ខ្យល់ព្យុះ​គួច​ខ្លាំង​នៅ​ចិន ភាគ​ខាងជើង សម្លាប់​៥​នាក់ និង​ជាង​៥០​នាក់​រងរបួស​

204

​បណ្តាញសារព័ត៌មាន​ចិន បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១២​ខែសីហា​ថា ខ្យល់ព្យុះ​គួច បាន​បក់បោក​យ៉ាងខ្លាំង លើ​ភូមិ​ជាច្រើន​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ដោយបាន​សម្លាប់​មនុស្ស​៥​នាក់ ។​

​កាសែត People’s Daily បាន​និយាយថា ខ្យល់ព្យុះ​គួច​នេះ បាន​បក់បោក​លើ​ទីក្រុង​ជី​ហ្វេ​ង នៅ​តំបន់​ម៉​ង់​ហ្គោ​លី​ក្នុង (Inner Mongolia) របស់​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​១១​សីហា​។ ចំនួន​អ្នករងរបួស បាន​កើន​ឡើងដល់​ជាង​៥០​នាក់​។ ផ្ទះ​ជាច្រើន​ត្រូវបាន​បំផ្លាញ និង ដើមឈើ​ជាច្រើន បាន​បាក់​។​ កាសែត​នេះ បាន​និយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ បាន​កំពុង​ប្រព្រឹត្តទៅ ៕ ដោយ៖ សុខា

ខ្យល់ព្យុះ​គួច​ខ្លាំង បានសម្លាប់​មនុស្ស​៥​នាក់ និង​ជាង​៥០​នាក់​រងរបួស​នៅ​ចិន ភាគ​ខាងជើង កាលពី​ថ្ងៃ​សុក្រ