ខ្មាន់កាំភ្លើងអាក្រាត សម្លាប់មនុស្ស៤នាក់ដោយបាញ់រះនៅភោជនីយដ្ឋានមួយនៅរដ្ឋTennessee

3112
ចែករម្លែក
  • 36
    Shares

ប៉ូលិសបាននិយាយថាខ្មាន់កាំភ្លើងអាក្រាតខ្លួនម្នាក់បានសម្លាប់មនុស្ស៤នាក់នៅភោជនីយដ្ឋានWaffle House នៅទីក្រុងNashville រដ្ឋTennessee សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យទី២២មេសា ។

បុរសនេះ បានចូលទៅក្នុងភោជនីយដ្ឋាននេះ កាលពីព្រឹកថ្ងៃអាទិត្យ ហើយបានបាញ់ប្រហារដោយ​​កាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ។

មនុស្ស២នាក់ផ្សេងទៀតបានរងរបួស។ ម្នាក់ក្នុងចំណោមពួកគេបានស្រវាចាប់កាំភ្លើងពីបុរសនោះ ដែលក្រោយមក បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ប៉ូលិសកំពុងស្វែងរកជនសង្ស័យនេះ ដែលពួកគេបានស្គាល់អត្តសញ្ញាណថា មានឈ្មោះTravis Reinkingអាយុ២៩ ឆ្នាំមកពី រដ្ឋ Illinois ។

លោក Don Aaron អ្នកនាំពាក្យប៉ូលិសនៅទីក្រុងNashville បាននិយាយថា គាត់ (Travis Reinking) ធ្លាប់ត្រូវបានគេចាប់ខ្លួន កាលពីឆ្នាំមុន បន្ទាប់ពីចូលតំបន់ដែលហាមឃាត់មួយនៅក្បែរសេតវិមាន។

លោក Don Aaron បាននិយាយថា នៅពេលមកដល់ដោយជិះរថយន្តមួយ អ្នកបាញ់ប្រហារនេះ បានបាញ់សម្លាប់មនុស្ស២នាក់នៅខាងក្រៅភោជនីយដ្ឋាននេះ នៅមុនពេល បានបាញ់ជាច្រើនគ្រាប់ទៀតចូលទៅខាងក្នុងភោជនីយដ្ឋាននេះ។ ជនរងគ្រោះ៣នាក់ស្លាប់នៅកន្លែងកើតហេតុនេះ ហើយជនរងគ្រោះទី៤បានស្លាប់នៅមន្ទីរពេទ្យ៕ដោយ៖សុខា/sn

រថយន្តប៉ូលិសស្ថិតនៅកន្លែងកើតហេតុនៃការបាញ់ប្រហារនៅភោជនីយដ្ឋានWaffle House នៅទីក្រុងNashvilleសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ

ជនសង្ស័យឈ្មោះ Travis Reinking កំពុងត្រូវប៉ូលិសកំពុងស្វែងរក