ខ្មាន់កាំភ្លើង​សម្លាប់​ខ្លួនឯង​និង​សម្លាប់​ចំណាប់ខ្មាំង​កុមារ​៤​នាក់​នៅ​អាមេរិក​

939
ចែករម្លែក

ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទទី១១មិថុនាថាបុរសម្នាក់ដែលប៉ូលិសនិយាយថាបានបាញ់មន្រ្តីម្នាក់មុនពេលឃាំងខ្លួនឯងនៅក្នុងផ្ទះល្វែងមួយនៅរដ្ឋFloridaសហរដ្ឋអាមេរិក បានសម្លាប់ក្មេង៤នាក់ ដែលគាត់បានចាប់ជាចំណាប់ខ្មាំង មុនពេលធ្វើអត្តឃាត។

លោក John Mina ប្រធានប៉ូលិសនៅទីក្រុងOrlando នៅរដ្ឋFlorida បាននិយាយនៅសន្និសីទកាសែតមួយថា ជនសង្ស័យ ដែលមានឈ្មោះ Gary Wayne Lindsey Jr អាយុ៣៥ឆ្នាំនេះ ត្រូវបានរកឃើញស្លាប់នៅបន្ទាប់មួយ នៅពេលក្រុមមន្ត្រីបានចូលផ្ទះល្វែងនោះ គឺប្រហែល២៤ម៉ោង ក្រោយពីការបឈមមុខដាក់គ្នាបានចាប់ផ្តើម។

លោក John Mina បាននិយាយថា មន្រ្តីបានព្យាយាមផ្តល់ទូរស័ព្ទមួយឱ្យទៅជនសង្ស័យ Gary Wayne Lindsey Jr ដោយសារតែទូរស័ព្ទរបស់គាត់មានបញ្ហាដោយពិបាកទាក់ទង និង បានឃើញកុមារម្នាក់ក្នុងចំណោមកុមារទាំងនោះ ត្រូវបានសម្លាប់។ ក្រុមអាជ្ញាធរបានចូលផ្ទះល្វែងនោះម៉ោង៩យប់ ដោយសង្ឃឹមថាអាចសង្គ្រោះកុមារ
ផេ្សងទៀតនោះ ប៉ុន្តែ ពួកគេទាំងនោះត្រូវបានរកឃើញស្លាប់។

កុមារទាំងនេះ គឺមានអាយុចាប់ពី១ឆ្នាំដល់១១ឆ្នាំ។ សារព័ត៌មានOrlando Sentinel បានរាយការណ៍ថា កុមារ២នាក់ក្នុងចំណោមកុមារទាំងនេះ គឺជាកូនរបស់ Gary Wayne Lindsey Jr និង២នាក់ផ្សេងទៀតជារបស់មិត្តស្រីរបស់គាត់ ដែលបានទូរស័ព្ទទៅប៉ូលិស កាលពីថ្ងៃអាទិត្យ។

ប៉ូលិសបាននិយាយថា បុរសជនសង្ស័យនេះ បានវាយតប់មិត្តស្រីរបស់គាត់ ហើយមិត្តស្រីនេះ បានទូរស័ព្ទទៅប៉ូលិស នៅពេលប៉ូលិសមកដល់ មានការប្រឈមមុខដាក់គ្នា ហើយក៏មានការបាញ់ទៅវិញទៅមក , នេះបើយោតាមវេបសាយ orlandoweekly៕

ប៉ូលិសបិទផ្លូវចេញចូលទៅផ្ទះល្វែងដែលមន្ត្រីប៉ូលិសម្នាក់ត្រូវបានបាញ់និងជនប្រដាប់អាវុធបង្ខាំងក្មេងៗនៅទីក្រុងទីក្រុងOrlando