ខ្មាស​អ្នកភូមិ​មាន​ម្តាយ​ស្រវឹងស្រា​រាល់ថ្ងៃ ចងក​សម្លាប់ខ្លួន​លើ​ដើម​ត្រ​យឹ​ង​

351

(​បាត់ដំបង​)៖ កាលពី​ម៉ោង​៦:០០​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៧ មានការ​ភ្ញាក់ផ្អើល​ដោយ​គេ​ប្រទះឃើញ​យុវជន​ម្នាក់ បាន​ចងក​នៅលើ​ដើម​ត្រ​យឹ​ង​ក្បែរ​ដំបូក​កណ្តាល​ស្រែ​ព្រៃ​រាំង ស្ថិតក្នុង​ភូមិ​ទួល​គគី​ឃុំ​ស្តុក​ប្រ​វ៉ឹ​ក ស្រុក​រុក្ខ​គិរី​។​

​យុវជន​ដែល​ធ្វើអត្តឃាត​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រាប់ថា មកពី​យុវជន​នេះ​ខ្មាស​អ្នកស្រុក ដោយមាន​ម្តាយ​ស្រវឹងខួប រាល់ថ្ងៃ​ដើរ​មិន​ចូល​ផ្ទះ​។​

​លោក​អនុសេនីយ៍ឯក ទឹម ខាវ មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​រុក្ខ​គី​រី បាន​ឲ្យ​ដឹងថា អត្តឃាត​ជន​ឈ្មោះ រិ​ន ភ្ល​ន់ ភេទ​ប្រុស អាយ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក​បាន​បញ្ជាក់ថា អត្តឃាត​ជន​បាន​ប្រើ​ខ្សែ​នីឡុង​ចងភ្ជាប់​ទៅនឹង​ដើមឈើ​ត្រ​យឹ​ង ក្បែរ​ដំបូក​កណ្តាល​ស្រែ​ចម្ងាយ​៣០០​ម៉ែត្រ​ពី​ផ្ទះ​។ សាកសព​នេះ អាច​ចងក​បណ្តាល​ឲ្យ​ស្លាប់​ប្រហែល​តាំងពី​ម៉ោង​១​រសៀល​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ខណៈពេលដែល​យុវជន​រូបនេះ ទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី​។ មុនពេល​ធ្វើអត្តឃាត​ជននេះ បាន​ដើរ​និយាយប្រាប់​អ្នកជិតខាង​ថា ខ្លួន​ចង់តែ​ស្លាប់​ដោយ​តូចចិត្ត​ម្តាយ​ញៀន​ស្រា​ដើរ​ផឹក​ស្រវឹង​អួទីនួ​រាល់ថ្ងៃ​មិនសូវ​ចូល​ផ្ទះ​។​

​បច្ចុប្បន្ន​ក្រោយពី​ពិនិត្យ​សាកសព​រួច ប៉ូលិស​ស្រុក​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕L ដោយៈ គ្រញូង​