ខោជើងវែង​ប៉ុណ្ណឹង​ហើយ​ថា​ខ្លី​ទៀត

194
ចែករម្លែក

​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី ម្នាក់​មកពី​អ៊ែរ គូ​នី​ង (Air Kuning) ប៉េ​រ៉ា​ក (Perak)​ប្រទេស​នេះ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចូល ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បន្ត​លិខិតឆ្លងដែន​ឡើយ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ដោយសារតែ​មន្ត្រី​យល់ថា សម្លៀកបំពាក់​របស់គាត់​មិន​សមរម្យ​។​
​ ​
នៅពេល​កើតហេតុ ស្ត្រី​វ័យ ៤៧ ឆ្នាំ​ដែលមាន​ឈ្មោះ ហ្សូ (Zou)​ខាងលើនេះ​ពាក់អាវ​យឺត​ពណ៌​ផ្កាឈូក​និង​ខោ​ខ្មៅ​ជើង វែង​ក្រោម​ជង្គង់ ប៉ុន្តែ​មន្ត្រី​អះអាងថា ខោ​នោះ​រាង​ខ្លី មិន​សមរម្យ ទើប​មិន​អនុញ្ញាត​ឱ្យចូល​។​
​ ​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម៉ាឡេស៊ី បានឱ្យដឹងថា ស្ត្រី​ខាងលើ​បាន​ទៅដល់​ការិយាល័យ​អន្តោប្រវេសន៍​នៅ​ម៉ោង ៩ និង ៥០ នាទី​ព្រឹក​ដើម្បី​បន្ត​លិខិតឆ្លងដែន ហើយ​ត្រូវបាន​សន្តិសុខ​ឃាត់​មិន​ឱ្យចូល ដោយសារតែ​គេ​យល់ថា​ខោ​របស់គាត់​បិទ បាំង​កំភួនជើង​មិន​ជិត​ទាំងស្រុង​៕ ប្រែ​សម្រួលៈ​ខុម​

#