ខំ​ជិះ​យន្តហោះ​ឆ្លង​ប្រទេស​ដើម្បី​ពញាក់​ថ្ងៃកំណើត​ឪពុកក្មេក បែរជា​ត្រូវ​ឪ​ក្មេក​បាញ់​ស្លាប់​

226
ចែករម្លែក

បុរស​ជនជាតិ​អាម៉េរិក ម្នាក់​ដែល​បាន​ជ្រុលដៃ​បាញ់​ស្លាប់​កូនប្រសារ​ប្រុស​ដោយ​អ​ចេតនា នៅពេល​ជនរងគ្រោះ​ស្ទុះ ចេញពី​គម្ពោត​ព្រៃ​ក្នុង​ទី​ងងឹត​ដើម្បី​ធ្វើឱ្យ​ភ្ញាក់ផ្អើល និង​និយាយ​ពា​កុ្យ​ថា “​រីករាយ​ថ្ងៃកំណើត​” នោះ នឹងមិន​ប្រឈម​បទ ចោទប្រកាន់​ឡើយ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ម​ន្ត្រី​។​
​ ​
​ជនរងគ្រោះ គ្រីស្តូហ្វ័រ បឺ​ហ្គែ​ន (Christopher Bergan) វ័យ ៣៧ ឆ្នាំ​ខំ​ជិះ​យន្តហោះ​ពី​ប្រទេស​កំណើត​ន័​រ​វែ​ស មកដល់​ទឹកដី​សហរដ្ឋ​អាម៉េរិក ទាំងយប់​ដើម្បី​ឲ្យ​ឪពុកក្មេក រី​ឆាដ ដេ​នី​ស (Richard Dennis) វ័យ ៦១ ឆ្នាំ​ភ្ញាក់ ផ្អើល​នៅផ្ទះ​របស់គាត់​ក្នុង​ក្រុង​ហ្គា​ហ្វ ប្រ៊ី​ស (Gulf Breeze) រដ្ឋ​ផ្លរីដា កាលពី​រំលង​អ​ធ្រា​ត​ឈានចូល​ព្រឹក​ថ្ងៃ​អង្គារ ទី​០១ ខែតុលា កន្លងទៅ​។
​ ​
​ដោយ​ស្មានតែ​ជា​ចោរ បាន​ផ្ទុះអាវុធ​បាញ់​ចំ​ទ្រូង​កូនប្រសារ​នៅ​ទីធ្លា​ខាងក្រោយ​ផ្ទះ​របស់គាត់​។
​ ​
​យោងតាម​ប៉ូលិស​បានឱ្យដឹងថា លោក រី​ឆាដ ដេ​នី​ស បាន​ឈ្លោះ​គ្នា​ជាមួយ​សាច់ញាតិ​ម្នាក់​ក្នុង​គ្រួសារ​នៅ​យប់នោះ មុនពេល​កើតហេតុ​។ លោក បប់ ច​ន​សុន (Bob Johnson) តម្រួត​តំបន់​សាន​តា រ៉ូ​ហ្សា (Santa Rosa) បាន​ថ្លែង​ក្នុង សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ ទី​០១ ខែតុលា​ថា “​គាត់ (​ឪពុក​ក្មេង​) គ្រាន់តែ​ការពារ​ខ្លួន​នៅខាងមុខ​ផ្ទះ​របស់ គាត់​ប៉ុណ្ណោះ​”​។ នេះ​មានន័យថា ប៉ូលិស​មិនបាន​ធ្វើការ​ចោទប្រកាន់​ទៅលើ​បុរស​ជា​ឪពុកក្មេក​ឡើយ​។

​ប៉ូលិស​បាន​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​គោះ​ទ្វារផ្ទះ​ឪពុកក្មេក ហើយរ​ត់ទៅ​ពួន​ដោយ​ធ្វើ​សំឡេង ល្វើយៗ​។ ពេល​បើកទ្វារ​មិនឃើញ​មនុស្ស និង​ឮ​សំឡេង​ល្វើយៗ​ចេញពី​គុម្ពោត​ព្រៃ ឪពុក​ក្មេង​ក៏​រត់​ទៅយក​កាំភ្លើង បាញ់​ទៅលើ​គុម្ពោត​ព្រៃ​ដោយ​ស្មានថា​ជា​ចោរ ដោយ​មិន​នឹកស្មានថា​ជា​កូនប្រសារ​របស់ខ្លួន​សោះ​។ ប៉ុន្តែ​អ្វីៗ​បាន​ជ្រុល ហួស​ដោយសារតែ​ជនរងគ្រោះ​បាត់បង់​ជីវិត​៕ ប្រែ​សម្រួលៈ ខុម

ជនរងគ្រោះ គ្រីស្តូហ្វ័រ បឺ​ហ្គែ​ន កាលពី​នៅរស់ (Florida man shoots son-in-law)