ខំ​កែ​មុខមាត់​អស់ទាំង​លុយៗ​ដើម្បីឱ្យ​ដូច​ចូ​លី បែរជា​មើលទៅ​ដូច​ខ្មោចឆៅ​!

4145

​អ្នក​ស្រឡាញ់​លោកស្រី អ៊ែន​ជែ​ល​លី​ណា ចូ​លី ដ៏​ផ្កាប់មុខ​មួយរូប បានធ្វើឱ្យ​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់​នាង​ភ្ញាក់ផ្អើល​ជាខ្លាំង ជាមួយ​រូបថត​ជាច្រើន​បង្ហាញ នាង​ព្យាយាម​ធ្វើឱ្យ​ដូច​តារា​ហូលីវូដ ចូ​លី​។​

​នាង សាហា ថា​បា (Sahar Tabar) អាយុ ២២ ឆ្នាំ​មកពី​ទីក្រុង​តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ មាន​គណនី​អ៊ី​ន​ស្តា​ក្រាម (Instagram) មួយ ផ្ទុក​ទៅដោយ​រូបថត ដែល​បង្ហាញ រូបនាង​ជាមួយនឹង​ទម្រង់​មុខស្រួច​យក​ស្ទីល​តាម អ៊ែន​ជែ​ល​លី​ណា ចូ​លី និង​បបូរមាត់​ស្ទីក​ដ៏​ល្បីល្បាញ​របស់​ចូ​លី តែ​ស្ទីក​ខ្លាំង​ជ្រុល​ពេក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែលហ្ស៊ិក​បាន​រាយការណ៍​ថា នាង​សាហា បាន​ឆ្លងកាត់​ការវះកាត់​ចំនួន ៥០ ដង ដើម្បី​មើលទៅ​ដូច​ចូ​លី ប៉ុន្តែ​អ្នកគាំទ្រ​របស់​នាង​អះអាងថា នាង​បាន​បង្កើត​រូប​សម្រស់​ដ៏​អស្ចារ្យ​តាមរយៈ​ការ​ផាត់​មុខមាត់ មិនមែន​វះកាត់​ទេ​។​

​ទោះយ៉ាងណា មិនមែន​រាល់​ការបញ្ចេញមតិ​ពី​អ្នកគាំទ្រ​លើ​អ៊ី​ន​ស្តា​ក្រាម​ចំនួន ៣១៨.០០០ នាក់​របស់​នាង សុទ្ធតែ​វិជ្ជមាន​នោះទេ ដោយ​អ្នកខ្លះ​ប្រដូច​រូបនាង​ទៅនឹង “​ខ្មោចឆៅ​” ឬ “​សាកសព​”៕ ដោយ៖ កញ្ញាដាលីស

នាង សាហា ថា​បា វះកាត់ ៥០ ដង​ដើម្បី​បាន​មុខមាត់​ដូច​ចូ​លី តែ​មើលទៅ​ដូច​ខ្មោចឆៅ​ជាង