ខែកក្កដា​ប្រែ​ថា​សត្វ​ក្តាម​មាន​អាយុ​២.៧៧០​ឆ្នាំ​ហើយ​

1880
ចែករម្លែក

(​ភ្នំពេញ)​៖ ពាក្យ​ថា កក្កដា មក ពី​ភាសាបាលី និង​ភាសាសំស្ក្រឹត​ថា កក្កដ (​ក័ក​-​កៈ​-​ដៈ​) ប្រែជា​ខេមរភាសា​ថា ស្វ ក្តាម ។ កក្កដា ជា​ខែ​ទី​៤ នៃ​សុរិយគតិ ប៉ុន្តែ​វា​ជា​ខែ​ទី​៧ នៃ​ប្រតិទិន​សកល ហើយ​វា​ជា​ខែ​មួយ​ក្នុងចំណោម​ខែ​ទាំង ៧ ដែល​ក្នុង​មួយខែ​មាន​រយៈពេល​៣១ ថ្ងៃ ។ គេ​អាច​ហៅ​ខែកក្កដា ថា កក្កដ​រាសី ក៏បាន ។​
​ ​
​កក្កដា ត្រូវបាន​ផ្តល់កំណើត ឱ្យ​តាំងពី​៧៥៣​ឆ្នាំមុន​គ្រិស្តសករាជ តាមរយៈ​ប្រតិទិន​រ៉ូ​មូ​លូ​ស ដែល​ប្រតិ​ទិ នេះ ក្នុង​មួយឆ្នាំ​មានតែ​១០​ខែ​ប៉ុណ្ណោះ ដោយ​ចាប់ផ្តើម​ពី​ខែមីនា ។ ដោយ ហេតុនេះ កាលណោះ កក្កដា គឺជា​ខែ ទី​៥ ហើយ​មានឈ្មោះ​ជា​ភាសាឡាតាំង ថា Quintilis ។ ដូច្នេះ មកដល់​ឆ្នាំ​២០១៧ នេះ ខែកក្កដា មាន​អាយុកាល​២.៧៧០ ឆ្នាំ​ហើយ ។​
​ ​
​ឆ្នាំ​ទី​៧១៣ មុន​គ្រិស្តសករាជ ព្រះ​ចៅ នូ​ម៉ា ប៉ុ​ម​ពី​លី​យើ​ស ជា​ក្សត្រ​ទី ២​ក្នុងចំណោម​ក្សត្រ​តាម បវេណី​ទាំង ៧​អង្គ​របស់​ទីក្រុង​រ៉ូម បាន​កែប្រែ​ប្រតិទិន រ៉ូ​មូ​លូ​ស ឱ្យទៅជា​ប្រតិទិន​នូ​ម៉ា ។ ប្រតិទិន​នេះ ក្នុង​មួយ​ឆ្នាំមាន​១២​ខែ ហើយ​ខែកក្កដា ក៏បាន​ក្លាយទៅជា​ខែ ទី​៧ តាំងពី​ពេលនោះ​មក ។​
​ ​
​ប្រតិទិន​នូ​ម៉ា នេះ ត្រូវបាន កែប្រែ​ឱ្យទៅជា​ប្រតិទិន​ជូ​លាន ដោយ លោក​ជូ​លី​យើ​ស សេ​ហ្សា នៅ​៤៦​ឆ្នាំ មុន​គ្រិស្តសករាជ ។ ដើម្បី​ជាការ​ដឹង គុណ​ដល់​លោក​ជូ​លី​យើ​ស សេ​ហ្សា ដែល​បាន​បង្កើត​ប្រតិទិន​ថ្មី​នេះ សភា រ៉ូ​ម៉ាំង បាន​កែប្រែ​ឈ្មោះ​ខែ​ទី​៧ គឺ​ខែ Quintilis ដាក់​ទៅជា Julius វិញ ។ ខែ កក្កដា ដែលជា​ភាសា​អង់គ្លេស​ហៅថា July គឺ​មកពី​ភាសាឡាតាំង​ដែលជា ឈ្មោះ​ដើម​ថា Julius នេះឯង ។​
​ ​
​លុះដល់​ឆ្នាំ​១៥៨២ នៃ​គ្រិស្តសករាជ ក៏ត្រូវ​បាន​សម្តេច​ប៉ាប ហ្គ្រេ​ហ្កូ​រី ទី​១៣ កែប្រែ​ប្រតិទិន​ជូ​លាន​នេះ ឱ្យទៅ ជា​ប្រតិទិន​ហ្ក្រេ​ហ្កូ​រាន ដែលជា​ប្រតិទិន សកល​នាពេល​បច្ចុប្បន្ន ។​
​ ​
​ការ​ទស្សន៍ទាយ​ចំពោះ ជន​កើត​ខែកក្កដា​
​តាម​ក្បួន​ហោរា នៃ​ពួក​ប​ច្ចិ​ម លោក បុគ្គល​ដែល​ចាត់ទុកថា កើត​នៅ ក្នុង​ខែកក្កដា គឺ​ជនានុជន​ទាំងឡាយ ណា​កើត​នៅក្នុង​ចន្លោះ​ថ្ងៃទី​២១ ខែ មិថុនា​-​ថ្ងៃទី​២២ ខែកក្កដា ហើយ​មនុស្ស ទាំងនេះ​គេ​អាច​ហៅថា កក្កដ​រាសី បុគ្គល ក៏បាន ។ កក្កដ​រាសី​បុគ្គល​ស្មើនឹង មនុស្ស​កើត​ឆ្នាំមមែ នៃ​ក្បួន​ហោរា​ចិន ។​
