ខ្យង​តែមួយ​ក្បាលសោះ​មាន​ឥទ្ធិពល​ធ្វើឱ្យ​រថភ្លើង​រាប់សិប​ជើង​ត្រូវ​លុបចោល​

656
ចែករម្លែក

​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ខ្យង​គោក​ម្យ៉ាង​ឥត​ស្នូក (solitary slug) តែមួយ​ក្បាលសោះ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យជើង​រថភ្លើង​ជាច្រើន​ខ្សែ​នៅ​ប្រទេស​ជប៉ុន ត្រូវ​លុបចោល​ការធ្វើដំណើរ​កាល​ពី​ខែ​មុន ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកដំណើ​រ រាប់ម៉ឺន​នាក់​។​
​ ​
ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​សេវា​ដឹកជញ្ជូន​តាម​រថភ្លើង​មួយ ដែល​ស្ថិតនៅលើ​កោះ​ក្យូ​ស៊ុ (Kyushu) ភាគខាងត្បូង​ប្រទេស​ជប៉ុន បាន​ចេញមុខ​សុំទោស​អ្នកដំណើរ និង​បកស្រាយ​ថា ខ្យង​មួយ​ក្បាល​បាន​វារ​ចូលក្នុង​ប្រអប់​អគ្គិសនី​មួយ​ដែល​នៅក្បែរ​ផ្លូវដែក កាលពី​ថ្ងៃទី​៣០ ខែឧសភា ធ្វើឱ្យ​ខ្សែភ្លើង​ឆ្លង​ចរន្ត​បណ្តាល​ឱ្យដាច់​អគ្គិសនី​។
​ ​
ការ​ដាច់​ចរន្តអគ្គិសនី​បាន​បង្ក​ឱ្យ​រថភ្លើង​ចំនួន ២៦ ជើង​ត្រូវ​លុបចោល​ពន្យារ​សេវា ផ្សេងៗ​ទៀត បណ្តាលឱ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​រ​ហូត​ដល់​ទៅ ១២.០០០ នាក់​៕ ប្រែ​សម្រួលៈ ខុម​/Ha