ខែសីហា​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​២១​ ទុនវិនិយោគ​ជាង​៧២០​លាន​ដុល្លារ​

169
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅក្នុង​ខែសីហា​ឆ្នាំ​២០១៩ ​គណៈ​កម្ម​ធិ​ការវិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី​(CDC) បានសម្រេច​ចេញ​វិញ្ញ​បន​ប​ត្រ​អនុម័ត​ឲ្យ​ក្រុមហ៊ុន​ចំនួន​២១ ដែលមាន​ទុន​សរុប​ចំនួន​៧២៨​លាន​ដុល្លារ​អាម៉េរិក​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា​។​

​តាមរយៈ​គម្រោង​វិនិយោគទុន​ចំនួន​២១​គម្រោង​នេះ ​បាន​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ជាង​១៤.០០០​កន្លែង​។​គម្រោង​វិនិយោគ​ទាំងនេះ​រួមមាន​៖​គម្រោង​សាងសង់​សណ្ឋាគារ​,​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​,​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​,​រោងចក្រ​ផលិត​កេស​កា​តុង​,​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​,​រោងចក្រ​ផលិត​អេ​ប៉ុង​,​រោងចក្រ​ផលិត​ខ្សែភ្លើង​និង​ខ្សែកាប​,​រោងចក្រ​ផលិត​អំពូល​ភ្លើង​ អំពូល​លម្អ​និង​គ្រឿង​បង្គុំ​អំពូល​ភ្លើង​,​រោងចក្រ​ផលិត​ស្បែកជើង​ និង​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​ជាដើម​។​

​គម្រោង​វិនិយោគ​ទាំង​២១​ដែល​ទទួលបាន​ការអនុម័ត​នា​ខែសីហា​កន្លងទៅ​មាន​៖១៖ ក្រុមហ៊ុន HAI GANGGRANDHOTELCO.,LTD.​គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​៩០០​បន្ទប់ ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ មាន​ទុនវិនិយោគ​ចំនួន ១៥៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៨១​កន្លែង​។​

២៖ ក្រុមហ៊ុន XIGANGVCONTINENTINTERNATIONALINVESTMENTCO.,LTD​​គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​១១១១​បន្ទប់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២២៦​លាន​ដុល្លារ​អាមេ៉រិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៦៦៨​កន្លែង​។​


៣៖​ក្រុមហ៊ុន​SCHNEITECSUSTAINABLECO.,LTD​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង​៦០ មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៥៨​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥​កន្លែង​។​


៤៖​ក្រុមហ៊ុន​SCHNEITECSUSTAINABLECO.,LTD​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង​៦០​មេ​ហ្គា​វ៉ា​ត់​ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រមាស​ឃុំ​តាំងក្រសាំង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​ មាន​ទុនវិនិយោគ​ប្រមាណ​៥៨​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥​កន្លែង​។​


៥៖ ក្រុមហ៊ុន SUO FEIYA(CAMBODIA)APPARELCO.,LTD.​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​ សម្លៀក​ពាក់​សត្វ​ចិញ្ចឹម ​ប៉ាក់​និង​បោះពុម្ព​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​កណ្តោល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦២៣​កន្លែង​។​

៦៖ ក្រុមហ៊ុន HYUNDAI PACKAGING(CAMBODIA)IICO.,LTD​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​និង​សម្ភារបន្ទាប់បន្សំ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ មាន​ទុនវិនិយោគ​ប្រមាណ​៤​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣០២​កន្លែង​។​

៧៖ ក្រុមហ៊ុន HENGNAN INTERNATIONAL TRADING(CAMBODIA)CO.,LTD.​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​១០៦ ភូមិ​ត្រពាំង​ឫស្សី ឃុំ​សូ​ភី​ស្រុក​បាទី​ខេត្តតាកែវ​មាន​ទុនវិនិយោគ​ប្រមាណ​៨​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០៩០​កន្លែង​។​

៨៖ ក្រុមហ៊ុន YU YUE HANDBAG CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្នុង​វាំង​ឃុំ​វាំង​ចាស់​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​មាន​ទុនវិនិយោគ​ប្រមាណ ៥.៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​១,៥៤៧​កន្លែង​។​

