ខ្យល់ព្យុះ សម្លាប់​មនុស្ស​១៤​នាក់​និង​បំផ្លាញ​ផ្ទះ​និង​ផលដំណាំ​ជាច្រើន​នៅ​វៀតណាម​

1823
ចែករម្លែក
  • 63
    Shares

​ខ្យល់ព្យុះ ថា​ឡាស (Talas) បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៤​នាក់ និង​បាន​បំផ្លាញ​ផ្ទះ​និង​ផ្លូវ​ជាច្រើន​នៅ​ទូទាំង​តំបន់​ខាងជើង និង តំបន់​ភាគ​កណ្តាល នៃ​ប្រទេស​វៀតណាម បន្ទាប់ពី​មាន​បំណាក់​ដី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧​កក្កដា​។​

​ខ្យល់ព្យុះ​នេះ បំផ្លាញ​ផ្ទះ​ជិត​៥០០​ខ្នង និង​ផលដំណាំ​ស្រូវ​ចំនួន​១.៤០០​ហិកតា​នៅ​ខេត្ត​ចំនួន​៩​។​

​នៅ​ខេត្ត​ងេ​អាន ខ្យល់ព្យុះ​នេះ​បាន​បក់បោក​ខ្លាំង​ដោយ​បណ្តាលឱ្យ​ដួលរលំ​ដើមឈើ និង​ខូចខាត​ផ្លូវ​ជាច្រើន ដោយបាន​បង្ក​ការស្ទះ​ចរាចរណ៍​ដ៏​ខ្លាំង​។​

​ខ្យល់ព្យុះ​នេះ បាន​បង្ក​មានការ​ពន្យារពេល​នៃ​ការហោះហើរ​យន្តហោះ​និង​ការ​លុប​ប​ចោលការ​ហោះហើរ​ដោយ​បណ្តាលឱ្យ​ពួក​អ្នកដំណើរ​ជាច្រើន​ជាប់​ខ្លួន​នៅតាម​អាកាសយានដ្ឋាន​។​

​នាវា​ដឹកទំនិញ​មួយ​ដែលមាន​ក្រុម​នាវិក​ចំនួន​១៣​នាក់ បាន​ក្រឡាប់​លិច​នៅឯ​សមុទ្រ​នៃ​ខេត្ត​ងេ​អាន​។ ៦​នាក់​ក្នុងចំណោម​នាវិក​ទាំងនេះ ត្រូវបាន​សង្គ្រោះ ប៉ុន្តែ នាវិក​ម្នាក់ ត្រូវបាន​រកឃើញ​ស្លាប់​និង​៦​នាក់​ផ្សេងទៀត បាន​បាត់​ខ្លួន​នៅឡើយ កាលពី​ថ្ងៃ​ចន្ទ​។ នៅ​ខេត្ត​ក្វាង​បិ​ញ មនុស្ស​៧​នាក់​បាន​រងរបួស​និង​នាវា​មួយ​ផ្សេងទៀត បាន​ក្រឡាប់​លិច​៕ ដោយ៖សុខា

ខ្យល់ព្យុះ ថា​ឡាស (Talas) បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៤​នាក់ និង​បាន​បំផ្លាញ​ផ្ទះ​និង​ផ្លូវ​ជាច្រើន​នៅ​ទូទាំង​តំបន់​ខាងជើង និង តំបន់​ភាគ​កណ្តាល នៃ​ប្រទេស​វៀតណាម បន្ទាប់ពី​មាន​បំណាក់​ដី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