ខ្ចីលុយ​ធនាគារ​៧.០០០​ដុល្លារ​យកមក​ធ្វើ​ផ្ទះ​មិនទាន់​​បាន​នៅ​ផង​ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ខ្ទេច​

293
ចែករម្លែក
  • 48
    Shares

ដោយ​៖​គូលែន​/​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​ខ្ចីលុយ​ពី​ធនាគារ​ចំនួន​៧.០០០​ដុល្លារ ដើម្បី​យកមក​ធ្វើ​ផ្ទះ​មិនទាន់​​បាន​នៅ​ផង ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ខ្ទេច​តែម្តង​។​ផ្ទះ​នេះមាន​ទំហំ ៧​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​។ ម្ចាស់​ឈ្មោះ កង សុធី អាយុ ៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អឹម ស្រី​ល័​ក្ខ អាយុ ៣៩​ឆ្នាំ មានកូន​ក្នុងបន្ទុក​ចំនួន​៣​នាក់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខ្យល់ក​ន្ន្រា​ក់​នេះ​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែ​មិនា​ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ត្រាំ​ប៉ោង​ត្បូង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ផ្ទះមួយ​ខ្នង​ដែល​ត្រូវ​រង​ការខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​នោះ ម្ចាស់​បាន​រៀបរាប់​ឱ្យដឹងថា ពួកគាត់​បាន​ខ្ចីលុយ​ពី​ធនាគារ​៧.០០០​ដុល្លារ​ធ្វើ​រួចហើយ មិនទាន់​ទាំង​បាន​ឡើង​នៅ​ផង ត្រូវបាន​ខ្យល់​កន្ត្រាក់​បក់បោក​បណ្តាល​ឲ្យ​ខូចខាត​។ ក៏ប៉ុន្តែ​សំណាងល្អ​ដែល​មិន​ប៉ះពាល់​ដល់​មនុស្ស​សត្វ​៕S/សរន

​រូបភាព​÷​ខ្ចីលុយ​ធនាគារ​៧,០០០​ដុល្លារ​យកមក​ធ្វើ​ផ្ទះ នៅ​មិនទាន់​ទាំង​បាន​នៅ​ផង ត្រូវ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ខ្ទេច​(​រូបថត​គូលែន​)​

#