ខែមិថុនា​នេះ​តារា​ល្បី​ពីរ​ដួង​បាត់បង់​សមាជិកគ្រួសារ​ជាទី​ស្រលាញ់​ដូចគ្នា​

344
ចែករម្លែក

​ភ្នំពេញ​៖ ក្នុង​ខែមិថុនា​នេះ​តារា​សម្តែង​ល្បី​ពីរ​ដួង​គឺ​លោក អ៊ុន សុទ្ធា និង​កញ្ញា សាឡា​ត់ ស្រី​ឡាង បាន​បាត់បង់​សមាជិកគ្រួសារ​ជាទី​ស្រលាញ់​ដូចគ្នា​ដោយ ម្នាក់​ជា​ម្តាយបង្កើត ម្នាក់ទៀត​បងប្រុស​បង្កើត​។​

​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ម្តាយបង្កើត​របស់លោក​តារា​សម្តែង​ប្រុស​លោក អ៊ុន សុទ្ធ បានទទួល​មរណៈ​ដោយ​ស្ថានភាព​ជម្ងឺ​កាន់តែ​ធ្ងន់​។ ជាមួយគ្នា​នោះ លោក ពោល​ពាក្យ​ក្នុង​ថ្ងៃ​បូជាសព​ម្តាយ​របស់លោក​ថា “​បើ​មាន​ជាតិ​ក្រោយ​ពិត​សូម​ម៉ែ​មក កើតជា​កូន​របស់ខ្ញុំ​ម្តង កូន​នឹង​មើលថែ​តបស្នង​សងគុណ​ម៉ែ​វិញ​! ម៉ែ​គឺ​នៅតែ​ឋិត​ក្នុង បេះដូង​កូន​ជានិច្ច គ្មាន​ថ្ងៃ​បំភ្លេច​ម៉ែ​បាន ស្រលាញ់​ម៉ែ​ណាស់​”​។

​ចំណែក​កញ្ញា សាឡា​ត់ ស្រី​ឡាង ដែលជា​តារា​សម្តែង​ល្បី​បង្ហាញ​ទុក្ខ​ក្រៀមក្រំ​យ៉ាង ខ្លាំង​ផងដែរ កាលពី​ថ្ងៃ​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ដោយ បងប្រុស​បង្កើត​របស់​នាង បាន​ដាច់ខ្យល់​ផុតរលត់​ទៅ​ចោល​នាង​ជា​រៀងរហូត​។

​បងប្រុស​របស់​នាង​ជា​តារាចម្រៀង Original Song មួយរូប​ដែល​ល្បី​លើ​បណ្តាញ​សង្គម និង មានកេរ្តិ៍ឈ្មោះ​។ បងប្រុស​របស់​នាង​គឺ​លោក លោក ងួន កែវ​ពេជ្រ​ពិ​សិ​ដ្ធ ម្ចាស់​បទ “​កុំ​ទុក​បង​ជា​Power Bank”៕ ដោយ​: បូ​រិ​ន​