ខ្ញី​ល្អ​បំផុត​សម្រាប់​សុខភាព​, តែ​ប្រសិន​ចេះ​កែច្នៃ​វារិត​តែមាន​ប្រសិទ្ធភាព​

208

​វិធី​កែច្នៃ​ខ្ញី​ម្យ៉ាង​បាន​ក្លាយជា​សៀវភៅ​លក់ដាច់​នៅ​ជប៉ុន អាស្រ័យ​ដោយ​ជួយ​ឲ្យ​ខ្ញី​ពង្រីក​ប្រសិទ្ធភាព​ដល់ ២០ ដង ប្រៀប​នឹង​ការ​ចម្អិន​ធម្មតា ។​

​ភាគច្រើន យើង​ប្រើប្រាស់​ខ្ញី​ស្រស់​កែច្នៃ​ផ្ទាល់​ក្នុង​មុខម្ហូប ឬ ហាល​ស្ងួត កិន​ជា​ម្សៅ​ឆុង​ទទួលទាន ឬ ធ្វើជា​ថ្នាំ ប៉ុន្តែ​គេ​បាន​ណែនាំ​នូវ​វិធី​កែច្នៃ​ខ្ញី​ដ៏​សាមញ្ញ និង​ប្រសិទ្ធ​ភាពកើនឡើង​រហូត ២០ ដង ។​

​ខ្ញី​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ Plantigenic ដ៏​មានតម្លៃ​, ក្នុងនោះ មាន​សារជាតិ Gingeral មាន​ប្រសិទ្ធភាព​កម្តៅ​អ​វយៈ​, លើកកម្ពស់​លទ្ធភាព​បំប្លែង​សារជាតិ​, ទន្ទឹម​នោះ សារជាតិ Shogaol អាចធ្វើ​ឲ្យ​ក្តៅ​រាងកាយ​ទាំងមូល​, កក្តា​មួយ​ក្នុងចំណោម​កត្តា​ជួយ​រក្សាសុខ​ភាពល្អ​បំផុត ។​

​តាម​ការណែនាំ​បានបង្ហាញ​ថា ប្រសិន​ចំហុយ​ខ្ញី​, សារជាតិ Gingerol មាន​ក្នុង​ខ្ញី​នឹង​បំប្លែង​ទៅជា​សារជាតិ Shogoal ផ្តើម​ពី​នោះ​នឹងធ្វើ​ឲ្យ​កើន​ប្រសិទ្ធភាព​ឡើងដល់ ២០ ដង​, ធ្វើ​ឲ្យ​រាងកាយ​អាច​ស្រូបយក​ដោយ​ល្អ​បំផុត​, នេះ​គឺ​កត្តា​ជួយ​បញ្ចុះទម្ងន់​ប្រសិទ្ធភាព និង​បង្ការ​ជំងឺ​ពាក់ព័ន្ធ ។​

​វិធី​ធ្វើ​ខ្ញី​ចំហុយ​

  • ដោយសារ​សំបក​ខ្ញី​ផ្ទុក​យ៉ាងច្រើន នូវ​សមាសធាតុ​ជីវជាតិ​ផ្សេងៗ​គ្នា ហេតុនេះ អ្នក​មិនត្រូវ​ចិត​សំបក​ចោល ។​
  • លាង​ធ្វើ​ឲ្យ​ស្អាត កាត់​ជា​បន្ទះ​ស្តើងៗ​ប្រមាណ 1 – 2 mm
  • ដាក់​ខ្ញី​ចំហុយ​ក្នុង​ឆ្នាំង ដោយ​យក​ស្បៃ​គ្របពីលើ​ខ្ញី​បន្ថែម កុំ​ឲ្យ​ស្អិត​ជាប់​គ្នា ។​
  • បើកភ្លើង​ល្មម​, ចំហុយ​ប្រមាណ ៣០ នាទី​
  • ក្រោយពេល​ចំហុយ​រួច យក​ខ្ញី​ទៅ​ហាលថ្ងៃ​ប្រមាណ ២ ទៅ ៣ ថ្ងៃ ឲ្យ​ខ្ញី​ស្ងួត​ក្រៀម អាច​យក​ប្រើការ​បាន ។​
  • អ្នក​អាច​បរិភោគ​ផ្ទាល់ ឬ ល្អ​បំផុត គួរ​កិន​ទៅជា​ម្សៅ​ប្រើ​ដើម្បី​ឆុងតែ ឬ ធ្វើជា​គ្រឿងទេស​កែច្នៃ​មុខម្ហូប​ផ្សេងៗ ។​
  • ១ ថ្ងៃ គួរប្រើ​ប្រមាណ​១​ស្លា​ព្រា​បាយ ។​

​វិធី​ម្យ៉ាងទៀត គឺ​ធ្វើ​គ្រាប់​ខ្ញី​កក​

  • ខ្ញី​ដែល​ចំហុយ​រួច​ប្រមាណ 200 g អ្នក​អាច​បន្ថែម​ទឹក 100 ml រួច​យកទៅ​កិន​ក្នុង​ម៉ាស៊ីន​កិន​ផ្លែឈើ ។​
  • ចាក់ទឹក​ខ្ញី​ដែល​កិន រួច​នេះ​ចូលក្នុង​ប្រដាប់​ធ្វើ​ទឹកកក រួច​រុញ​ចូលក្នុង​ថត​ត្រជាក់​ទុក​ឲ្យ​កក​ជា​គ្រាប់​ខ្ញី​ទឹកកក ។​
  • គ្រាប់​ខ្ញី​ទឹកកក​នេះ អាច​ប្រើប្រាស់​ច្រើន​វិធី​, ល្អ​បំផុត​គឺ​ដាក់ចូល​ទឹកក្រូច​ឆ្មារ​ទទួលទាន បន្ថែម​ស្ករ ឬ ទឹកឃ្មុំ​ទៅតាម​ការចូល​ចិត្ត ។ ក្រៅពីនេះ អាច​លាយ​ជាមួយ​តែ មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​បត់ជើងតូច​ស្រួល​, កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ ៕ ប្រែ​សម្រួល​: រតនៈ​