ខ្មាន់កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ នៅ​ខណ្ឌដូនពេញ បាន​ចូល​សារភាព​ហើយ​

977
ចែករម្លែក

(ភ្នំពេញ)៖ ខ្មាន់កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ នៅ​ខណ្ឌដូនពេញ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​ចូលខ្លួន​សារភាព​ហើយ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

​ការចូល​ខ្លួន​សារភាព​នេះ គឺ​បន្ទាប់ពី​ត្រូវ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បានចេញ​ដីកា​បញ្ជា​ឲ្យ​ខ្លួន កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​។​

​ខ្មាន់កាំភ្លើង​នោះ​មានឈ្មោះ ទូច បូ​ភាព អាយុ​៣៥​ឆ្នាំ ដែល​បាញ់​ជិត​១០​គ្រាប់ នៅក្នុង​ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០៖៣០​នាទី យប់​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៧៕​ ដោយ ៖លីន​ណា

ខ្មាន់កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ នៅ​ខណ្ឌដូនពេញ បាន​ចូល​សារភាព​ហើយ​ (រូប៖ វេបសាយ)