ខ្ញុំបាទ អ៊ឹង ប៊ុន​ហ៊ូ​វ សូម​អបអរសាទរ និង​គោរព​ជូនពរ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបាន ​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ចាត់តាំង ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦

587
ចែករម្លែក

​ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​​នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ចាត់តាំងសម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​អាណត្តិទី​៦​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ ខ្ញុំបាទ អ៊ឹង ប៊ុន​ហ៊ូ​វ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​បុគ្គលិក​ទាំងអស់ នៃ​ក្រុមហ៊ុន អាយ​អិន​ជី ហូល​ឌី​ង សូម​គោរព​ជូនពរ សម្ដេច​តេ​ជោ ហ៊ុន សែន សូម​សម​ប្រកបដោយ​សុខ​ភាពល្អ​បរិបូរណ៍ កាយពល​មាំមួន​ខ្លាំងក្លា​ជានិច្ច ជន្មាយុ​យឺនយូរ បញ្ញាញាណ​ភ្លឺ​ថ្លា​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុង​បេសកកម្ម​ជាតិ​ដ៏​ឧត្ដុង្គឧត្ដម​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីសម្រាប់​សុខសន្តិភាព​ការអភិវឌ្ឍ​វិបុលភាព​និង​កិត្យានុភាព​ដ៏​រុងរឿង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​គោរព​ប្រសិទ្ធពរ​សព្ទសាធុការ​មហា​ប្រសើរ​បំផុត​គ្រប់បែបយ៉ាង គោរព​ជូន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បុត្រាបុត្រី​និង​ចៅៗ​ទាំងអស់​សូម​ប្រកបដោយពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​សរន

#