​កក្កដ​រាសី​បុគ្គល ធាតុទឹក ទទួល​ឥទ្ធិពល ពី​ភព​ព្រះ​ចន្ទ ជា​ប្រភេទ​មនុស្ស​ចូលចិត្ត ប្រើ​អារម្មណ៍ ។ ត្បូង​នាំ​សំណាង​គឺ​ត្បូង ដួង​ចន្ទ គជ់ ត្បូង​ទទឹម និង​ត្បូងថ្ម​យក់ស ឬ​ថ្លើមថ្ម ស ។ អ្នក​កើត​ក្នុង​កក្កដ​រាសី ឆុង នឹង​អ្នក​កើត​ខែកុម្ភៈ ។​
​ ​
​កក្កដ​រាសី​បុគ្គល គឺជា​មនុស្ស ពូកែ​ដា​ក់មនោស​ញ្ចោ​ត​នា​ជ្រាលជ្រៅ ។ គ្រួសារ​ជា​កត្តា​សំខាន់​ទី​១ សម្រាប់​ចិត្ត របស់​មនុស្ស​កើត​ខែកក្កដា ។ មនុស្ស​នេះ តែងមាន​ចិត្ត​សន្តោស​ប្រណី និង​អ​ធ្យា​- ស្រ័យ​ខ្ពស់​ចំពោះ​មនុស្ស​ដែល​នៅក្បែរ ខ្លួន មាន​មេត្តាធម៌​, មាន​មនោ​ស​ញ្ចោ​ត​នា ខ្ពស់​, ការពារ​មនុស្ស​ជាទី​ស្រឡាញ់​ដល់ ទីបំផុត ។ ការចេះ​លះបង់​ខ្ពស់ ដើម្បី មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ គឺជា​ចំណុច ដ៏​ពិសេស​សម្រាប់​បុគ្គល​នេះ ។ គេ សក្តិ​សមជា​ឪពុក​ឬ​ម្តាយ​គេ​បំផុត ។ នៅ ពេល​មាន​ជម្លោះ​ក្នុង​គ្រួសារ បុគ្គល​នេះ មិនដែល​យក​ជម្លោះ​នោះមក​ដាក់​ក្នុង​ចិត្ត ហើយ​គិត​ចង់​សងសឹក​ឡើយ ថែមទាំង ចេញមុខ​មក​ការពារ​គ្រួសារ​គ្រប់ពេល វេលា​ទៀតផង ។​
​ ​
​ប៉ុន្តែ​បុគ្គល​នេះ ក៏មាន​ចំណុច ខ្សោយ​គួរឱ្យ​រកាំចិត្ត​ណាស់ដែរ គឺ ចូលចិត្ត​ធ្វើ​ត្រាប់​តាម​អ្នកដទៃ ហើយ បង្ហាញ​ឱ្យ​អ្នកផ្សេង​យល់ថា នោះ​ជា របៀប​របស់​ខ្លួនគេ​, ចូលចិត្ត​រំលឹក​រឿង អតីតកាល​, បង្កជម្លោះ​ដោយ​ប្រយោល ឬ​ហៅ​ម្យ៉ាង​ទៀតថា ចាក់រុក​ឱ្យ​អ្នកដទៃ ឈ្លោះ​គ្នា​, ចូលចិត្ត​រំខាន​អ្នកដទៃ និង ចូលចិត្ត​ធ្វើខ្លួន​ជា​អ្នកគ្រប់គ្រង​ត្រួតត្រា គេ ។​
​ ​
​បុគ្គល​កើត​ក្នុង​កក្កដា តែង បង្ហាញ​ពី​អារម្មណ៍​ស្រឡាញ់​ភ្លាមៗ ដោយ​មិន​ខ្វល់​ត្រិះរិះ​ពិចារណា​ឱ្យបាន ឡើយ ។ បុគ្គល​នេះ លង់​ស្រឡាញ់ នរណាម្នាក់ គឺ​លង់​ស្រឡាញ់​ភ្លែត មិនដែល​មើលចិត្ត ឬ​ស៊ើប​ប្រវត្តិរូប​មនុស្ស នោះ​ជាមុន​ឡើយ ។ បុគ្គល​កើត​ក្នុង កក្កដ​រាសី មិន​ចូលចិត្ត​ឡើយ​នូវ​មនុស្ស ដែល​ពូកែ​អួត​ក្អេងក្អាង​ឬ​វាយឫក​ពេក ។ បុគ្គល​កើត​ក្នុង​កក្កដ​រាសី គឺជា គូស្នេហ៍​ដែល​ចេះ​លះបង់ ចំពោះ​អ្នក ដែល​ខ្លួន​ស្រឡាញ់​បំផុត និង​ជាម​នុស្ស ដែល​ចេះ​ស្រឡាញ់​កូនៗ និង​គ្រួសារ អស់​មួយជីវិត ។​
