ខ្ទឹមបារាំង​ត្រាំ​ស្រា​ជា​ឱសថ​ព្យាបាល​ឆ្អឹងសន្លាក់​

910
ចែករម្លែក

ដោយ​គ្រាន់តែ​អនុវត្ត​ឱសថ​ព្យាបាល​ឆ្អឹងសន្លាក់​, សម្ពាធ​ឈាម​ដោយ​ខ្ទឹមបារាំង​ត្រាំ​ស្រ​ទំពាំងបាយជូរ​ក្រហម ក្នុង​រយៈពេល​តែ ៣ ទៅ ៥ ថ្ងៃ អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​យ៉ាងច្បាស់​លាស់ ។​

​ខ្ទឹមបារាំង​ជា​អាហារ ឱសថ​ដ៏​មានតម្លៃ​សម្រាប់​មនុស្ស ។ ក្នុង​វេជ្ជសាស្ត្រ​បូរាណ ខ្ទឹមបារាំង​ច្រើន​ត្រូវបាន​ប្រើ​ធ្វើជា​ឱសថ​ព្យាបាល​ជំងឺ​អំពី​ឆ្អឹងសន្លាក់ សម្រួល​សម្ពាធ​ឈាម ជំងឺ​សរសៃឈាម​បេះដូង ព្យាបាល​ក្អក សម្លាប់​មេរោគ​… ។​

​ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា ខ្ទឹមបារាំង​មាន​ប្រសិទ្ធភាព​ប្រឆាំង​ការបាត់បង់​សារជាតិ​ក្នុង​ឆ្អឹង ។ មិនតែប៉ុណ្ណោះ វា​នៅ​ត្រូវបាន​វាយតម្លៃថា​ល្អ​ជាង​ថ្នាំ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង -Calcilonin ។​

​តាម​បណ្ឌិត វេជ្ជបណ្ឌិត​សរសៃឈាម​បេះដូង Serdrew នៅ​សាលា​វេជ្ជសាស្ត្រ​ហា​វ៉ាដ (​អាម៉េរិក​) ក្នុង​១​ថ្ងៃ​បរិភោគ ឬ ទទួលទាន​ទឹក​ខ្ទឹមបារាំង​ស្រស់​កន្លះ​មើម នោះ​ជា​មធ្យម​អាច​បង្កើន​ថែម ៣០% បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​សម្រាប់​អ្នកជំងឺ​សរសៃឈាម​បេះដូង ។​

​តាម​បទពិសោធន៍​របស់​ជន​ជ​តិ​ជប៉ុន នោះ​ឱសថ​ពី​ខ្ទឹមបារាំង និង​ស្រា​ទំពាំង​បាយ ជូរ​ក្រហម ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ឆ្អឹងសន្លាក់ សម្ពាធ​ឈាម​ឲ្យ​មនុស្ស​ចាស់ បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ពិបាក​គេង នោម​យប់​… ។​

​របៀប​ធ្វើ​គឺ​ងាយ​បំផុត ដោយ​គ្រាន់តែ​យក​ខ្ទឹមបារាំង ៣ មើម​ទំហំ​ល្មម និង​ស្រា​ទំពាំង បាយ​ជូរ​ក្រហម ៧៥០ មី​លី​លីត្រ ។​

​គួរ​ជ្រើស​យក​ខ្ទឹមបារាំង​មាន​សំបក​ពណ៌​ស្វាយ​ក្រហម កាន់តែ​ល្អ​បំផុត ។ យក​ខ្ទឹម បកសំបក កាត់​តាម​បណ្តោយ​ជា ៨ ផ្នែក​ស្មើគ្នា រួច​ផ្តាច់ចេញ​ជា​ផ្នែកៗ ដាក់ចូល​ក្នុង​កែវស្រា​បិទ​គម្រប​ឲ្យ​ជិត​ទុក​កន្លែង​ត្រជាក់​ប្រមាណ​មួយ​សប្តាហ៍ បន្ទាប់មក ជាត់​យក​ទឹក​ដាក់​ចូលក្នុង​ទូទឹកកក ទុក​ប្រើប្រាស់ ។​

​ធម្មតា អ្នក​គួរ​ទទួលទាន ៥០ មី​លី​លីត្រ ម្តង មួយថ្ងៃ ទទួលទាន​មួយ​ទៅ​ពីរដង ។ បើ​អាច​បរិភោគ​ទាំង​ខ្ទឹមបារាំង​នោះ​កាន់តែ​ល្អ ។ ប៉ុន្តែ មនុស្ស​ចាស់​គួរ​ទទួលទាន​ត្រឹម ២០​មី​លី​លីត្រ ៕ ប្រែ​សម្រួលៈ រតនៈ​