៩៖ ក្រុមហ៊ុន YA ZHI (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣​គីឡូម៉ែត្រ​លេខ​១៨​ភូមិ​គោក​ខ្សាច់​សង្កាត់​ភ្លើង​ឆេះ​រទេះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​មាន​ទុនវិនិយោគ​ប្រមាណ​២.៧​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨០១​កន្លែង​។​

១០៖ ក្រុមហ៊ុន AMAMOKE TOBACCO (CAMBODIA) CO.,LTD. ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៦៧​កន្លែង (​ពុំមាន​ការលើកទឹកចិត្ត​ផ្នែក​អនុគ្រោះ​ផ្សេងៗ​)​។​

១១៖​ក្រុមហ៊ុន​ZHEJIANGCHISHUNFOAMCO.,LTD.​គម្រោង​បង្កើត​រោងចក្រ​ផលិត​អេ​ប៉ុង​គ្រប់​ប្រភេទ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេ​ម​បូ​ឌា​ន​ចេ​ជាង​ហ្គ័​រ​ជី​មាន​ទុនវិនិយោគ​ចំនួន ២.១ លាន ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤១​កន្លែង​។​

១២៖ ក្រុមហ៊ុន XIN CHI XING PACKAGING CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ២.៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០​នាក់​។​

១៣៖ ក្រុមហ៊ុន CHIANG CU WIRE & CABLE CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ ៣.២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៤៣​កន្លែង​។

១៤៖ ក្រុមហ៊ុន GORGEOUS STEEL STRUCTURE(CAMBODIA)CO.,LTD.​គម្រោង​ ​បង្កើត​រោងចក្រ​កែច្នៃ​ដែក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤​កន្លែង​។​

១៥៖ ក្រុមហ៊ុន WING ART LIGHTING AND GIFTWARE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង អំពូល​លម្អ និង​គ្រឿង​បង្គុំ​អំពូល​ភ្លើង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៧.៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩៤​នាក់​។​

១៦៖​ក្រុមហ៊ុន​EASTCROWNFOOTWEARINDUSTRYCO.,LTD.​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​រកា សង្កាត់​ចាកអង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥២៩​កន្លែង​។​

១៧៖ ក្រុមហ៊ុន QY BAG & LUGGAGE(CAMBODIA)CO.,LTD.​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣.២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១០៧០​កន្លែង​។​

១៨៖ ក្រុមហ៊ុន PRISTINETEXTILE(CAMBODIA)CO.,LTD.​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​និង​ចាក់​សម្លៀកបំពាក់​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ​៩​ភូមិ​ព្រៃ​ខ្វាវ​ឃុំ​រកា​កោះ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​មាន​ទុនវិនិយោគ​ប្រមាណ​៤.៨​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៩៥​កន្លែង​។

​១៩៖​ក្រុមហ៊ុន​E.G.NEASYCO.,LTD.​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ខ្សេវ​ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង​ខេត្តកណ្តាល​មាន​ទុនវិនិយោគ​ប្រមាណ​៣.៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០​កន្លែង​។​

២០៖ក្រុមហ៊ុនCAMBODIANDECORATIVEBUILDINGMATERIALCHAKREYTINGCO.,LTD.​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​ពិ​ដាន​,​ជញ្ជាំង​…​។​ល​។​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត មាន​ទុនវិនិយោគ​ប្រមាណ ៣០.៥​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៧​កន្លែង​។​

២១៖ ក្រុមហ៊ុន ROYAL FIELD DEVELOPMENT COMPANY CO.,LTD. គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៣​ចំនួន​៣០០​បន្ទប់​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១៣៤​លាន​ដុល្លារ​អាម៉េរិក​និង​អាចបង្កើត​ការងារ​បាន​ចំនួន​៧២៩​កន្លែង​៕S/Ha

​ចំណងជើង​រូបថត​៖​រយៈពេល​១​ខែស៊ី​ឌី​ស៊ី​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​២១​ទុនវិនិយោគ​ជាង​៧០០​លាន​ដុល្លារ​

#