ខែកញ្ញា​ផាកពិន័យ​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​បាន ៦៤២ គ្រឿង​

367

(​ភ្នំពេញ​)៖​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៧​កន្លងទៅ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​នៅតាម​ដងផ្លូវ​ទូទាំងប្រទេស​បាន​ចំនួន ៦៤២​គ្រឿង ហើយ​ផាកពិន័យ​បាន​ចំនួន​ជាង ១.០០០​លាន រៀល ។ បើ​ធៀប​នឹង​ខែសីហា​គឺមាន​ការ​កើន​លើស​រថយន្ត ១៥៥​គ្រឿង និង​ផាកពិន័យ​បាន​កើន​លើស​ជាង​៣៧៥ លាន​រៀល ។​
​ ​
មន្ត្រី​ក្រសួង​ទទួលបន្ទុក​គណៈកម្មកា​រ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​បាន​ប្រាប់ថាៈ​យើង​នៅតែ​ពង្រឹង​សមត្ថកិច្ច​ទប់ស្កាត់​ឬ តាម​ចាប់​ចំពោះ​រថយន្ត​ណា​ដឹក​លើស​ទម្ងន់ មិនឱ្យ​របូត ឬ​អនុគ្រោះ​ឡើយ​។ យើង​បង្គាប់​ឱ្យ​រថយន្ត​ណា​លើស​ទម្ងន់​ត្រូវ​រើចេញ បើ​រថយន្ត​ណា​មើលទៅ​ទ្រុង​ខុស​បច្ចេកទេស គឺ​សមត្ថកិច្ច​និង​ឱ្យ​កាត់​ទ្រូង​ចោល​ដោយ​ខ្លួនឯង​និង​ផាកពិន័យ​ទៅតាម​ការ​លើស​ទម្ងន់ ដោយ​គ្មាន​ការអនុគ្រោះ​ឡើយ ។

មកដល់​ខែកញ្ញា​នេះ​ការផាកពិន័យ​រថយន្ត​នីមួយៗ គ្មាន​អ្នកណា​ចេញមុខ​ធ្វើ​អន្តរាគមន៍ ជួយ​សម្រួល​បាន​នោះទេ ។ ខុសពី​បណ្តារ​ឆ្នាំមុនៗ តែង​ជួប​នូវ​ការធ្វើអន្តរាគមន៍​ពី​សំណាក់​អ្នកមានអំណាច ឧកញ៉ា​ធំៗ​ជាច្រើន​ធ្វើឱ្យ​បាត់​ចំណូល​រដ្ឋ និង​បាត់​ប្រសិទ្ធិ​ភាណ​នៃ​ការបង្ក្រាប ទៅលើ​ការបំផ្លាញ​ផ្លូវ​ជា​រៀងរាល់ឆ្នាំ​។

តាម​ការលើកឡើង​ពី​មន្ត្រី​ក្រសួង​បានបញ្ជាក់​ថាៈ ការខូចខាត​ផ្លូវ​ផ្ន​ល់ ហើយ​ត្រូវ​ជួសជុល កែលំអរ​ឡើងវិញ​ក្នុង​មួយឆ្នាំៗ​ចំណាយ​ថវិការដ្ឋ​ប្រមាណ​១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ជាហេតុ​ធ្វើឱ្យ​ខាតបង់​ថវិការ​ជាតិ​ធ្ងន់ធ្ងរ​ណាស់ ដោយសា​តែ​ការដឹកជញ្ជូន​លើស​ទម្ងន់​បែបនេះ ៕S/​ដោយ​៖ មូល សម្បត្តិ​