ខេ​វីន ព្រី​ន​បូ​ថេ​ង ចាត់ទុក ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ល្អ​ជាង លី​អូ​ណេ​ល ម៉េ​ស​ស៊ី​

544
ចែករម្លែក

ខេ​វីន ព្រី​បូ​ថេ​ង (Kevin Prince Boateng) បាន​បដិសេធ​មិត្ត​រួម​ក្រុម Barcelona លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ដោយ​ចាត់ទុក ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) ជា​កីឡាករ​ឆ្នើម​ដែល​ខ្លួន​បាន​លេង​ជាមួយ​។​
​ ​
ថ្លែង​ក្នុង​កម្មវិធី​សំណួរចម្លើយ​របស់​ទូរ​ទស្សន៍ Barca ខ្សែបម្រើ​ដែល​លេង​ក្នុង​កិច្ចសន្យា ខ្ចី​ជើង​រូបនេះ ត្រូវបាន​គេ​ចោទសួរ​សំណួរ​ជាច្រើន​ពី​ក្រុម​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម​។​
​ ​
បូ​ថេ​ង ដែល​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្រុម Barcelona ពី​ក្លឹប Sassuolo កាលពី ខែមករា​នោះ បាន​សារភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា ខ្លួន​ជឿថា អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ល្អ​ជាង ម៉េ​ស​ស៊ី​។​
​ ​
​អតីត​កីឡាករ​ក្លឹប Tottenham ធ្លាប់​លេង​ជាមួយ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច រយៈពេល​ពីរ​ឆ្នាំ​នៅ​ក្លឹប AC Milan ដោយ​កីឡាករ​ទាំង​ពីរបាន​ជួយ​ក្លឹប​នេះ​ឲ្យ​លើក​ពាន​ក្របខណ្ឌ Serie A នៅ​រដូវ​កាល​ឆ្នាំ ២០១០/ ១១ ។​
​ ​
​បូ​ថេ​ង បានបង្ហាញ​មុខ​ពីរលើក​គត់​ជាមួយ​ក្លឹប Barcelona ចាប់តាំងពី​ចូលរួម​ក្នុង កិច្ចសន្យា ខ្ចី​ជើង​ក្នុងតម្លៃ​១,៨​លាន​ផោន មានន័យថា ពេលវេលា​របស់​កីឡាករ​រូបនេះ ជាមួយ ម៉េ​ស​ស៊ី នៅលើ​ទីលាន​ប្រកួត​គឺមាន​កំណត់​។​
​ ​
ទោះបីជា​យ៉ាងណា បូ​ថេ​ង វ័យ​៣២​ឆ្នាំ​អបអរសាទរ​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​ថា ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ពិភពលោក ជាពិសេស​ការបង្ហាញ​មុខ​នៅ​ពហុកីឡាដ្ឋាន Nou Camp ។​
​ ​
ម៉េ​ស​ស៊ី ត្រូវបាន​ចាត់ទុកជា​កីឡាករ​ឆ្នើម​ម្នាក់ ប៉ុន្តែ​មិនមែនជា​កីឡាករ​អស្ចារ្យ​បំផុត ក្នុងសម័យ​ទំនើប​នេះ​ទេ បន្ទាប់​ពីលើ​កពាន​បាល់​មាស Ballon dÒr ៥​លើក និង​ជួយ​ក្រុម Barcelona ទទួលជោគជ័យ​ច្រើន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​