​គុន​ខ្មែរ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ពែ​ក ធៀង (Pek Thieng) ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​

​ក្នុងការ​ប្រកួត ៥ ទឹក​នោះ សំបូរ មាន​កម្លាំង​វ៉ៃ​បានល្អ តែមួយ​ទឹក​កន្លះ​ប៉ុណ្ណោះ ៣ ទឹក​កន្លះ ចុងក្រោយ គឺ សំបូរ សូត្រធម៌​បន់ស្រន់ ឲ្យ​ឆាប់​ចប់​ទឹក​ប៉ុណ្ណោះ ។ សំបូរ ដែល​ហ្វឹកហាត់ មិន​គ្រប់គ្រាន់​នោះ ត្រូវ ពែ​ក ធៀង ទាត់​ដួល​ស្ទើរតែ​គ្រប់ទឹក មិនតែប៉ុណ្ណោះ នៅ​ទឹក​ទី​៤ និង​ទឹក​ទី​៥ សំបូរ ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ ទៀតផង ។​

​សំបូរ តស៊ូ​រហូតដល់​បញ្ចប់​ទឹក ៥ ដែល​នេះ ជា​មោទនភាព​មួយ គួរ​ឲ្យ​សរសើរ តែ​លើក​ក្រោយ ប្រសិនបើ​ហ្វឹកហាត់ មិន​គ្រប់គ្រាន់ មិនគួរ​មក​បង្ខូចកេរ្តិ៍​ឈ្មោះ បែបនេះ​ទេ ៕v

​ទិដ្ឋភាព​ប្រកួត​