ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នកស្រុក​អង្គរ​ចំនួន​១០១​គ្រួសារ​ទទួលបាន​ការ​អនុញ្ញាតឱ្យ​ជួសជុល​សំណង់​ស្រាល​

265
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ​យោងតាម​របាយការណ៍​ក្រុមការងារ​លេខាធិការដ្ឋាន​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​បាន​បន្ត​ការងារ​ចុះ​ពិនិត្យ​អនុញ្ញាត​ការជួសជុល​សំណង់​តូចតាច ដែល​ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន​១០១​ករណី​។ នេះ​ការលើកឡើង​នៅ​ថ្ងៃ​០៧ ខែសីហា​នេះ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

គោលដៅ​ទាំងនោះ រួមមាន​ស្រុក​ប្រាសាទបាគង អនុញ្ញាត​បាន​ចំនួន​១៥​ករណី ស្រុក​អង្គរធំ អនុញ្ញាត​បាន​ចំនួន​១១​ករណី ស្រុក​ពួក អនុញ្ញាត​បាន​ចំនួន​២២​ករណី ក្រុង​សៀមរាប អនុញ្ញាត​បាន​ចំនួន​២៥​ករណី និង​ស្រុក​បន្ទាយស្រី អនុញ្ញាត​បាន​ចំនួន​២៨​ករណី​។

ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​សហគមន៍ បាន​ចុះ​ពិនិត្យ​ទៅដល់​ខ្នង​ផ្ទះ​ជាក់ស្តែង​និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​វាយតម្លៃថា ពួកគាត់​គឺជា​ប្រជា​ពល​ដ្ឋ​ចាស់​រស់នៅក្នុង​តំបន់​អង្គរ​ពិតប្រាកដ​និង​មានការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់ ហើយ​មាន​តម្រូវការ​ជាក់ស្តែង​ក្នុងការ​កែលម្អ​ការរស់នៅ​ឱ្យបាន​ល្អប្រសើរ​៕B/