ខ្ញុំ​ជា​អ្នក​សាក្សី​នៃ​ការ​រិ​ក​ចម្រើនរ​របស់​ប្រទេស​ចិន​

642
ចែករម្លែក

​ខ្ញុំ​ជា​និស្សិត​ម្នាក់​មកពី​ប្រទេស​ឡាវ ។ តាំងពី​ថ្នាក់​បរិញ្ញាបត្រ​ដល់​ថ្នាក់បណ្ឌិត ខ្ញុំ​បាន​បន្ត​វិជ្ជា នៅ​ប្រទេស​ចិន ១២​ឆ្នាំ​ហើយ ។​

​នៅ​ឆ្នាំ ២០០៥ ខ្ញុំ​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​ចិន ។ កាលនោះ​ខ្ញុំ​ជិះ​រថភ្លើង​ពី​ក្រុង​គុន​មីង ទៅ​ក្រុង​ធាន​ជីន ត្រូវ​ចំណាយពេល​៣​ថ្ងៃ និង​២​យប់ ។ ខ្ញុំ​យល់ឃើញថា ប្រទេស​ចិន​ពិត​ជាធំ​ពេក​! ប៉ុន្តែ​៣​ឆ្នាំក្រោយ​ប្រទេស​ចិន​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​ខ្សែ​រថភ្លើង​ល្បឿន​លឿន ដែលមាន​ល្បឿន ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​រវាង​ទីក្រុង​ប៉េកាំង និង​ធាន​ជីន ។ បើ​ប្រទេស​ឡាវ​មាន​រថភ្លើង ល្បឿ​ង​លឿន​បែបនេះ គេ​នឹងមាន​ចំណាប់អារម្មណ៍​អ្វីខ្លះ​? ខ្ញុំ​រៀន​នៅ​សាកលវិទ្យាល័យ​ពាណិជ្ជ​- កម្ម​អន្តរជាតិ​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ចន្លោះ​ផ្លូវ​វង់​ទី​៣ និង​ទី​៤ ភា​គ‍​ឦសាន​នៃ​ក្រុង​ប៉េកាំង ។ នៅពេល​ខ្ញុំ​ទើប​ចូលរៀន​នៅ​សាលា​នេះ ក្នុង​ឆ្នាំ ២០០៦ ក្នុង​ទីក្រុង​ប៉េកាំង​មាន​រថភ្លើង​ក្រោម​ដី​តែ ៤​ខ្សែ ។ តែ​ពេលនេះ​កើនឡើង​ដល់​១៧​ខ្សែ​ហើយ ។​

​ជាក់ស្ដែង​គោលនយោបាយ​កែទម្រង់ និង​បើកចំហ​របស់​ប្រទេស​ចិន​បាន​នាំមក​នូវ​ការផ្លាស់ប្ដូរ​គួរ ឲ្យ​កត់សម្គាល់​ដល់​ប្រទេស​ចិន និង​បានធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន​កាន់តែ​មាន​ភាព ធូរធារ ។ ក្នុងនាម​ជា​និស្សិត​បរទេស​ដែល​បន្ត​វិជ្ជា​នៅ​ប្រទេស​ចិន​ម្នាក់ ខ្ញុំ​ពិតជា​យល់ស្រប​ចំពោះ គំនិត​ផ្ដួចផ្ដើម​ដែល​លើកឡើង​ដោយ ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតី​ចិន ។ គំនិត​ផ្ដួចផ្ដើម​នេះ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេងៗ រួមគ្នា​បង្កើត​សហគមន៍​រួម​វាសនា​មនុស្សជាតិ និង​កសាង​ពិភព លោក​មួយ ដែលមាន​សន្តិ​ភាពជា​និរន្តរ៍ មាន​សន្តិសុខ​ទូទៅ មាន​វិបុលភាព​រួម បើកទូលាយ ប្រកបដោយ​បរិ​យា​ប័ន្ន និង​មាន​ភាពស្រស់ស្អាត ៕ ដោយ ណួ ភឺ​ង (​ប្រទេស ឡាវ​) កត់ត្រា​ដោយ យ៉ាង ឈុន​ម៉ឺ​