ខំ​ចំណាយ​ប្រាក់​សន្សំ​អស់ពី​ខ្លួន​វះកាត់​កែ​សុដន់​ឱ្យ​សិច​ស៊ី លទ្ធផល​និយាយ​លែងចេញ​

1446
ចែករម្លែក
  • 3
    Shares

នារី​វ័យក្មេង​ម្នាក់​បាន​អះអាង​ទាំង​ឈឺចិត្ត​ស្អិត​ទ្រូង​ថា សុដន់​របស់​នាង​បាន​ខូច​ទ្រង់ទ្រាយ បន្ទាប់ពី​នាង​ចំណាយ​ប្រាក់​សន្សំ​មួយជីវិត​ទៅលើ​ការវះកាត់​កែ​សម្ផស្ស នោះ​គឺ​ពង្រីក​ទំហំ​សុដន់ ឱ្យ​សិច​ស៊ី​។
​ ​
នាង ជែក​គ្លី​ន ហា​វី (Jacqueline Harvey) វ័យ ២៣ ឆ្នាំ​ដែល​មកពី​ទីក្រុង ប្រ៊ី​ស​បេន (Brisbane) ប្រទេស​អូស្ត្រាលី បាន​ចំណាយលុយ​ដែល​នាង​ខំ​សន្សំ ៥ ឆ្នាំ​ហេតុតែ​ចង់បាន សុដន់​ធំ​សិច​ស៊ី​កាលពី​ឆ្នាំមុន ប៉ុន្តែ​ភ្លាមនោះ​នាង​ស្រាប់តែ​ខកចិត្ត​ស្តូក​និយាយ​លែងចេញ នៅពេល​ឆ្លុះកញ្ចក់​មើល​សម្រស់​ខ្លួនឯង​។​
​ ​
បន្ទាប់ពី​ចំណាយ​ប្រាក់​អស់​ប្រមាណ ៦.០០០​ដុល្លារ​លើ​ការវះកាត់​អ្នក​ក្រាហ្វិក​ឌី​ហ្សា​ញ​រូបនេះ តក់ស្លុត​យ៉ាងខ្លាំង នៅពេល​នាង​ដឹងថា សាច់​សុដន់​ដែល​វះកាត់​បាន​លៀន​ចេញ​ខូច​ទ្រង់ទ្រាយ នៅក្រោម​ចំណុច​ឆ្អឹង​សុដន់​។
​ ​
ដូច្នេះ នារី​ដែល​ចង់​វះកាត់​កែ​សម្ផស្ស ជាពិសេស​ពង្រីក​សុដន់​ឱ្យ​សិច​ស៊ី គួរតែ​ពិចារណា​ឱ្យបាន ច្រើនដង​មុននឹង​ធ្វើការ​សម្រេចចិត្ត ប្រយ័ត្ន​បង់ខាត​ទាំង​ប្រាក់ ខូច​ទាំង​សម្រស់ ហើយ​អាច គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ក៏​ថា​បាន​។
​ ​
តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​សុដន់​របស់​នាង​ខូច​ទ្រង់ទ្រាយ​បែបណា​សូម​មើល​រូបភាព ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួល​: ខុម​