ខែវស្សា ចូលមកដល់ អេឡិច ចាន់ត្រាចាកចេញទៅប្រទេស ក្រៅម្តងបីប្រទេសជាប់គ្នា

252
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
មួយរយៈនេះ សកម្មភាពរបស់ ក្រុមតន្រ្តី Alex Entertaiment កំពុងតែ រីកស្គុះស្គាយ តាមបណ្តាលកម្មវិធីផ្សេងៗ ធ្វើអោយប្រធានក្រុម Alex Entertaiment មានភាពមមាញឹក ជាមួយនិងការងារ ក្រៅពីសិល្បៈ។ ក្រោយពេលចូលដល់រដូវវស្សា ធ្វើអោយតារាចម្រៀង អេឡិច ចាន់ត្រា ដកឃ្លា ទៅសម្តែងនៅក្រៅប្រទេស។

បើតាមការអោយដឹងពីតារាចម្រៀង អេឡិច ចាន់ត្រា បានអោយដឹងថា នៅក្នុងខែ កក្កដា ២០១៩ ខាងមុខនេះ បុរសសង្ហារ និងចេញទៅច្រៀងនៅប្រទេសក្រៅរហូត ដល់ ទៅបីប្រទេសឯណោះ។

អេឡិច និយាយថាកន្លងមកលោកតែងតែអរគុណ បងប្អូននៅក្រៅប្រទេសទាំងអស់ ដែលតែងតែគាំទ្រ ការសម្តែងច្រៀងរាំ របស់លោក ពេលដែលលោកចេញ សម្តែង នៅក្រៅប្រទេសម្តងៗ គឺតែងតែមានអ្នកគាំទ្រជាច្រើននាក់ចូលទស្សនា រហូតពេលខ្លះ មានមនុស្សកកកុញ រកកន្លែងអង្គុយគ្មានផង។

បុរសសង្ហារ មាឌឌាំងរូបនេះ បន្ថែមថា ម្តងនេះប្រហែលជាចេញទៅច្រៀងបី ប្រទេស ជាប់គ្នាតែម្តង ពោលគឺអាចចប់ ពីប្រទេសមួយ បន្តទៅប្រទេសមួយ ទៀត ដើម្បីកុំអោយខាតជើងឡើងចុះ មកកម្ពុជា។ ប៉ុន្តែអ្វីៗគឺស្ថិតលើពេលវេលាជាក់ ស្តែងសិន មិនទាន់កំណត់ថា ទៅប្រទេសណាមុននោះទេ។

ដើមខែ កក្កដា ខាងមុខនេះ អេឡិច និងចេញទៅប្រទេសអូស្រ្តាលី និងបន្តទៅ ញ៉ូហ្សេឡែន រួចទៅកាណាដា ។ ក្នុងចំណោមបីប្រទេសខាងលើ អេឡិច ថា មិនទាន់កំណត់មួយណាត្រូវចេញច្រៀងមុនគេទេ៕