ខ្យល់ព្យុះ​ហ្វា​នី​សម្លាប់​១២​នាក់​នៅ​ឥណ្ឌា​នៅ​មុន​ពេល​បក់បោក​មក​លើ​ប្រទេស​បង់​ក្លា​ដែស​

877
ចែករម្លែក

​ខ្យល់ព្យុះ​ហ្វា​នី​(Fani) ដែល​ជា​ខ្យល់ព្យុះ​មួយ​ក្នុងចំណោម​ខ្យល់ព្យុះ​ដ៏​ខ្លាំង​បំផុត​ដែល​វាយប្រហារ​ឥណ្ឌា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ បាន​បក់បោក​មក​លើ​ប្រទេស​បង់​ក្លា​ដែស​​នៅ​សៅរ៍​ទី​៤​ខែ​ឧសភា បន្ទាប់​ពី​វា​បាន​ចេញពី​ប្រទេស​ឥណ្ឌា ដោយ​បន្យល់​នូវ​ការបំផ្លិចបំផ្លាញ​ច្រើន​។​

​ក្រសួង​ឧតុនិយម​ឥណ្ឌា​បាន​និយាយថា ខ្យល់ព្យុះ​ហ្វា​នី​នេះ បាន​ថមថយ​កម្លាំង​នៅពេល​វា​មក​ដល់​ប្រទេស​ឥណ្ឌា​។​

​មនុស្ស​យ៉ាង​ចិត​ណាស់​ចំនួន​១២​នាក់​បាន​ស្លាប់​នៅ​ឥណ្ឌា ហើយ​ប៉ូលិស​បង់​ក្លា​ដែស​បាន​និយាយថា មនុស្ស​៩​នាក់​បាន​ស្លាប់ ប៉ុន្តែ​គឺ​នៅ​មុន​ពេល​ខ្យល់ព្យុះ​នេះ​បាន​បក់បោក​​កាត់​ព្រំដែន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុមមន្ត្រី​បង់​ក្លា​ដែស​បាន​និយាយប្រា​ប់សា​រ​ព័ត៌មាន​AFP​ថា មនុស្ស​ជិត​៤០០.០០០​នាក់ ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ជម្រក​សុវត្ថិភាព ។​

​ភូមិ​ចំនួន​១៤​នៅ​បង់​ក្លាស​ដែស ត្រូវ​បាន​ទឹក​ជន់​លិច ខណៈ​ដែល​ទឹកជោរ​ខ្លាំង​បានធ្វើឱ្យ​បាក់​ទំនប់​ទប់​ទឹក​ជំនន់​។ អ្នកស្លាប់​ទាំងនេះ គឺ​រួមទាំង​ក្មេង​ម្នាក់​នៅ​សង្កាត់​Barguna ​នៃ​តំបន់​ឆ្នេរសមុទ្រ​ហើយ​មនុស្ស​៥​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ដោយ​រន្ទះបាញ់​៕​ប្រែ​សម្រួល​៖​សុខា

ដើមឈើ​បាក់​និង​ផ្ទះ​ខូចខាត​ដោយសារ​ខ្យល់ព្យុះ​ហ្វា​នីទី​ក្រុង​Khordha នៅ​រដ្ឋ​Odisha ប្រទេស​ឥណ្ឌា​