ខែកក្កដា​នេះ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​អ្នកជំងឺ​មាន​ចំនួន​ច្រើន​ខុសពី​ធម្មតា

376
ចែករម្លែក
ខែកក្កដា​នេះ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​អ្នកជំងឺ​មាន​ចំនួន​ច្រើន​ខុសពី​ធម្មតា

ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ប៉ុន្មាន​ថ្ងៃនេះ​មាន​អ្នកជំងឺ​ចូលមក​សម្រាក​ព្យាបាល យ៉ាងច្រើន​ជាហេតុ​ធ្វើ​ឲ្យ​នៅក្នុង​បន្ទប់​ពេញ​ហូ​ហៀ​។ អ្នកជំងឺ​មួយចំនួន​ត្រូវបាន​រៀបចំ​ឲ្យ​សម្រាក​នៅក្រៅ​បន្ទប់ ។
​លោក​វេជ្ជបណ្ឌិត​សេង​ណុង​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​ឲ្យ​ដឹងថា​ដោយសារ​ចំនួន​អ្នកជំងឺ​កើនឡើង​ដូចនេះ​ធ្វើ​ឲ្យ​បន្ទប់​មិនអាច​ដាក់​បាន​អស់​។​មាន​គ្រែ​មួយចំនួន​ត្រូវបាន​ជួយ​ដោយ​សប្បុរសជន​។​ដោយសារ​កង្វះ​គ្រែ​បងប្អូន​សាច់ញាតិ​អ្នកជំងឺ​ដែល​មើលថែ គឺ​ត្រូវ​សម្រាន្ត​ផ្ទាល់​ឥដ្ឋ​។
​ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់ថា​ចំនួន​អ្នកជំងឺ​កើន​នេះ មិន​ពាក់​ព​ន្ធ័​ដល់​ជំងឺឆ្លង​រាតត្បាត​អ្វី​ទេ ។​ស្ថានភាព​ជំងឺ​គឺជា​ជំងឺ​ទូទៅ ជំងឺគ្រុនឈាម និង​គ្រុនក្តៅ​ជាដើម​៕​សរន​

#