​ ​
​ទោះ​មាន​ចរិតមិនល្អ​ខ្លះ​ដូច ពោល​ខាងលើ​មកហើយ​ក្តី បុគ្គល​កើត ក្នុង​កក្កដ​រាសី គឺជា​មិត្តភក្តិ​ម្នាក់​ដែល ចេះ​ជួយ​អ្នកដទៃ​ខ្លាំងណាស់ ។ បុគ្គល នេះ ចាត់ទុក​មិត្តភក្តិ គឺជា​របស់​មានតម្លៃ បំផុត​ទី​២ បន្ទាប់ពី​គ្រួសារ​របស់ខ្លួន ។
​ ​
​តាម​ធម្មតា​បុគ្គល​នេះ មិនសូវ ចេះ​រើសអើង​ចំពោះ​ការងារ​ឡើយ ពោលគឺ​តែង​ចាប់យក​ឱកាស​ធ្វើ​ការងារ គ្រប់​ប្រភេទ ឱ្យតែ​គេ​មានឱកាស ។ ប៉ុន្តែ ការងារ​ដែល​បុគ្គល​នេះ​អាច​រីកចម្រើន និង​ត្រចះត្រចង់​បាន គឺ​មានតែ​ប្រភេទ ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការមើល ថែទាំ​ប៉ុណ្ណោះ ជាពិសេស​បើជា​នារី​វិញ ការងារ​គិលានុបដ្ឋាយិកា គឺ​ល្អ​បំផុត ហើយ ។ ទោះយ៉ាងណា ការងារ​ជា​អ្នក សារព័ត៌មាន ក៏​សមគួរ​ដល់​បុគ្គល​នេះ ដែរ ហើយ​បើជា​បុរស​វិញ ការងារ​ជា អ្នកនយោបាយ​ក៏​សក្តិសម​ណាស់ដែរ ។​
​ ​
​កក្កដ​រាសី​បុគ្គល ប្រស​ប់រក លុយ​ខ្លាំងណាស់ ហើយ​ចាយវាយ​ត្បិត ត្បៀត​ក៏​ណាស់ដែរ ។ មនុស្ស​នេះ ហ្មត់ចត់​បំផុត​រឿង​ទុកដាក់​លុយកាក់ ហើយ​ប្រសិនបើ​បុគ្គល​នេះ​គិត​ចង់យក លុយ​វិនិយោគ​វិញ ក៏​គេ​មិន​វិនិយោគ ច្រើន​នោះដែរ ប៉ុន្តែ​ផលចំណេញ​ពី​ការ វិនិយោគ​នោះ​តែងតែ​ហូរ​ចូលមក​វិញ យ៉ាង​ក្រាស់ក្រែល ។​
​ ​
​ព្រឹត្តិការណ៍​សំខាន់ៗ​
​ថ្ងៃទី​១ ខែ កក្កដា ទិវា​ជាតិ នៃ ប្រជាជន​កាណាដា​, ថ្ងៃទី​៤ ទិវា ឯករាជ្យ​ជាតិ​អាមេរិកាំង​, ថ្ងៃទី​១១ ទិវា ជាតិ​ម៉ុង​ហ្គោល​, ថ្ងៃទី​១៤ ទិវា​ជាតិ នៃ សាធារណរដ្ឋ​បារាំង​, ថ្ងៃទី​២០ ទិវា ឯករាជ្យ​ជាតិ​កូ​ឡុំ​ប៊ី​, ថ្ងៃទី​២១ ទិវា ឯករាជ្យ​ជាតិ​ប៊ែ​ល​ស៊ិ​ក​, ថ្ងៃទី​២៣ ទិវា ជាតិ​អេ​ហ្ស៊ី​ប និង​ទិវា​រស់​ឡើងវិញ នៃ អូ​ម៉​ង់​, ថ្ងៃទី​២៦ ទិវា​ឯករាជ្យ​ជាតិ ម៉ា​ល់​ឌី​វ​, ថ្ងៃទី​២៧ ទិវា​ឯករាជ្យ​ជាតិ បេឡា​រូស​, ថ្ងៃទី​២៨ ទិវា​ឯករាជ្យ​ជាតិ នៃ​ប្រជាពលរដ្ឋ​ប៉េ​រូ​, ថ្ងៃទី​៣០ ទិវា ឡើង​សោយរាជ្យ នៃ​ព្រះរាជាណាចក្រ ម៉ូ​រ៉ូ​កូ ៕ ​ដោយ​៖ មេសា​

​គំនូរ​រូប​សត្វ ក្តាម ដែលជា​និម្មិត​សញ្ញា នៃ ខែកក្កដា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​)
​ត្បូង​ដូង​ចន្ទ​ដែលជា​ត្បូង​នាំ​សំណាង​សម្រាប់​មនុស្ស​កើត​ខែកក្កដា (​រូបៈ អ៊ី​ន​ធឺ​ណេ​ត​)​