ខ្ទឹមបារាំង​និង​ទឹកឃ្មុំ​ជា​ឱសថ​ព្យាបាល​ក្អក​ដ៏​មាន​ប្រសិទ្ធភាព​

1744
ចែករម្លែក
  • 60
    Shares

​ក្អក​ជា​រោគសញ្ញា​មួយ​អម​ជា មួយ​នឹង​ជំងឺ​ផ្សេងៗ​ដូចជា​ផ្តាសាយ​, រលាក​សួត ឬ រលាក​បំពង់ក ហើយ ទោះបី​ពុំមែន​ជា​ជំងឺ​គ្រោះថ្នាក់ តែ​ក្អក​ក៏ បង្ក​ការ​អស់កម្លាំង និង​ពិបាក​ទ្រាំ ។​

​មាន​វិធី​ជាច្រើន​ដើម្បី​ព្យាបាល​ក្អក ក្រៅពី​ការប្រើ​ថ្នាំពេទ្យ​អ្នក​អាច​ប្រើ វិធីសាស្ត្រ​ធម្មជាតិ ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ពុំ​ចាញ់ ថ្នាំពេទ្យ ។​
​ ​
​ទឹកឃ្មុំ និង​ខ្ទឹមបារាំង ជា​ឱសថ ព្យាបាល​ក្អក​ធម្មជាតិ​ប្រពៃណី ត្រូវបាន​ប្រជាជន​នៅ​បណ្តា ប្រទេស​ជាច្រើន​ប្រើ ប្រាស់​ឆ្លងកាត់​ច្រើន​សតវត្សរ៍ ។​
​ ​
​ប្រសិន​គ្រួសារ​អ្នកមាន​មនុស្ស កើត​ជំងឺ​ក្អក និង​ក្មេង​អាយុ​លើស​១៨​ខែ គឺអាច​ប្រើ​ឱសថ ធម្មជាតិ​នេះ ទោះបី​ក្អក ធ្ងន់​ដល់​កម្រិតណា​ក៏​ជា​ដែរ បន្ទាប់ពី ប្រើប្រាស់​ប៉ុន្មាន​ដង ។​
​ ​
​អ្នក​អាច​ផ្សំ​ឱសថ​ក្អក​ធម្មជាតិ តាម​រូបមន្ត​ខាងក្រោម​នេះ​:
– ទឹកឃ្មុំ ២-៣ ស្លាបព្រា​បាយ​
– ខ្ទឹមបារាំង​១​មើម​
​ ​
​យក​ខ្ទឹមបារាំង​បកសម្បក​ក្រៅ ឱ្យ​ស្អាត​រួច​កាត់​តាម​បណ្តោយ​ស្តើងៗ ដោយ​ឱ្យនៅ​ជាប់​គ្នា ត្រង់​ក្បាល​ខាងលើ (​ធ្វើយ៉ាងណា​កុំឱ្យ​បន្ទះ​ខ្ទឹម​ដាច់ចេញ ពីគ្នា​) ។ ដាក់​ខ្ទឹម​ដែល​ហាន់​រួច​ចូលក្នុង ចាន​ជ្រៅ ឬ កែវ បន្ទាប់មក​ចាក់ទឹក ឃ្មុំ​ពីលើ រួច​ប្រើ​ក្រដាសប្រាក់ ឬ​គម្រប បិទ​ឱ្យ​ជិត​ទុក ១​យប់ នៅក្នុង​សីតុណ្ហភាព​ធម្មតា ។ ព្រឹក​ឡើង ត្រង់​យកតែ​ជាតិ​ទឹក ដែល​គ្រប់​សម្រាប់​ប្រើ​១​ថ្ងៃ ។​

​របៀប​ប្រើ​
​គួរប្រើ​ភ្លាម​ក្រោយពេល​ទុក ១​យប់ ដើម្បី​មាន​លទ្ធផល​ល្អ​បំផុត ។​
-​មនុស្ស​ធំ​: ទទួលទាន​ម្តង​១ ស្លាបព្រា​បាយ​/ ៣​ដង​ក្នុង​១​ថ្ងៃ​
– ក្មេង​: ទទួលទាន​ម្តង​១​ស្លាប ព្រា​កាហ្វេ​/ ២​ដង​ក្នុង​១​ថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ​