ខ្មែរ​ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X-Factor Cambodia

280
ចែករម្លែក
​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X-Factor Cam bodia រដូវ​កាល​ដំបូង បាន​ត្រូវ​ប្រកាស​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៩​ក្រោម​ការឧបត្ថម្ភ​ពី​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​

​ដោយៈ​ក្រុមហ៊ុន​/ ​ភ្នំពេញៈ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ ពិភពលោក X-Factor Cambodia រដូវ កាល​ដំបូង បាន​ត្រូវ​ប្រកាស​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ​២០១៩ ក្រោម​ការ ឧបត្ថម្ភ ពី ធនាគារ​ជីបម៉ុង ផ្សារ​ទំនើប​ជីបម៉ុង និង ផលិតផល ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺ ភេសជ្ជៈ ប៉ូវ កម្លាំង វើក ទឹកក្រូច អាយ​ស៍ និង ទឹកបរិសុទ្ធ​កម្ពុជា​។​


​នៅក្នុង​សន្និសីទ​ព័ត៌មាន​មុនពេល​ប្រកាស​បើក​ជា​ផ្លូវការ X-Factor Cambodia មាន វត្តមាន​តំណាង ម្ចាស់​កម្មសិទ្ធិ​កម្មវិធី X-Factor គណៈកម្មការ Judge ទាំង​បួន រូប និង តំណាង​ម្ចាស់​ឧបត្ថម្ភ កម្ម​វី​ធី​ទាំងអស់​។​
​នាយិកា​ទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អ្នកស្រី គង់ កុសល ថ្លែង កោតសរសើរ ដល់​ស្ថានីយទូរទស្សន៍ ហង្ស​មាស HDTV ដែល តែង​នាំយក​កម្មវិធី​ប្រឡង​ទេពកោសល្យ លំដាប់​ពិភពលោក​បែបនេះ​មកកាន់​ប្រទេស កម្ពុជា​។​


​អ្នកស្រី​ថ្លែង ថា «​ភេសជ្ជៈ ប៉ូវ កម្លាំង វើក ទឹកក្រូច​អាយ​ស៍ និង ទឹកបរិសុទ្ធ​កម្ពុជា តែងតែ​ចូលរួម​គាំទ្រ​ដល់​កម្មវិធី​ផ្ដល់ឱកាស​ដល់​យុវជន​ដែល​ចង់​សម្រេច​ក្ដី​ស្រមៃ​របស់ខ្លួន តួយ៉ាង ដូចជា ឧបត្ថម្ភ កម្មវិធី ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X-Factor Cambodia នេះ​អ៊ីចឹង​»​។​
​អ្នកស្រី​នាយិកា ក៏បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ដែល​បានដាក់​ពាក្យ​និង​ធ្វើតេស្ត សំឡេង ជម្រុះ​នៅ​វគ្គ ដំបូងៗ មិនទាន់ បាន​ជោគជ័យ កុំ​ទាន់​អាល​បោះបង់ចោល​ក្តី​ស្រ​ម៉ៃ ចង់​ក្លាយជា​តារាចម្រៀង​នេះ​ឲ្យ សោះ​។​


​អ្នកស្រី បញ្ជាក់បន្ថែម ដូច្នេះ «​សូម សាកល្បង​ម្តងទៀត​រាល់​ពេលណា ដែលមាន​ឱកាស​ព្រោះ​បរាជ័យ​គ្រាន់តែ​ជា​គ្រឿងផ្សំ​ដើម្បី​បង្កើត​ភាពជោគជ័យ​តែប៉ុណ្ណោះ​។ អ្វីដែល សំខាន់ គឺ ការ តាំង ចិត្ត ហ្វឹក ហាត់ សំឡេង​និង​ប្តេជ្ញា​ថា​មិន​បោះបង់​ការព្យាយាម​»​។
​កម្មវិធី X-Factor Cambodia នឹង ផ្សាយ​ផ្ទាល់​សម្រាប់ វគ្គ​ផ្សាយ​បន្ត​ផ្ទាល់ តាម កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV នៅ​ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ​។​
​សូមជម្រាបថា ចៅក្រម​កម្មវិធី X-Factor Cambodia រួមមាន លោក ខេ​មរ​សិរីមន្ត លោកស្រី ឱក សុគន្ធ​កញ្ញ្ញា លោក ណុប បា​យ៉ា​រិ​ទ្ធ​និង​កញ្ញា សុខ សីឡា​លីន​៕សរន