ខែម អ៊ី​សាក់ និង​នាង ប្រាក់​សុគន្ធ ស្រាប់តែ​លេចមុខ ក្នុង​ផលិតកម្ម​មរតក​មេ​ឌៀ​

856
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង​ចំណូល​ថ្មី ល្បីឈ្មោះ​ស្រាប់ លោក ខែម អ៊ី​សាក់ និង​អតីត​បេក្ខជន​ខេ​ម​បូ​ឌា​ន អាយ​ដូ​ល (Cambodian Idol) រដូវ​កាល​ទី​២ គឺ​លោក នាង ប្រាក់​សុគន្ធ សម្រាប់តែ​លេចមុខ​នៅ​ផលិតកម្ម​មរតក​មេ​ឌៀ ដោយមាន​បទ​ចម្រៀង ចេញរួច​ជាស្រេច និង​ចេញទៅ​ថត​វី​ឌី​អូ​ចម្រៀង នៅ​ប្រទេស​ថៃ​ទៀត​។

អ្នកគាំទ្រ ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ផងដែរ ចំពោះ​វត្តមាន តារា​ប្រុស​ទាំងពីរ​ដួង បាន​ចេញទៅ​ថត​បទ​ចម្រៀង​របស់ខ្លួន មិនតិចជាង ៧ បទ​នោះទេ ក្នុង​ផលិតកម្ម​មរតក​មេ​ឌៀ​។​
​ ​
ម្ចាស់​បទ “​បែក​ពី​បង​ថែខ្លួន​ឲ្យ​ល្អ​” លោក ខែម អ៊ី​សាក់ បាន​បាត់​មុខ​ពី​សិល្បៈ​ជាង​១​ឆ្នាំ​នោះ ស្រាប់តែ​លេចមុខ​ក្នុង​វិស័យ​ចម្រៀង​ឡើងវិញ ជាមួយនឹង​បទ​ចម្រៀង​លើ​ទ្រនំ​ថ្មី ដែល​កំពុង​ចាក់​ចំ​បេះដូង​អ្នកគាំទ្រ ដូចជា​បទ “​លាង​ខួរក្បាល​” ជាដើម​។ ទន្ទឹមគ្នានេះ ក៏​ស្រប​ពេលដែល​អតីត​បេក្ខជន Cambodian Idol រដូវ​កាល​ទី​២ គឺ​លោក នាង ប្រាក់​សុគន្ធ ក៏បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី លើកដំបូង​របស់ខ្លួន នៅ​ផលិតកម្ម មរតក​មេ​ឌៀ​ផងដែរ​។

លោក ខែម អ៊ី​សាក់

ក្រៅពី​ទទួលបាន​ឱកាស​បញ្ចេញ​បទ​ចម្រៀង​ថ្មី តារាចម្រៀង​ទាំងពីរ​រូប ក៏​ទទួលបាន​ឱកាស ចេញទៅ​ថត​បទ​ចម្រៀង (MV) លើកដំបូង​របស់ខ្លួន ក្នុង​ផលិតកម្ម​ថ្មី លើទឹក​ដី នៃ​ព្រះរាជាណាចក្រ​ថៃ ផងដែរ​។​
​ ​
តារាចម្រៀង លោក នាង ប្រាក់​សុគន្ធ បាន​បញ្ជាក់ថា លោក​និង ខែម អ៊ី​សាក់ មាន​បទ​សរុប មិន​ក្រោម ៧ បទ​ទេ ហើយ​សុទ្ធតែជា​បទ​ចម្រៀង បែប​មនោសញ្ចេតនា​ស៊ីជម្រៅ ដូចជា​បទ “​សម្រែក​មនុស្ស​ស្មោះ​” បទ “​ដានជើង​” បទ “​សម្រួល​មិន​សម្រួល​?” បទ “​លាង​ខួរក្បាល​” ជាដើម​។ អ្វីដែល​កាន់តែ​ពិសេស​តារាចម្រៀង​ទាំង​ពីររូប ទើបនឹង​បញ្ចប់​ការថត​បទ​ចម្រៀង នៅ​ព្រះរាជាណាចក្រ​ថៃ​ផងដែរ​។

លោក នាង ប្រាក់​សុគន្

​លោក​បាន​បន្តថា ការចេញ​ថត​បទ​ចម្រៀង (MV) នៅ​ប្រទេស​ថៃ គឺជា​ការ​រ៉ាប់រង​របស់​ផលិតកម្ម និង​ក្រោយពី​ផលិតកម្ម​ទទួល​បានកា​រ​ជួយឧបត្ថម្ភ និង​ធានា​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​ផងដែរ ដើម្បី​ចេញ​ថត​បទ​ចម្រៀង​ទាំង​៧​បទ​។
​ ​
លោក​បាន​ប្រាប់ទៀតថា ប​ទម​ច្រៀង​មនោសញ្ចេតនា ដែល​លោក​ច្រៀង​បានចេញ​ជា​បន្តបន្ទាប់ ហើយនឹង​បន្ត​មាន​បទ​ចម្រៀង​ថ្មី​ជាច្រើន​ទៀត ដែល​នឹង​ចេញ​នៅពេល​ខ្លាង​មុខ រួមទាំង​បទ​ចម្រៀង ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ខាងមុខ​ផងដែរ​។ លោក​រំពឹង​ដែរ​ថា បទ​ចម្រៀង​មុននេះ និង​ថ្មីៗ របស់លោក នឹង​ទទួលបាន​ការគាំទ្រ​ច្រើន ពី​ទស្សនិកជន​។​
​ ​
ជាមួយគ្នា​នោះ អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាស្តា លោក ខែម អ៊ី​សាក់ បាន​បញ្ជាក់ថា ជា​ស្នាដៃ​ថ្មី​ដែល​អ្នកគាំទ្រ​លោក ទន្ទឹងរង់ចាំ ក្រោយពី​បាត់​មុខ​ក្នុង​ការងារ​សិល្បៈ មួយរយៈ​កន្លងមក​។ ត្រឹម​រយៈពេល​ខ្លី បទ​ចម្រៀង “​លាង​ខួរក្បាល​” ដែលជា​បទ​បើកឆាក​ដំបូង ក្នុង​ផលិតកម្ម​ថ្មី ទទួលបាន​ការគាំទ្រ​ច្រើន​។

​លោក​បាន​និយាយថា ឱកាស​ចេញ​ថត​បទ​ចម្រៀង​ថ្មី នៅ​ប្រទេស​ថៃ លោក​ពិតជា​រំភើប​ខ្លាំង នឹង​ការគាំទ្រ​នេះ ហើយ​រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ​ជាថ្មី​បន្តទៀត ពី​ទស្សនិកជន នូវ​បទ​ចម្រៀង​ថ្មីៗ ដែល​នឹង​ចេញ​ក្នុង​ពេលខាងមុខ​៕ ដោយ​៖ បូ​រិ​ន​

​សូម​ទស្សនា​បទ​ចម្រៀង​ខាងក្រោម​នេះ​៖